ទស្សនានូវការផាត់មុខ បែបសិចស៊ីរបស់ ChloeMorello

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៥:៣៨

ការតុបតែងមុខបែប សិចស៊ីពិតជាផ្តល់នូវ ភាពស្រស់ស្អាតនិងភាព ទាក់ទាញដល់មិត្តៗនារី ជាពិសេសគឺសំរាប់ ចូលរួមក្នុងកម្មវីធីផ្សេងផងដែរ។


រថយន្តឡាំបូហ្គីនីមួយគ្រឿង ត្រូវភ្លើងឆាបឆេះអស់មួយកំណាត់មុខ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៥:១២

កាលពីពេលថ្មីៗនេះ រថយន្តម៉ាកឡាំបូហ្គីនី ពណ៌ទឹកក្រូចមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះ អស់មួយកំណាត់មុខ បន្ទាប់ពីបើកទៅបុក ជាមួយនឹងប្រអប់អគ្គីសនីមួយ លើផ្លូវ Outram ស្ថិតក្នុងស្រុក Outram ប្រទេសសឹង្ហបុរី។


វីដេអូ៖ បុរសម្នាក់ប្រើធ្មេញបកផ្លែដូងបានយ៉ាងលឿន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៤:៣៥

Andres Gardin គឺជាបុរសម្នាក់ ដែលមានសមត្ថភាពពិសេស ដោយគាត់អាចប្រើប្រាស់ធ្មេញ ដើម្បីបកផ្លែដូងបានយ៉ាងលឿន ជាងការប្រើប្រាស់កាំបិតទៅទៀត។


បទវិភាគ៖ កុំឲ្យមោទកភាព វិស័យសំណង់ នៅកម្ពុជាបច្ចុប្បន្ន ក្លាយជាសោកនាដកម្ម នៅពេលអនាគត

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៤:០២

ភ្នំពេញ៖ កាលណាប្រទេស ពុំមានសង្គ្រាម នយោបាយមានស្ថិរភាព សេដ្ឋកិច្ចពិតជាមានការរីកចម្រើន រីឯការអភិវឌ្ឍវិស័យសំណង់ ក៏រីកលូតលាស់ ទៅមុខលឿនដែរ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់សេដ្ឋកិច្ច ដែលមានភាពរីកចម្រើន ការនាំចេញនាំចូល និងកំណើនវិស័យទេសចរណ៍ ជា ដើមនោះ នេះជានិន្នាការអភិវឌ្ឍពិភពលោក។


សិស្សប្រុសបីនាក់ បង្ហោះរូបថតស្លៀកខោក្នុង ធ្វើឲ្យសាលាអាប់អោនកិត្តិយស

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៣:៥៣

កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ រូបថតរបស់សិស្សប្រុសបីនាក់ នៅលើបណ្តាញ Instagram ដែលពួកគេទាំងបីនាក់ បានពាក់អាវវែង និងមានចងក្រវ៉ាត់ក ហើយអ្វីដែលគួរឲ្យអាម៉ាស់នោះ គឺពួកគេស្លៀកត្រឹមតែខោក្នុងប៉ុណ្ណោះ។


ស្រ្តីកូនខ្ចីម្នាក់ ស្លាប់បន្ទាប់ពី ក្រុមគ្រូពេទ្យ បានបញ្ជូន មកដល់មន្ទីរពេទ្យ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៣:១៤

កណ្តាលៈ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាលកូន នៅមន្ទីរពហុសម្ភព ថ្នល់ទទឹង ភូមិព្រៃគោ ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីក្រុមគ្រូពេទ្យ ព្យាយាមជួយអស់ជាច្រើនម៉ោង រួចមក ឃើញថា  ស្រ្តីរូបនោះ ប្រសូត្រកូនបានដោយជោគជ័យ ដោយមានសុខភាពបរិបូរ ធម្មតា តែកូនដែលកើតមកនោះ សន្លប់ ឈឹង ប្រហែលជាច្រើននាទី ទើបដឹងខ្លួនវិញ ប៉ុន្តែ បែរជាស្រ្តីជាម្តាយមានអាការៈមិនល្អ ភ្លាមៗនោះ ត្រូវ ក្រុមគ្រូ ពេទ្យ រួមទាំងក្រុមគ្រួសារ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ រាជធានីភ្នំពេញ ជាអកុសល នាងបានដាច់ខ្យល់ស្លាប់ បន្ទាប់ពីបញ្ជូន មកដល់ មន្ទីរពេទ្យកាល់ម៉ែត ។


ចាប់ចោរឆក់ កាបូបជនបរទេស ពីរនាក់ ដេញផ្អើលពេញ ខណ្ឌពោធិ៍សែនជ័យ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១៣:១២

ភ្នំពេញ៖  ជនសង្ស័យចំនួន ពីរនាក់ បន្ទាប់ពីធ្វើ សកម្មភាព ឆក់កាបូប លុយប្រជាពលរដ្ឋ តាមផ្លូវ បានហើយនោះ ត្រូវបានកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយ បណ្ដាកម្លាំង នគរបាល ប៉ុស្ដិ៍មួយចំនួន ដឹកនាំបញ្ជាផ្ទាល់ ដោយ លោក ប៊ន សំអាត អធិនគរបាល ខណ្ឌនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ និងប៉ុស្ដិ៍កាកាប រួមទាំងជនរងគ្រោះ ដែលចេះប្រើប្រាស់ប្រពន្ធ័ ជីភីអេស ផងនោះបានដេញ ប្រផាប់ចាប់ប្រភីង ប្រើរយៈពេលអស់ ជាងមួយម៉ោង ក្រោយមកទើបចាប់បាន ហើយត្រូវប្រជាពលរដ្ឋដែល ជួយដេញចាប់ដែរនោះ ព្រួតគ្នាវាយមួយដៃមួយជើង ម្នាក់បែកមុខ មាត់ទ្រមខ្លួន។


ជនសង្ស័យ​លួច​ទូរស័ព្ទ​ត្រូវម្ចាស់​​ គេទាន់​ចាប់​បានទាំងព្រឹក នៅក្រុងប៉ោយប៉ែត

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:៥៤

ជនសង្ស័យម្នាក់ដែលជាប់ចោទ លួចទូរស័ព្ទគេបម្រុងរត់គេចខ្លួន តែត្រូវម្ចាស់ដឹងទាន់ និងប្រជាពលរដ្ឋដេញចាប់បានបង្កឱ្យភ្ញាក់ ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រោយប៉ោយប៉ែត ។


ហាយ​ប្រ៊ី​ត​កូ​ន​មន្ត្រី ប៉េ​អឹម​​បុ​ក​គ្នា​ជា​មួយ​ ហ៊ី​ណូ​ដឹក​អង្ករ​របួស​ធ្ងន់​ម្នាក់​ ស្រាល​២នាក់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:០៦

មនុស្សម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តហាយប្រ៊ីត ពណ៌ស្ករ ជិះគ្នា៣នាក់បើកបុកគ្នាជាមួយហ៊ីណូដឹកអង្ករពេញទំហឹង កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៥ ឧសភា ២០១៣ នៅចំណុចខាងកើតរង្វល់ មូលនាគព័ន្ធ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។


បាក់ស្រុតថ្នល់ បណ្ដាលឲ្យមនុស្ស ៥នាក់បានស្លាប់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:០២

កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ ប្រហែលជាម៉ោង ៩យប់ ផ្លូវ Henggang ក្នុងតំបន់ Shenzhen Longgang ស្រាប់តែស្រុតចុះ ដែលបានក្លាយជាប្រហោងដ៏ធំ និងបានសម្លាប់មនុស្សអស់ ៥នាក់។


បោកកុហកឲ្យគេ រួមភេទជាមួយ រួចក៏ចោទថា រំលោភទៅវិញ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:១៩

ប៉ូលីសនៅក្នុងខេត្ដ Chungcheong កូរ៉េខាងត្បូង បានប្រទះឃើញ ករណីឧក្រិដ្ឋកម្មរបស់ក្មេងទំនើងមួយក្រុម ដែលបោកបន្លំឲ្យបុរសរៀបការហើយ មករួមភេទជាមួយនឹង សមាជិកណាម្នាក់នៃក្រុមក្មេងទំនើងនេះ រួចក៏ចោទប្រកាន់ថា រំលោភទៅវិញ។

 


នារីវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួន និងពិន័យជាទឹកប្រាក់ពី បទប៉ុនប៉ងសំលាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:០១

នារីវ័យក្មេង អាយុ២៤ឆ្នាំ ដែលជាជនជាតិ Ethiopian ម្នាក់បានប៉ុនប៉ងសំលាប់ខ្លួន តែមិនបានសំរេច ហើយត្រូវប៉ូលីសចាប់ខ្លួន និងពិន័យជាទឹកប្រាក់ថែមទៀតផង។


យុវជនម្នាក់​តូច​ចិត្ត​ខ្ចី​លុយ ម្តាយមិនបាន​លោត​ទឹកសម្លាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៥០

យុវជនម្នាក់ចិត្តហួសប៉ែត បានជិះម៉ូតូឌុបមក លោតទឹកសម្លាប់នៅលើស្ពានជ្រោយ ចង្វាខាងលិច តែមិនសម្រេចដោយសារយុវជន នោះចេះហែលទឹក ក៏ហែលមកច្រាំងទន្លេវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ដោយសារខឹងសុំលុយម្តាយ ៣០០០ដុល្លារទិញម៉ូតូមិនបាន ។


ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​បាញ់​អ្នកយាម​ម្នាក់​ស្លាប់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៨

យុវជនម្នាក់បានស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអាធ័ម ក្នុងអំពើបាញ់ប្រហារប្លន់យក ម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30 នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013។ 


ងងុយដេក​បើក​រថយន្ត​កូរ៉ូឡា​ ជ្រុល​បុក​របាំង​ដែក​ចែក ​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង ​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៥

 របាំងដែកចែកទ្រូងផ្លូវ ចំនួន ៣ផ្ទាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវរងនៅការខូចខាតទាំងស្រុង ខណៈបុរសម្នាក់វ័យជាង ៣០ ឆ្នាំ ងងុយដេកបើករថយន្តកូរ៉ូឡា លឿនរេចង្កូត បុករះកាលពីវេលាម៉ោង ១២ នឹង ២០ នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៣ ។ 


ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​ បុក​គូទ​រថយន្ត​គេ​ដួល លើក​ម៉ូតូ​ឡើង​ជិះ​រត់ ចោល​គូរ​ស្នេហ៍​ទៅ​បាត់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៣៧

 រឿងរ៉ាវដ៏គួរឲ្យអស់សំណើច មួយបានកើតឡើង ក្នុងខណៈពេលដែលគូរស្នេហ៍១គូរ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។


បងប្អូនប្រុស ១០នាក់ សម្លាប់នារី ៣នាក់ ដើម្បីការពារកិត្ដិយសគ្រួសារ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:២៨

កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុង អេស៊ីប បានឃាត់ខ្លួន បងប្អូនប្រុស ១០នាក់ ដែលជាប់ពាក់ព័ន្ធនឹង ការសម្លាប់ ម្ដាយ និងបងប្អូនស្រី ២នាក់ទៀត ដោយសារតែ ការធ្វើខុសនឹងក្រមសីលធម៌។

 


ជន​​ខិល​​ខូ​ច​ប្រើ​​ឈ្មោះ ​​ឯក​ឧត្តម​ប៉ុន​ប៉ង ឆបោក​មន្ត្រីសង្កាត់​ជា​ ច្រើន​នាក់​​នៅ​​ខេត្តកំ​ពង់​ធំ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:០៥

ជនដើរឆបោកតែងប្រើប្រាស់ គ្រប់រូបភាពគ្រប់ល្បិចកល ដើម្បីបញ្ឆោតយកប្រាក់ ពីប្រជាពលរដ្ឋ តាមរយៈការត្រូវរង្វាន់ជាម៉ូតូ និងបានប្រាប់ឱ្យផ្ញើលុយឱ្យពួកគេតាម សេវាផ្ទេរប្រាក់ដើម្បីជាសោហ៊ុយក្នុងការ ដឹកមកឱ្យជាដើម ។ សកម្មភាពរបស់ជនខិលខូចទាំងនេះកំពុង បង្កឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី និងសេវាវេរប្រាក់ ។


ឆក់កាបូប មិនបានសម្រេច តែត្រូវនគរបាល បឹងកេងកងទី១ ចាប់ខ្លួនបាន ទាំង២នាក់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៧:៥៩

ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ សហការជាមួយ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីធ្វើសកម្ម ភាពឆក់កាបូបស្ពាយ ពីនារីម្នាក់ មិនបានសម្រេច កាលពីវេលាម៉ោង ១០និង ២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ កែង៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។


ម៉ូតូ​ស្គូពី​បុកបុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​រង​​របួស​​ធ្ងន់​​

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៩:១៩

បុរសម្នាក់ដើរឆ្លងផ្លូវមិន ប្រយ័ត្នត្រូវម៉ូតូម៉ាកស្គូពី បុកពេញទំហឹង បណ្ដាលឱ្យរងរបួលធ្ងន់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


Advertise with us at board SPC1
Sponsored Links
Contact us