កំណាព្យ ស្នេហា ដោយប្រិយមិត្ត បេះដូងភក្តី


ថ្ងៃច័ន្ទលួចគិត នឹកគិតដល់ស្ងួន      បង្ខំលួចពួន មើលពីចំងាយ
តើស្រស់នឹមនួន  ខ្លួននាងសប្បាយ   ទោះមិនក្បែរកាយ  ក៏បានត្រឹមយល់។

អង្គារឆ្ងាយគ្នា  ពីបងនិងអូន            មិនបានឃើញស្ងួន​​   បងខ្វល់ហរទ័យ
តើពេលនេះអូន  កំពុងធ្វើអ្វី             ឱស្រស់ចរណៃ  បងនឹកអូនណាស់។

ថ្ងៃពុធមកដល់  រសល់ក្នុងចិត្ត          លួចមានគំនិត  គិតចង់ឈ្នានីស
ចង់អោយរូបអូន  នឹងគេបែកប្រេះ     រូបនឹងរូតរះ   ផ្តើមស្នេហ៏ជាថ្មី។

ព្រហស្បតិ៏ទាស់ចិត្ត  ថាគិតមិនល្អ   បើគេស្មោះសរ​  និងរូបអូនមួយ
ម្តេចគិតអាក្រក់  អោយរូបអូនព្រួយ     គិតតែខ្លួនមួយ  មិនគិតរូបអូន។



ថ្ងៃសុក្រសំកុក  គិតខ្លួនជាអ្វី           ខំប្រឹងយប់ថ្ងែ   ព្រោះប្រច័ណ្ទស្រី
ភ្លេចគិតខ្លួនឯង ​ថាខ្លួនជាអ្វី             ជាអ្នកទីបី    ជ្រែកស្នេហ៏គេ។

សៅរ៏ខិតមកជិត គិតខំលកលៃ        ធ្វើមនុស្សទី​  បី​គ្មានន័យទេ
គិតពីខ្លួនឯង  បញ្ឈប់នឹកគេ             យកពេលទំនេរ  មកលំហែរចិត្ត។

អាទិត្យល្អពិត  ទៅកំពង់សោម         ហើយទៅវត្ថក្រោម  បន់ទេវតា

ថាខ្ញុំសុំជួប  គូព្រេងវាសនា               ទោះនៅទីណា   សុំជួជាគូ។

ពីអាទិត្យជា ខែរួចជាឆ្នាំ                    ក៏នៅប្រឹងចាំ  ទាំងមិនត្អូញត្អែរ
អោយតែបានជួប  ជាគូគាប់ស្នេហ៏      នឹងរួមរស់ក្បែរ  លុះអវសាន។

ពី​បេះដូងភក្តី ផ្ញើរទៅកាន់អ្នកទាំងអស់គ្នា   នេះគ្រាន់តែចង់បង្ហាញពីអារម្មណ៏ពិតដែលមាននៅក្នុងចិត  និង​គារចែករំលែក

ចំណាំ៖ ខ្មែរឡូតមិនទទួលខុសត្រូវនូវ យថាភាព (Authenticity) នៃអត្ថបទ (រូបភាព និង វីដេអូ បើមាន) និងការអះអាង ខាងលើ។

មតិ

Copyright 2014 Khmerload