វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យដោយប្រិយមិត្ត ម៉េងលី រតនពិសិដ្ឋ ៖ អូនសម្លាញ់

សុក្រ ១០ សីហា, ២០១២ ម៉ោង ១៣:៤៩

អូនសម្លាញ់

(បទពាក្យប្រាំបី)

និពន្ធដោយៈ ម៉េងលី រតនពិសិដ្ឋ

ឱអូនសម្លាញ់បណ្ដូលចិត្តបង អូនឈប់មួម៉ងទៅណាចរណៃ

ពេលនេះបងសូមបើកចិត្តភក្ដី ប្រគល់ជូនថ្លៃតែម្នាក់ណាស្ងួន។

អោយអូនបានយល់ពីជម្រៅចិត្ត ដែលបងមានពិតលើស្រស់នឹមនួន

ថាបងស្រលាញ់អូនពេញបេះដូង គ្មានថ្ងៃប្រែខ្លួនរកអ្នកផ្សេងឡើយ។

ទោះបីរូបអូនជាស្រីរោងចក្រ រៀនសូត្រចប់ថ្នាក់តូចទាបក៏ដោយ

ក៏បងស្រលាញ់មិនរើសអើងឡើយ ព្រមស្ម័គ្រត្រាណត្រើយលុះគ្រាអវសាន្ដ។

រលត់ចាកផុតពីផែនដីនេះ ទើបស្នេហ៍របេះណាស្រស់កល្យាណ

បើដង្ហើមនៅតែមានក្នុងប្រាណ គឺថាស្នាកស្នាមស្នេហ៍មានរហូត។

ដៅជាប់នៅក្នុងចិត្តបងណាថ្លៃ ឆ្លាក់ចាររូបស្រីជារៀងរហូត

គឺមានតែអូនទេស្រស់ពន្លក ដែលបងព្រមយកមកទុកក្នុងចិត្ត។

បងមិនដែល Love ស្រីណាដល់ម្លឹង ដូចជាព្រលឹងទេស្រស់វរមិត្រ

ទើបតែពេលនេះបងលង់ដូងចិត្ត ស្នេហ៍លើឆោមស្និទ្ធិខ្លាំងណាស់ជីវ៉ា។

បងស្រលាញ់អូនមិនមែនត្រឹមគិត ថាស្រស់វរមិត្រជាគូរសង្សារ

ប៉ុន្ដែ Love នេះគឺថាអស្ចារ្យ បងយកអូនណាជាគូរជីវិត។

សូមទេវតាលោកជូយប្រោះព្រំ ផ្ដល់ភាពសុខដុមមង្គលពិតៗ

ដល់ស្នេហាខ្ញុំហើយនិងវរមិត្រ ជូបនៅជីវិតដ៏សុខសាន្ដអើយ។


មតិ (Comments)