វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ថុល តូម៉ា ៖ ស្រលាញ់ និង អាណិត
ច័ន្ទ ០៤ មិថុនា, ២០១២ ម៉ោង ១៣:៤៤ស្រលាញ់ និង អាណិត
១. ស្រលាញ់អាណិតញែកមិនដាច់ សុទ្ធតែចាំបាច់ត្រូវពិចារ
ដូចនេះតើត្រូវធ្វើយ៉ាងណា ទើបអាចចរចាញែកពីគ្នា ។
២. មានមួយឥតមួយវាម្តេចបាន ប្រៀបបានតួរប្រាណថែការពារ
បើសិនជាផ្តាច់ត្រូវវេទនា ស្លាប់ក្នុងគង្គាភាពក្រៀមក្រំ ។
៣. គេថាស្រលាញ់គឺធំជាង ព្រោះថានួននាងផ្តើមរៀបចំ
វាសនាជីវិតល្អសក្តិសម ចាកភាពក្រៀមក្រំមើលរក្សា ។
៤. ខ្លះថាស្រលាញ់អ្នកផ្តើមមុន ធនធានដើមទុនគូរវាសនា
អាណិតមិនមែនជាស្នេហា គ្រាន់តែមេត្តាជានិស្ស័យ ។
៥. ខ្លះថាស្រលាញ់សំខាន់ណាស់ មិនអាចប្តូរផ្លាស់នួនចរណៃ
អាណិតគ្រាន់តែជាការសង្ស័យ ស្រលាញ់សំចៃសន្សំចិត្ត ។
៦. អារម្មណ៏ចាប់ផ្តើមគិតលកលៃ ទៅតាមអត្ថន័យហើយបែងបិទ
កាត់ក្តី ស្រលាញ់ និងអាណិត ពិនិត្យក្រមក្រិតក្តីស្នេហា ។
៧. អារម្មណ៏កាត់ក្តីលើកហេតុផល គ្មានការងឿងឆ្ងល់ស្រាយបញ្ហា
អាណិតពិតផ្តើមក្តីសេ្នហា ស្រលាញ់មេត្តាផ្តើមផ្ចង់ផ្តល់ ។
៨. រឿងពៅឈូកសពិតបញ្ជាក់ ពីមាណុបម្នាក់ជាកុសល
ពៅនាងអាណិតចិត្តផ្តើមផ្តល់ ស្នេហ៏មិនគេចកល់លុះមរណា ។
៩. ធិនវង្សពៅនាងថែមអត្ថន័យ ពីស្រស់ពិសីមានមេត្តា
ផ្តល់ព្រះជិនវង្សនូវភត្រ្តា ជាទានស្នេហាពិតជាក់ណាស់ ។
១០. ដូច្នេះអាណិតពិតផ្តើមស្នេហ៏ ស្រលាញ់នូវក្បែរចងចិត្តច្បាស់
ផ្តើមមុនផ្តើមក្រោយមិនប្តូរផ្លាស់ អាណិតពិតណាស់គូរវាសនា ។
Khmerload

Login
មតិ (Comments)