វេទិកាអ្នកអាន
បើចង់ឲ្យ Khmerload ផ្សព្វផ្សាយអត្ថបទ រូបភាព វីដេអូខ្លីៗ របស់អ្នក សូមបញ្ជូនអត្ថបទ រូបភាព ឬ វីដេអូខ្លី គួរឲ្យចាប់អារម្មណ៍មក khmerload@gmail.com ។ នៅក្នុង Email អ្នកត្រូវដាក់ (1) ចំណងជើងរបស់អត្ថបទ (2) អត្ថបទរបស់អ្នក (3) រូបភាព និង វីដេអូ បើសិនជាមាន និង (4) លេខទូរស័ព្ទរបស់អ្នក ។ យើងខ្ញុំនឹង ទូរស័ព្ទបញ្ជាក់ ហើយ ធ្វើការត្រួតពិនិត្យ មុននឹងបញ្ចូលអត្ថបទ ទៅ វិបសាយ Khmerload ។ ក្រោយពីបញ្ជាក់ច្បាស់ហើយ Khmerload នឹងផ្សព្វផ្សាយក្នុងកំឡុង ២៤ ម៉ោង អត្ថបទអាចជា រឿងជីវិតផ្ទាល់ខ្លួន ទស្សនអំពីជីវិតនិងសង្គម រឿងនិពន្ធខ្លីៗផ្ទាល់ខ្លួន ម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន ការសារភាពស្នេហ៍ ការសារភាព ទទួលកំហុស ការតស៊ូ ការអបអរថ្ងៃកំណើត ដែលមានអត្ថន័យគួរ ឲ្យចាប់អារម្មណ៍ ។ល។
កំណាព្យដោយប្រិយមិត្ត mengly rotanakpiseth ៖ ល្មមភ្ញាក់ខ្លួនហើយ
ព្រហស្បតិ៍ ២៨ មិថុនា, ២០១២ ម៉ោង ១៣:៤២ល្មមភ្ញាក់ខ្លួនហើយ
(បទកាកគតិ)
និពន្ធដោយៈ ម៉េងលី រតនពិសិដ្ឋ
នែៗ!អូនស្រី បងឆ្ងល់ណាស់ថ្លៃ យុវតីខេមរា
ហេតុអ្វីលេងខ្លួន ខុសក្បួនតម្រា របស់ដូនតា
ខ្មែរយើងអញ្ចឹង។
មើលការស្លៀកពាក់ គេបានទម្លាក់ ធ្លាក់ដល់ថ្នាក់ហ្នឹង
ចំហឡើងខ្ទិច រំលេចម្លឹងៗ បងវិលព្រលឹង
អស់ហើយណាអូន។
បើវិលព្រលឹង បងឈប់សម្លឹង គេទៅណាស្ងួន
អោយឈប់យ៉ាងមេច បើលេចសាច់ខ្លួន ដ៏សែនរលូន
បែបនឹងហើយណា។
បើបងអត់មើល វាដូចជាភ្លើ ណាស្រស់ជីវ៉ា
គេខំចិត្តល្អ ចំហកាយា ដ៏សែនអស្ចារ្យ
មុខបងទៅហើយ។
បើដឹងចឹងដែរ បងនៅតាប៉ែ ធ្វើអ្វីត្រាណត្រើយ
បងគ្រាន់តែឆ្ងល់ ចម្ងល់អូនអើយ តើហេតុម្ដេចឡើយ
ក៏គេធ្វើចឹង។
ចាំបាច់ឆ្ងល់អី Styleកាលីបថ្មី គឺតែប៉ុណ្ណឹង
បើសិនឆ្លៀកជិត ងងឹតសូន្យឈឹង អស់អ្នកសម្លឹង
គេហើយណាបង។
អូៗចឹងហ៎! បងចង់វឹកវរ ហើយណានួនល្អង
ពេលឃើញស្រីៗ ស្លៀកខ្លីម្ដងៗ នៅក្នុងបេះដូង
ចេះតែចង់គ្រុន។
មិនអោយគ្រុនមេច បើគេរំលេច គល់ភ្លៅសុដន់
និងសាច់សខ្ចី ពេញវ័យក្រមុំ មកអួតបន្លំ
ភ្នែកបងទៅហើយ។
យ៉ាប់ណាស់បងឯង និយាយក្ដែងៗ មុខស្រសត្រាណត្រើយ
អត់មានខ្លាចអូន មាសស្ងួនតិចឡើយ ឱប្រុសបងអើយ
កោតស្ដីទៅរូច។
សូមទោសណាអូន ដែលប្រុសមាសស្ងួន ពោលពាក្យព្រឺព្រួច
នៅពីមុខថ្លៃ ស្រស់ស្រីថ្ពាល់ខួច អោយដឹងគំនួច
បងនិយាយឈ្លើយ។
បងពោលអញ្ចឹង ចង់អោយព្រលឹង អូនដឹងអោយហើយ
ពីការពាក់ស្លៀក រយាកល្ហើយៗ ប្រយ័ត្នត្រាណត្រើយ
គេដៀលរិះគន់។
ពីព្រោះជាតិខ្មែរ ល្បីគ្រាន់បើដែរ កាលជំនាន់មុន
គេទទួលស្គាល់ រឹសគល់ទន់ភ្លន់ ស្លៀកពាក់សមរម្យ
ជានារីខ្មែរ។

ដល់ពេលឥលូវ អូនគិតមើលទៅ ថាខ្មែរប្រួលប្រែ
ទៅជាស្លៀកពាក់ ប្រែធ្លាក់កេរិ៍ម៉ែ ដូចជាជាតិគេ
បែបនេះទៅវិញ។
ឯណាវប្បធម៌ ដ៏សែនល្អៗ ម្ដេចក៏រត់ចេញ
ពីខ្លួនកូនខ្មែរ អោយប្រែចឹងវិញ នឹកឡើងទោម្នេញ
ក្នុងចិត្តពើតផ្សា។
កុំព្រួយអីបង អូនមិនរំលង វប្បធម៌ខេមរា
របស់ជាតិយើង អោយប៉ើងទៅណា ឃ្លាតពីកាយា
របស់អូនឡើយ។
បងត្រេកអរណាស់ ដោយអូនដឹងច្បាស់ ណាស្រស់ត្រាណត្រើយ
ពីការស្លៀកពាក់ រយាកមុខក្រោយ មិនព្រមបណ្ដោយ
តាមវប្បធម៌គេ។
បើសិនគ្រប់គ្នា ដើរតាមមាគ៌ា របស់មាសស្នេហ៍
ស្រលាញ់តម្លៃ ប្រពៃណីខ្មែរ នោះជាតិនឹងប្រែ
មានន័យមិនខាន។
ប៉ុន្ដែសព្វថ្ងៃ គឺយុវវ័យ តែងតែលង់ប្រាណ
ទៅនឹងវប្បធម៌ កករសាមាន្យ ដែលជាតិគេច្រាន
មកលើជាតិខ្លួន។
បើតែយ៉ាងនឹង តើដួងព្រលឹង ជាតិដែលមាំមួន
អាចនៅទ្រាំទ្រ ជំហរុកគួន ដែលស្រោចលើខ្លួន
នឹងបានរឺអត់។
ដូច្នេះគួរគិត រួបរួមគំនិត អោយបានប្រាកដ
ថាជាតិមានន័យ អាស្រ័យកុលបុត្រ ប្រុសស្រីមោះមុត
ចេះជួយថែថួន។
នៅប្រពៃណី ដែលល្អសោភី របស់ជាតិខ្លួន
នោះទើបអ្វីៗ មានន័យសមសួន អាចដើរលយលូន
រីកចម្រើនបាន។
បើយើងនៅតែ មិនព្រមកែប្រែ អ្វីដែលគេច្រាន
មកគាប់សង្កត់ ដណ្ដប់លើប្រាណ នោះភាពសាមាន្យ
ច្បាស់ជាកើតមាន។
ពីព្រោះវប្បធម៌ គឺជាជន្ទាល់ ការពារវិញ្ញាណ
បើសិនវប្បធម៌ ត្រូវគេទន្រ្ទាន នោះដួងវិញ្ញាណ
នឹងត្រូវបាត់បង់។
ដូច្នេះខ្មែរអើយ ចូលកុំកន្ដើយ រក្សាពូជពង្ស
តម្លៃវប្បធម៌ ដ៏ល្អផូរផង់ កុំអោយបាត់បង់
រៀងរហូតណា។
Khmerload

Login
មតិ (Comments)