វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

កំណាព្យដោយប្រិយមិត្ត Sum Visoth ៖ ថាមពលនៃស្រា

សុក្រ ២០ កក្តដា, ២០១២ ម៉ោង ១៥:៣៣

ថាមពលនៃស្រា
ប្រភេទនៃស្រាមានជាច្រើន ស្រាដបស្រាផើងស្រាកំប៉ុង ស្រាបៀស្រាខ្មែរស្រាហុងកុង ស្រាម៉ាស្រាកុងស្រាម៉ឺនឆ្នាំ ស្រាអាក្រក់ស្រាល្អស្រាលេខមួយ ផឹកមួយនៅមួយជាប្រចាំ ស្រាផ្តឹលស្រាសរឺស្រាថ្នាំ ផឹកមិនចេះស៊ាំស្រាជាមិត្ត ស្រាជួយកំដរកែអផ្សុក ស្រាជាកូនអុកយ៉ាងជំនិត ស្រាជួយបំប៉នក្រើនគំនិត ស្រាជួយអោយមិត្តកើនឡើងទ្វេរ ស្រាផ្តល់ជូននូវក្តីកិត្តិយស ស្រាធ្វើអោយឈ្មោះល្អដាច់គេ ស្រាជួយអោយមនុស្សមិនទំនេរ ស្រាជួយបំពេរគេងលង់លក់ ស្រាធ្វើអោយអ្នករាងសង្ហារ ស្រាចេះស្នេហាចេះពិគ្រោះ ស្រាល្អមិនចេះនាំអ្នកងោះ ស្រាត្រាំសត្វពស់ស្រាស័ក្តសិទិ្ឋ ស្រាធ្វើអោយអ្នកចង់សប្បាយ ស្រាមិនខ្វល់ខ្វាយស្រាចង់ស្និទ្ឋ ស្រាមានកំនួចចង់ប្រព្រឹត កកើតកូនចិត្តស្រាចង់ស្រី ស្រាកើតតណ្ហាក្តៅរោលរាល ស្រាកើតចិត្តពាលផឹតអប្រិយ ស្រានាំភ្លេចស្រោមភ្លេចខោខ្លី ស្រាភ្លេចអ្វីៗស្រាចង់ស្រួល ស្រានាំអ្នកចូលផ្លូវជំងឺ ស្រាយំស្រាឈឺស្រារមួល ស្រាស៊ីដុំថ្លើមមិនចេះអួល ផ្តាច់សួតយ៉ាងស្រួលស្រាសត្រូវ ស្រានាំអោយអ្នកភ្លេចខ្លួនឯង ស្រានាំចំបែងគិតខុសផ្លូវ ចង់ជក់ថ្នាំឆ្កួតថ្នាំមិនត្រូវ ហឹង្សារខុសផ្លូវព្រោះតែស្រា ស្រាគិតឃើញស្រីស្រានាំអេដស៏ ស្រានាំចូលពេទ្យស្រាឬស្យា ស្រាចង់ជក់ថ្នាំស្រាប្រហារ ស្រាផឹកឡូឡាគឺស្រាឆ្គួត ស្រាគឺជាអាវុតមុខពីរ បើចេះផឹកស៊ីកុំប្រកួត ស្រាល្អផឹកស្រួលមិនចេះក្អួត ស្រាផឹកនាំឆ្កួតស្រាអវចី ឧ!អ្នកចេះផឹកគ្រប់អាត្មា បើចេះសុរាត្រូវឆ្លាតវៃ រើសយកស្រាសុខស្រាមានជ័យ បោះបង់លកលៃស្រាមច្ចុរាជ៕


មតិ (Comments)