វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត mengly rotanakpiseth ៖ ក្ដាតអភ័ព្វ
សៅរ៍ ០៩ មិថុនា, ២០១២ ម៉ោង ១៤:០១ក្ដាតអភ័ព្វ
(បទពាក្យប្រាំបី)
និពន្ធដោយៈម៉េងលី រតនពិសិដ្ឋ
កាលស្ពាននៅដាច់អូនយកក្ដាត ឥលូវស្ពានល្អក្តាតអស់ន័យ
សល់តែបំណែកនៅប៉ុនក៏ដៃ ទុកជាសក្ខីរំលឹកអនុស្សា។
អោយអូននឹកឃើញគ្រាដែលពួកយើង សាងស្នេហាឡើងក្បែរស្ពានទឹកថ្លា
ពេលនោះរូបអូនបានចរយាត្រា កាត់ស្ពាននោះណាឆ្លងទៅត្រើយម្ខាង។
តែដោយស្ពាននោះត្រូវដាច់ជាពីរ ទើបស្រស់ឆវីអូនត្រូវខកខាន
មិនអាចបន្ដដំណើរទៀតបាន ហើយស្រស់កល្យាណអូនក៏ឈប់ស្ងៀម។
ចំណែករូបបងពេលឃើញអូនចឹង បងក៏ខំប្រឹងទៅចាប់ឈើទាញ
យកធ្វើជាក្ដាតអោយអូនឈាន ដាក់ជើងទន្រ្ទានឈានទៅមុខបាន។
ពេលអូនបានឆ្លងស្ពាននោះរួចហើយ អូនបានតបឆ្លើយពាក្យពេចន៍ពីប្រាណ
ថាអូនស្រលាញ់បងណាស់កល្យាណ មានក្ដាតស្នាមគឺជាសាក្សី។
ប៉ុន្ដែពេលនេះស្ពានបានតភ្ជាប់ ចាកបេតុងជាប់យ៉ាងល្អខ្លាំងក្រៃ
បែរអូនបំភ្លេចក្ដាតមានន័យ របស់ប្រុសថ្លៃបែបនេះទៅវិញ។
រឺមួយក៏ក្ដាតបងនេះចាស់ ទើបអូនប្ដូរផ្លាស់ឈានជើងចាកចេញ
មិនចង់ជាន់វាបែបនេះទៅវិញ រឺក៏អូនជ្រេញព្រោះជាន់រាល់ថ្ងៃ។

បើសិនអូនជ្រេញប្រាប់បងណាស្ងួន បងនឹងដកខ្លួនពីរូបចរណៃ
មិនអោយអូនឃើញរូបប្រុសថ្លើមថ្លៃ នៅមុខពិសីទៀតទេជីវា។
តែនេះអូនទៅគ្មានប្រាប់មួយម៉ាត់ ទៅដោយស្ងាត់ៗមិនបានវាចា
ប្រាប់ពីមូលហេតុដែលអូនយាត្រា ចាកឆ្ងាយរៀមរ៉ាបន្ដិចសោះឡើយ។
បងបានបាត់អូនតាំងពីស្ពានថ្ម គេចាកសសរជួសជុលរួចហើយ
ក៏បាត់ភក្រ្ដស្ងួនស្រស់ស្រីត្រាណត្រើយ មិនឃើញទៀតឡើយមិនដឹងទៅណា។
ពេលនេះបងចង់ប្រាប់អូនអោយដឹង វេលាថ្មល់នឹងក្ដាតតវ៉ា
ថាតើហេតុអ្វីក៏ស្រស់ជីវ៉ា បំភ្លេចអនុស្សាក្ដាតអញ្ចឹង។
អូនធ្លាប់ជាន់វាជាន់ស្ទើរតែរិច មិនគួរអូនភ្លេចរឿងហេតុអស់នឹង
ធ្វើអោយក្ដាតត្រូវអស់សង្ឃឹម ចាញ់ស្ពានបេតុងដែលគេសង់ក្រោយ។
ព្រោះថាបេតុងគេចាក់គ្រឹះល្អ មិនដូចក្ដាតរបស់បងឡើយ
រូបរាងទ្រុឌទ្រោមចាស់ណាស់ទៅហើយ មិនសមត្រាណត្រើយអូនស្នេហ៍ទៀតទេ។
ប៉ុន្ដែក្ដាតសូមប្រាប់ព្រលឹង អោយអូនបានដឹងណាស្រស់មាសមេ
ទោះជារាប់ឆ្នាំក៏នៅចាំដែរ ចាំទទួលស្នេហ៍អូនត្រលប់វិញ។
Khmerload

Login
មតិ (Comments)