វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត Thol Toma ៖ ឆ្កែ និង កុក
អង្គារ ១៩ មិថុនា, ២០១២ ម៉ោង ១៤:១៣ឆ្កែ និង កុក
(បទ ពាក្យប្រាំពីរ)
១. សូមថ្លែងចែងពីកុកនិងឆ្កែ ប្រាប់ដល់កូនខ្មែរពាក្យទូន្មាន
រៀបជាទំនុកទុកជាស្ពាន ធ្វើជាមេរៀនក្រើនរំលឹក ។
២. នៅក្នុងព្រៃជ្រៅឆ្កែនិងកុក ចងមិត្តបានសុខល្អពន្លឹក
រកស៊ីដោយខ្លួនសែនសមឬក រស់ដោយមិននឹកពាក្យចងពារ ។
៣. ថ្ងៃបាក់រសៀលឆ្កែស្រែកផ្តាំ នែបងកុកចាំទៅជាគ្នា
ទំនុំយើងក្បែរមិនកំព្រារ នៅជិតជុំជាមិនឯកោ ។
៤. កុកស្រែកថាអឺណាបងវា បានបងជាគ្នាជាមេត្តា
ខ្ញុំបានកក់ក្តៅក្នុងឳរ៉ា ស្ងប់ក្នុងចិន្តាល្អប្រពៃ ។
៥. កុកនិងសត្វឆ្កែសាងមិត្តភាព ដ៏រាបរាងរាបកាលយូអី
រស់ក្នុងរូងភ្នំឈើក្នុងព្រៃ មានម្ហូបចែកឆីមិនដែលលាក់។
៦. ខុសអីថ្ងៃមួយឆ្កែបានឆី រកគិតលកលៃហៅមិនលាក់
អញ្ចើញមិត្តចាស់ភ្ញៀវវលក្ខណ៏ ឆីម្ហូបត្រជាក់ជាអាហារ ។
៧. ពេលកុកមកដល់ស្រងាកចិត្ត ក្តុកក្តួលឃើញត្បិតម្ហូបត្រៀនត្រា
សុទ្ធដាក់ចានទាបរាបដីណា កុកគិតពិចារឆីម្តេចបាន?
៨. ឆ្កែឆីអាហារដោយចំអក សំឡឹងសំឡកកុកក្បែរប្រាណ
រីកុកក៏ដឹងរឿងប៉ុន្មាន កើតខឹងនឹងស្មានហេតុដូចច្នេះ ។
៩. ពិធីផ្ទះឆ្កែបានបញ្ចប់ កុកក៏ត្រលប់ចាញ់តំរិះ
រកកលវិធីអស់ចំណេះ ច្នោះម៉្លេះសមអញធ្វើតាមវា ។
១០. គិតហើយក្តៅផ្សាពេញដងប្រាណ ចិត្តមិត្តសាម៉ានធ្វើវេទនា
ម៉្លេះអញកុំទៅអាណិតវា ធ្វើឲ្យរួចគ្នាទើបស្មើរភាព ។
១១. ពិធីផ្ទះកុកបានមកដល់ កុកត្រៀមល្បិចកលតាំងរាងរាប
អញ្ចើញមិត្តឆ្កែឆីម្ហូបលាភ ដាក់និងក្អមទាបតាមត្រាប់ឆ្កែ ។
១២. ថ្វីឆ្កែឃើញច្នោះអស់សង្ឈឹម មុនមិនញញឹមភ័ក្រ្តប្រួលប្រែ
មិននឹកស្មានកុកមិត្តនៅក្បែរ យកល្បិចសម្រែវិលរកខ្លួន ។
១៣. ក្អមវែងអញឆីវាម្តេចបាន? បើដាក់និងចានទើបសមសួន
ម៉្លេះនិងបានឆីអំណោយខ្លួន ដែលជាចំនួនរៀបពោរពាស ។
១៤. នឹកមិនអស់់ចិត្តដណ្តឹងសួរ នូវមួយសំនួរមិនវៀងចៀស
ម្តេចសមមិត្តធ្វើឲ្យវិនាស ភក្តីនិរាស្រ្តឥតរសាយ ។
១៥. កុកឆ្លើយសំនួរអើនែមិត្ត តើបានពិនិត្យដើមអន្តរាយ?
អ្នកណាផ្តើមមុនសូមបរិយាយ អញក៏សែនស្តាយរឿងអំបាល ។
១៦. ម្ហូបដាក់ចានទាបអញចាប់ឆី លុះជ្រុះត្រីអីលើដំរាល
ឯងសើចដឺអញឲ្យឈឺក្បាល អញខ្មាស់ដំណាលរឿងកាលមុន ។
១៧. ឆ្កែពោលថាអើអញធ្វើលែង ម្តេចមកប្រជែងធ្វើទារុណ្ឌ
ដាក់អញដូចច្នេះរកចង់គ្រុន កើតខ្យល់ព្រោះមុនមិនបានឆី ។

១៨. កុកពោលតបវិញជាប្រញាប់ ពីមុនស្ទើរស្លាប់អត់ចំណី
ជប់លាងផ្ទះឯងមិនបានឆី បានគ្រួសពីបីជាសម្រន់ ។
១៩. ច្នេះបើដឹងច្នោះយល់ហើយរ៉ា គ្រួសនៅគុម្ពផ្កាដាក់ឲ្យស្រន់
ល៎តែកើតខ្យល់កូនស្លោស្លន់ ភ័យរត់ទៅបន់ព្រះឲ្យជួយ ។
២០. ឆ្កែលឺពីកុកខឹងពេកពន់ មិនគួរណាធ្ងន់ជួបទុក្ខព្រួយ
ទំពារលេបគ្រួសចូលម្តងមួយ ស្ទើរតែរលួយពោះវៀនជ្រុះ ។
២១. ពិធីផ្ទះកុកក៏បញ្ចប់ ឆ្កែស្ទើរសន្លប់ខំប្រឹងស្ទុស
ចរដើរឲ្យដល់ព្រៃជិតនោះ ថ្លើមស្ទើររលុះធ្លាក់ដល់ដី ។
២២. ចាប់តាំងពីនោះតរៀងមក ឆ្កែកុកលែងមកជ្រករួមព្រៃ
ឆ្កែកុករស់នៅដោយទីទៃ រកអាហារឆីដោយឡែកខ្លួន ។
២៣. កុកឆ្កែលែងមិត្តព្រោះកំហុស ដែលខ្លួនសាងខុសព្រោះគុំគួន
គិតពីសងសឹកមិនខំពួន សាមគ្គីរលួនឲ្យសុខកាយ ។
២៤. បើកុកគិតថាមិត្តល្បងខ្លួន នោះមិនជាប់ជួនឲ្យអន្តរាយ
មិត្តល្អធា្លប់រស់សើចក្បែរកាយ គួរឲ្យសែនស្តាយព្រោះចងពារ ។
២៥. ចំនែកឆ្កែវិញមិនគួរល្បង ល្បែងដែលរមែងឲ្យពុំជា
គួរណាស់រៀបចំតម្រូវគ្នា នោះគ្មានរោគានាំវិនាស ។
By Thol Toma
Khmerload

Login
មតិ (Comments)