វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត Ravy Thorn ៖ ស្នាមញញឹម
សុក្រ ១៧ សីហា, ២០១២ ម៉ោង ១៦:០៨ចាប់តាំងពីថ្ងៃបានស្គាល់ចរណៃ វេលាយប់ថ្ងៃរៀមតែងតែគិត
នឹកខ្វល់បារម្ភតែស្រស់វរមិត្រ ហើយចង់នៅជិតនែបនិត្យនឹងស្រី ។
ធ្លាប់តែជាសិស្សខ្ជិលនឹងសិក្សា តែងទៅសាលាយឺតប្រក្រតី
តែពេលស្គាល់ពៅក្លាយជាមនុស្សថ្មី ស្រូតរូតឃ្មាតខ្មីលែងយឺតទៀតហើយ ។

មិនចង់ឈប់ឡើយទោះបីរវល់ មិនជួបនិមលមិនស្ងប់ចិត្តឡើយ
ហោចណាស់មួយថ្ងៃត្រូវតែឆ្លងឆ្លើយ ជួបមុខត្រាណត្រើយផ្ទាល់អោយបានម្តង ។
សង្ឃឹមថាស្រីប្រាកដដឹងខ្លួន ថាបងស្នេហ៍ស្ងួនច្រើនពេកកន្លង
តាមរយៈស្នាមញញឹមនួនល្អង ញញឹមដាក់បងគ្រប់ពេលសន្ទនា ។
ព្រោះស្នាមញញឹមដ៏មានមន្តស្នេហ៍ អោយមនុស្សម្នាក់កែប្រែប្តូរឬកពារ
ខិតខំសិក្សាបែងចែកវេលា ឈប់ដើរពាលាឥតប្រយោជន៍ទៀត ៕៚
ដោយ៖ ឋន រ៉ាវី (៣០ កក្កដា ២០១២)

Login
មតិ (Comments)