វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
ប្រិយមិត្ត ung bunheng ៖ រឿងខ្មោច
អង្គារ ២៤ កក្តដា, ២០១២ ម៉ោង ១៣:៥៩នៅលើពិភពលោកយើងនេះវិទ្យាសាស្រ្តកំពុងតែជឿនលឿន តែរឿងអបិយជំនឿក៏នៅតែមានជាពិសេសនៅប្រទេសកម្ពុជា។ រឿងអបិយជំនឿដែលខ្ញុំលើកយកមកបរិយាយនេះ មានទាក់ទងនឹងខ្មោច ព្រាយ បិសាច វាតែងតែកើតមានសឹកតែជារៀងរាល់ថ្ងៃ នៅតាមភូមិនីមួយៗនិងតាមកន្លែងដែលធ្លាប់មានគ្រោះថ្នាក់ដល់ជីវិតជាច្រើន។ ឧទាហរណ៍ នៅភ្នំពេញ ស្ពានកោះពេជ្រដែលធ្លាប់មានគ្រោះថ្នាក់ ដោយស្លាប់ជាន់គ្នាជាច្រើននាក់ ទើបមានខ្មោចលងបន្លាចដល់អ្នកនៅម្តុំនោះ មានថៃ្ងមួយខ្ញុំបានលឺគេនិយាយតគ្នាថានៅទីនោះមានខ្មោចលងសាហាវណាស់ មានពេលខ្លះបញ្ចេញសំលេងគួរអោយរន្ធត់ និងបញ្ចេញរូបភាពផ្សេងៗគ្នា។ ពូម៉ូតូឌុបម្នាក់គាត់ធ្លាប់ត្រូវខ្មោចលងគាត់បាននិយាយប្រាប់ខ្ញុំថា មានថ្ងៃមួយគាត់ទៅរត់ម៉ូតូនៅពេលយប់ដូចរាល់ដង ស្រាប់តែមាននារីម្នាក់ហៅគាត់អោយជូននាង(ខ្មោច)ទៅផ្ទះនៅឯទួលទំពូង ពេលគាត់ជិះទៅគាត់មានអារម្មណ៍ថាធ្ងន់ខុសពីធម្មតាតែគាត់មិនហ៊ាននិយាយខ្លាចភ្ញៀវខឹង ពេលដែលគាត់ជូននាង(ខ្មោច)ដល់ផ្ទះនាងបានប្រាប់អោយគាត់ចាំមួយភ្លេត នាងឡើងទៅយកលុយសិនដោយចាំបាត់មិនឃើញ គាត់ក៏បានស្រែកហៅនាង ស្រាប់តែមានស្រ្តីវ័យចំណាស់ម្នាក់ចេញមកហើយគាត់សួរម៉ូតួឌុបថា ”រកអ្នកណាគេដែរ” គាត់(ម៉ូតូឌុប)និយាយថា កូនអ៊ីបានអោយខ្ញុំជូនមក ឥលូវខ្ញុំចាំយកលុយ ស្រ្តីនោះបានអោយគាត់ចាំមួយភ្លែត គាត់ក៏បានយករូបថតកូនរបស់គាត់ដែលបានស្លាប់ក្នុងឧប្បទុវហេតុនៅលើស្ពានពេជ្រ អោយគាត់(ម៉ូតូឌុប)មើលហើយ គាត់បានសួរថាម្នាក់នេះរឺ ? ពូ(ម៉ូតូឌុប)គាត់និយាយថាម្នាក់នឹងហើយស្រ្តីវ័យចំណាស់បាននិយាយថា នាងជាកួនគាត់បានស្លាប់នៅលើកោះពេជ្រ ២ ឆ្នាំហើយ ពេលនោះពូ(ម៉ូតូឌុប)ចាប់ផ្តើមភ័យខ្លួន គាត់ក៏បានចាកចេញពីផ្ទះនោះដោយអារម្មណ៍មិននឹងនរ ជិះត្រលប់មកផ្ទះវិញ គាត់ក៏បានធ្លាក់ខ្លួនឈឺជិត ១ ខែ ហើយគាត់បាននិយាយប្រាប់ថា តាំងពីពេលនោះមក គាត់មិនហ៊ានជិះកាត់ រឺ សម្លឹងមើលទៅស្តានពេជ្រទេ ក្រោយមកស្ពានពេជ្រត្រូវបានរុះរើ ធ្វើស្ពានថ្មីទើបមិនសូវមានខ្មោចលងដូចមុន។
ខ្ញុំឆ្ងល់ថានៅក្នុងសម័យវិទ្យាសាស្រ្តជឿនលឿនយ៉ាងនេះហើយក៏នៅមានអបិយជំនឿបែបនេះទៀត? តើពេលមនុស្សស្លាប់ព្រលឹងនៅឯណា បើរូបកាយត្រូវគេ ដុត រឺ កប់ បាត់ទៅហើយ? វិទ្យាសាស្រ្តបញ្ចាក់ថានោះគ្រាន់តែជាការស្រមើលស្រមៃរបស់មនុស្ស នៅពេលដែលគេឃើញអ្វីមួយ៕
Ex: មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
មើលតាមទូរទស្សន៏។
ប៉ុន្តែក៏នៅមានអ្នកជឿអបិយជំនឿនេះដដែល ព្រោះគេយល់ថានៅលើលោកយើងនេះពិតជាមានខ្មោចមែន ហេតុដូចនេះហើយទើបមានជនខិលខូចមួយចំនួន យករឿងអបិយជំនឿមកបោកប្រាស់ អ្នកដែលមានជំនឿខាងខ្មោច ព្រាយ បិសាច ។
យើងគួរតែយល់ថាមិនមែនគេ មិនអោយជឿរឿងអបិយជំនឿនោះទេ ក៏ប៉ុន្តែមានពេលខ្លះយើងគួរតែគិតពិចារណាផងថា ការជឿរឿងនេះត្រឹមត្រូវដែររឺទេ?
Part 1

Login
មតិ (Comments)