វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យដោយប្រិយមិត្ត Ravy Thorn ៖ ពេលខ្លះដូចមនុស្សឆ្កួត

សុក្រ ១៧ សីហា, ២០១២ ម៉ោង ១៦:១១

ពេលខ្លះខ្ញុំដូចមនុស្សពុំសូវគ្រប់ទឹក ស្មារតីភ្លឹកៗភ្លាំងនឹកគិតតែគេ

លែងខ្វល់ខ្លួន ធ្វើបាបខ្លួនឯងព្រោះគេ គ្មានន័យទេ មិនសមទេ តែយ៉ាប់កែ ។

មានយប់ខ្លះនឹកគេណាស់គេងមិនលក់ ចិត្តទីទក់អារម្មណ៍វក់វីឥតល្ហែ

ទឹកភ្នែកហូរបេះដូងថ្ងូររកម្ចាស់ស្នេហ៍ ចង់នៅក្បែរ ចង់ថ្នមថែគេផ្ទាល់ដៃ ។

ខំផឹកស្រាអោយអាត្មាស្រវឹងទៅ ក្រែងភ្លេចពៅអាចរស់នៅដោយគ្មានថ្លៃ

តែសុរាឥតបានការទេចរណៃ ផឹកច្រើនក្រៃរឹតនឹកថ្លៃថ្លើមទ្វេដង ។

ជួនក្នុងថ្នាក់អារម្មណ៍ហាក់មិននៅខ្លួន នឹកដល់ស្ងួនធ្វើអោយខ្លួនភ្លឹកម្តងៗ

មិត្តស្និទ្ធស្នាលគេឈឺឆ្អាលហើយព្រួយផង ព្រោះប្រលងបញ្ចប់ផងនៅខែក្រោយ ៕៚

ដោយ៖ ឋន រ៉ាវី (០៥ សីហា ២០១២)


មតិ (Comments)