វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ប៊ុនរិទ្ធ ៖ បណ្តាំក្រមង៉ុយ
ពុធ ២០ មិថុនា, ២០១២ ម៉ោង ១៤:២៥បណ្តាំក្រមង៉ុយ
កើតជាកូនប្រុសយើងត្រូវចេះច្បាប់ ដើមទ្រូងប្រាំហត្ថតាង៉ុយបានផ្តាំ
ដេកដើរឈអង្គុយត្រូវតែចងចាំ ងាកឆ្វេងបែរស្តាំត្រូវចាំជានិច្ច ។
លោកថាប្រពន្ធដើមជាស្រូវជង្រុក ឯស្រីកំប៉ិកកំប៉ុកជាអង្កកំប៉ុង
បើលួចខិលខូចកុំធ្លោយខ្លួនស្លុង ត្រូវចោលអាកំប៉ុងមកឱបជង្រុក ។
បើមានប្រពន្ធមួយមិនព្រួយរឿងស៊ី ជ្រុលមានប្រពន្ធពីរគឺវាលំបាកខ្លួន
បើចង់ស្រណុកត្រូវយកអោយគ្រប់បួន សប្បាយភ្លេចខ្លួនដូចសត្វប្រឡាំងកាស។

ឯរឿងផឹកស៊ីសប្បាយចូលបា គេតែងបញ្ចើចថាជាចរិតកូនប្រុស
ញ្ញៀនល្បែងស្រីស្រាវាពិតជាខុស តែសប្បាយខ្លះចុះចេះចាយចេះរក ។
បានបួសជាសង្យូដូចសងគុណម្តាយ ខិលខូចកើតស្វាយវាអាប់មុខឪពុក
ថ្នាំញៀននិងអេដស៍ត្រូវចងចាំទុក វេទនាបំផុតដូចស្លាប់ទាំងរស់ ។
មិនចេះផឹកស្រាកុំផឹកកំហុក ចាក់ចោលក្រោមតុស្រណោះអ្នកទិញ
អស់កាន់តែច្រើនចំណេញឯចិន ផឹកតិចៗវិញវាជួយសសៃ ។
ផឹកស្រារាល់ថ្ងៃគឺវាប៉ូវថ្លើម ជក់ថែមម្តើមៗគឺវាប៉ូវសួត
បើចង់សប្បាយកុំប្រើម៉ាឆ្កួត ខួរក្បាលថ្លើមសួតវាឆ្កួតទាំងអស់ ។
បើធ្វើអាចារ្យកុំអោយចោលស្រាក់ ហាសិបជាក់ច្បាស់ចាំទៅបួស
បើជ្រុលដល់ហុកក៍វាមិនហួស យើងអាចទៅបួសបានដូចតែគ្នា ។
Khmerload

Login
មតិ (Comments)