វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ភឹម ប៊ុនរិទ្ធ ៖ ទឹកប្តូរនិស្ស័យ
សុក្រ ២២ មិថុនា, ២០១២ ម៉ោង ១៣:០៧ខ្ញុំផឹករាល់ថ្ងៃ ព្រោះញៀនសុរា ស្រវឹងដាច់ផ្ងារប្រើភាសាខ្មោច
សន្លប់ដេកដីដួលមិនចង់ក្រោក ព្រោះខ្លួនខ្ញុំឆោតចាញ់បោកសុរា ។
មិនបានផឹកសោះកំលាំងទ្រុឌទ្រោម បើផឹកល្មមៗវាស្ទើរហប្ញទ័យ
បានផឹកលេចថ្លើមក្លែមពាក្យសំដី ភ្លេចអស់ទុក្ខភ័យស្វាងតឹងស្រវឹងធូរ ។
ខ្វាយខ្វល់រកស៊ីចាយរិះចេះថាំ រីឯស្រាវិញផឹកទាល់តែធ្លាក់ភ្នែក
កែវដបតៀមស្រាដេកនឹកសែនស្រេក គេឯងទាស់ភ្នែកខ្លួនថាសប្បាយ ។
បើមិនទៅផឹកបាត់បង់មិត្រភ័ក្ត្រ ជំនួញទិញលក់ពិតជាខាតធំ
លើកដាច់សាច់ស្អាតចេះច្រៀងចង់រាំ ព្រោះមានអាមុំៗកំដរឆ្វេងស្តាំំ ។

ស្នូរទះដៃហូរបន្ទោលើកដាច់ អាម៉ាកថាផ្តាច់មួយរយភាគរយ
ខ្លាចគេពិន័យផឹកត្រួតកែវក្រោយ ស៊ូៗអស់ហើយចាក់ថែមថ្មីទៀត ។
ប្រពន្ធខ្ញុំស៊ីសៀងជូននាងញ្ញ៉ាំស៊ុប នេះជាទំនុកទឹកចិត្តអ្នកផឹក
កូនសុំលុយរៀនស្តីថាល្ងាចព្រឹក សន្សំទុកផឹកស្រាដេញសម័យ ។
មាត់ផឹករីករាយរូបកាយរងគ្រោះ បាត់បង់កិត្តិយសថាមកពីកម្ម
ផឹកទាល់ដេកក្អួតចង់ជាប់ជើងខ្លាំង កាយឈឺស្លេកស្លាំងវង្វេងស្មារតី ។
ពេលខ្លះស្រវឹងទាស់ប្តីប្រពន្ធ សំដីស្រាលធ្ងន់ជេកូនវាយចៅ
ទឹកប្តូរនិស្ស័យធ្វើខ្លួនអោយខ្លៅ ធ្លាក់ក្នុងរណ្តៅអសោធកេរ្តិ៍ឈ្មោះ ។
Khmerload

Login
មតិ (Comments)