វេទិកាអ្នកអាន


បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។

ប្រិយមិត្ត Chhiv hong Taing ៖ ផ្ញើរសារបានត្រឹមផ្ញើរសារ (លំនាំបទៈ សន្យាមុនគេង)

ច័ន្ទ ១៦ កក្តដា, ២០១២ ម៉ោង ១២:៥៣

1. រាល់ពេលរាត្រី ខ្ញុំស្រម៉ៃនឹកដល់នួនល្អង ក្នុងចិត្តពិតចង់សារសង callទៅបងឆ្លើយឆ្លងវាចារ តែមិនអាច​ ព្រោះអីរូបខ្ញុំដឹងថា ពេលនេះប្រុសជីវ៉ា រ៉ាមរ៉ាថ្លៃជាប់រវល់ ។

2. អង្គុយម្នាក់ឯង សែនចំបែងមើលទៅទូរស័ព្ទ ក្នុងចិត្តពិតសែនឈឺចាប់ ព្រោះចង់ស្តាប់សំលេងរ៉ាមរ៉ា អូនបានត្រឹម តែផ្ញើរជាសារប៉ុណ្ណោះ សួរសុខទុក្ខទៅប្រុស ក្នុងនាមជាមិត្តធម្មតា។

3. ផ្ញើរសារ ផ្ញើរសារមុនគេង ខ្ញុំមិនអាចសំដែង ចិត្តខ្លួនឯងប្រាប់ទៅជីវ៉ា ខ្ញុំក៏ដឹងថាអារម្មណ៍ខ្ញុំស្ម័គ្ររ៉ាមរ៉ា តែមិនវាចារ ក្នុងចិន្តាឈឺឥតគណនា។

4. តើដល់ពេលណា ទើបជីវ៉ាបងយល់ចិត្តស្រី ផ្ញើរសារបានត្រឹមផ្ញើរសារ ច្រើនប៉ុណ្ណាក៏គ្មានតំលៃ រៀងរាល់យប់ អូនគេងអោបទូរស័ព្ទដៃ រង់ចាំសារថ្លៃ តើចរណៃបងដឹងដែលទេ?

Khmerload


មតិ (Comments)