វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី០៣-មិថុនា-២០១២

អាទិត្យ ០៣ មិថុនា, ២០១២ ម៉ោង ០៩:២៣

ថ្ងៃអាទិត្យទី០៣-មិថុនា      សូមចិត្តខេមរាក្រុងចំការស្រែ
ទៅបោះឆ្នោតអោយគ្រប់ កុំត្អូញត្អែរ      ដើម្បីជាតិខ្មែរ កូនខ្មែរក្រោយណា ។
ត្បិតនេះបោះជ្រើសមេឃុំសង្កាត់      តែសូមប្រយ័ត្ន គិតពិចារណា
គូសអោយត្រឹមត្រូវសន្លឹកកិច្ចការ      ជៀសវាងអសារបង់ មិនមានន័យ ។
ឆ្នាំនេះគឺមានគណបក្សដប់      ពេញចិត្តធីក()ចប់ ស្អប់កុំពាល់អី
បើច្រឡំខ្វែង() នោះសន្លឹកនៃ      អ្នកនឹងឥតន័យ គេឥតរាប់ឡើយ ។
យើងជាកូនខ្មែរ កើតលើដីខ្មែរ      ដាច់ខាតត្រូវតែចូលរួមបោះហើយ
ព្រោះពេលមួយថ្ងៃមិនយូរនោះឡើយ      បើអ្នកតោះតើយនឹងហួសហើយណា ។
សន្លឹកឆ្នោតអ្នកមានតំលៃណាស់      ព្រោះវាអាចផ្លាស់ប្តូរព្រេងវាសនា
នៃប្រទេសជាតិអោយរឹតសុខា      គឺពេលខេមរាគ្រប់សម្រេចត្រូវ ៕៚

ដោយ៖ ឋន រ៉ាវី
កាលបរិច្ឆេទ៖ ០១ មិថុនា ២០១២


មតិ (Comments)