វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត ម៉េងលី រតនពិសិដ្ឋ ៖ កុំឆាប់ជឿពេក
អង្គារ ២៤ កក្តដា, ២០១២ ម៉ោង ១៤:១០កុំឆាប់ជឿពេក
(បទកាកគតិ)
និពន្ធដោយៈ ម៉េងលី រតនពិសិដ្ឋ
រលកបោកច្រាំង លឺសូរផាំងៗ ច្រាំងគង់របេះ
ធ្លាក់ចុះបំណែក រហែកស្រាំប្រេះ អោយវារបេះ
ធ្លាក់ចូលទឹកបាន។
ប្រៀបដូចសម្ដី គេនិយាយស្ដី លេបខាយរុញច្រាន
ពេញដោយល្បិចកល ពឹសពុលសាមាន្យ អោយយើងលង់ប្រាណ
បាក់ចិត្តលង់ស្នេហ៍។
ទៅនឹងទង្វើ ដែលគេបានធ្វើ ចូលមកស្និទ្ធក្បែរ
បញ្ជាក់ដូងចិត្ត ថាពិតស្មោះស្នេហ៍ ស្រលាញ់មិនប្រែ
លុះត្រាក្សិណក្ស័យ។
បងស្ម័គ្រអូនស្មោះ អូនស្នេហ៍បងអស់ ពីដូងហឬទ័យ
សច្ចាស្បថស្បែ ថាស្នេហ៍តែថ្លៃ មាននភាល័យ
សាក្សីស្នេហ៍យើង។

មិនយូរប៉ុន្មាន ស្នេហ៍ស្មោះក្នុងប្រាណ ក៏ត្រូវរលើង
ដោយចំហាយក្បត់ កំណត់ផ្ទុះឡើង ដូចភ្នក់ចំបើង
ប៉ើងពេលត្រូវខ្យល់។
នឹងហើយស្នេហា នាសម័យកាល តាមរលកខ្យល់
មិនទាន់ស្គាល់ចិត្ត ស្នេហ៍ស្និទ្ធដិតដល់ បែរជាកាត់យល់
ថាគេស្មោះខ្លួន។
កុំឆាប់ជឿពេក ប្រយ័ត្នទឹកភ្នែក ហូរជ្រែករុកគួន
ស្រោចស្របផ្ទៃមុខ ជួបទុក្ខអង្រួន ដូចជាក្រមួន
ត្រូវកំដៅថ្ងៃ។
គួរគិតអោយដល់ វិភាគអោយយល់ មុនធ្វើអ្វីៗ
នោះទើបសុភ- មង្គលថ្លាថ្លៃ កើតមានក្នុងន័យ
ល្អប្រសើរណា។
កោះធំ ថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ២០១២

Login
មតិ (Comments)