វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យដោយប្រិយមិត្ត Ravy Thorn ៖ ២០១៥

សុក្រ ១៧ សីហា, ២០១២ ម៉ោង ១៦:០៥

បច្ចុប្បន្នសង្គម ស្ទាវខ្មែរនិយម ណាស់ភាពឡូយឆាយ

ម៉ូតូ ទូរស័ព្ទ គ្រឿងលំអរកាយ លៃអោយសប្បាយ

យល់ទាន់សម័យ ។

ដើរលេងហ៊ឺហា ចូលក្លឹបចូលបារ ថាអស្ចារ្យក្រៃ

មិនខំរៀនសូត្រ មួយថ្ងៃៗ ដើររករឿងវ៉ៃ

មិនស្តាប់ពុកម៉ែ ។

បើយល់សប្បាយ សំរាប់រូបកាយ ខ្ញុំមិនឃាត់ដែរ

គ្រាន់តែបារម្ភ សិស្សនិស្សិតខ្មែរ លំបាកឥតល្ហែ

ព្រោះអវិជ្ជា ។

តាមដឹងនៅឆ្នាំ ២០១៥ ប្រទេសកម្ពុជា

ទីផ្សារអាស៊ាន ផ្លាស់ប្តូរជែងគ្នា លក្ខខណ្ឌការងារ

ទារសមត្ថភាព ។

ដូចនេះសូមគិត គិតហើយពិនិត្យ ត្រៀមខ្លួនប្រុងប្រៀប

ខិតខំរៀនឡើង ទប់ទល់គំនាប អនាគតខ្ពស់ទាប

ស្ថិតក្នុងដៃអ្នក ៕៚

ដោយ៖ ឋន រ៉ាវី (២៩ កក្កដា ២០១២)


មតិ (Comments)