វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យដោយប្រិយមិត្ត Ravy Thorn ៖ កង្វះខាតចុងជួន

សុក្រ ១៧ សីហា, ២០១២ ម៉ោង ១៦:០២

ជារៀងរាល់ថ្ងៃ ទោះរវល់ក្រៃ ក៏ខ្ញុំតែងតែ

ឆ្លៀតស្តាប់ចំរៀង ដើម្បីជួយកែ អារម្មណ៍អោយល្ហែ

ពីការសិក្សា ។

តែស្តាប់យូរទៅ ចិត្តខ្ញុំហាក់នៅ មិនបានស្រស់ថ្លា

អត្ថន័យចំរៀង ច្រើនរឿងស្នេហា ដែលក្បត់សាវ៉ា

ប្រេះឆាឈឺចាប់ ។

ឯទំនុកច្រៀង ហាក់មិនព្រិតព្រៀង ឬតែងលៃឆាប់?

ខ្ញុំស្តីបែបនេះ មិនមែនបង្អាប់ តែសូមអោយឆាប់

ជួយកែលំអរ ។

អ្នកស្តាប់មើល៍ទៅ ស្តាប់បទឥលូវ ដូចអានអក្សរ

ចុងជួនក្នុងវគ្គ ក៏មិនសូវល្អ រឹតតែកម្រ

បើសិនឆ្លងវគ្គ ។

ឱ!អ្នកនិពន្ធ ខ្ញុំសូមរិះគន់ ស្ថាបនាក្រែងភ្ញាក់

រលឹកបានខ្លះ មុនពេលលោកអ្នក ច្រានសិល្បៈធ្លាក់

ជ្រោះជ្រៅជាងនេះ៕៚

ដោយ៖ ឋន រ៉ាវី (២៩ កក្កដា ២០១២)


មតិ (Comments)