បោកកុហកឲ្យគេ រួមភេទជាមួយ រួចក៏ចោទថា រំលោភទៅវិញ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:១៩

ប៉ូលីសនៅក្នុងខេត្ដ Chungcheong កូរ៉េខាងត្បូង បានប្រទះឃើញ ករណីឧក្រិដ្ឋកម្មរបស់ក្មេងទំនើងមួយក្រុម ដែលបោកបន្លំឲ្យបុរសរៀបការហើយ មករួមភេទជាមួយនឹង សមាជិកណាម្នាក់នៃក្រុមក្មេងទំនើងនេះ រួចក៏ចោទប្រកាន់ថា រំលោភទៅវិញ។

 


នារីវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួន និងពិន័យជាទឹកប្រាក់ពី បទប៉ុនប៉ងសំលាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:០១

នារីវ័យក្មេង អាយុ២៤ឆ្នាំ ដែលជាជនជាតិ Ethiopian ម្នាក់បានប៉ុនប៉ងសំលាប់ខ្លួន តែមិនបានសំរេច ហើយត្រូវប៉ូលីសចាប់ខ្លួន និងពិន័យជាទឹកប្រាក់ថែមទៀតផង។


យុវជនម្នាក់​តូច​ចិត្ត​ខ្ចី​លុយ ម្តាយមិនបាន​លោត​ទឹកសម្លាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៥០

យុវជនម្នាក់ចិត្តហួសប៉ែត បានជិះម៉ូតូឌុបមក លោតទឹកសម្លាប់នៅលើស្ពានជ្រោយ ចង្វាខាងលិច តែមិនសម្រេចដោយសារយុវជន នោះចេះហែលទឹក ក៏ហែលមកច្រាំងទន្លេវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ដោយសារខឹងសុំលុយម្តាយ ៣០០០ដុល្លារទិញម៉ូតូមិនបាន ។


ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​បាញ់​អ្នកយាម​ម្នាក់​ស្លាប់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៨

យុវជនម្នាក់បានស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអាធ័ម ក្នុងអំពើបាញ់ប្រហារប្លន់យក ម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30 នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013។ 


ងងុយដេក​បើក​រថយន្ត​កូរ៉ូឡា​ ជ្រុល​បុក​របាំង​ដែក​ចែក ​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង ​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៥

 របាំងដែកចែកទ្រូងផ្លូវ ចំនួន ៣ផ្ទាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវរងនៅការខូចខាតទាំងស្រុង ខណៈបុរសម្នាក់វ័យជាង ៣០ ឆ្នាំ ងងុយដេកបើករថយន្តកូរ៉ូឡា លឿនរេចង្កូត បុករះកាលពីវេលាម៉ោង ១២ នឹង ២០ នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៣ ។ 


ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​ បុក​គូទ​រថយន្ត​គេ​ដួល លើក​ម៉ូតូ​ឡើង​ជិះ​រត់ ចោល​គូរ​ស្នេហ៍​ទៅ​បាត់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៣៧

 រឿងរ៉ាវដ៏គួរឲ្យអស់សំណើច មួយបានកើតឡើង ក្នុងខណៈពេលដែលគូរស្នេហ៍១គូរ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។


បងប្អូនប្រុស ១០នាក់ សម្លាប់នារី ៣នាក់ ដើម្បីការពារកិត្ដិយសគ្រួសារ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:២៨

កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុង អេស៊ីប បានឃាត់ខ្លួន បងប្អូនប្រុស ១០នាក់ ដែលជាប់ពាក់ព័ន្ធនឹង ការសម្លាប់ ម្ដាយ និងបងប្អូនស្រី ២នាក់ទៀត ដោយសារតែ ការធ្វើខុសនឹងក្រមសីលធម៌។

 


ជន​​ខិល​​ខូ​ច​ប្រើ​​ឈ្មោះ ​​ឯក​ឧត្តម​ប៉ុន​ប៉ង ឆបោក​មន្ត្រីសង្កាត់​ជា​ ច្រើន​នាក់​​នៅ​​ខេត្តកំ​ពង់​ធំ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:០៥

ជនដើរឆបោកតែងប្រើប្រាស់ គ្រប់រូបភាពគ្រប់ល្បិចកល ដើម្បីបញ្ឆោតយកប្រាក់ ពីប្រជាពលរដ្ឋ តាមរយៈការត្រូវរង្វាន់ជាម៉ូតូ និងបានប្រាប់ឱ្យផ្ញើលុយឱ្យពួកគេតាម សេវាផ្ទេរប្រាក់ដើម្បីជាសោហ៊ុយក្នុងការ ដឹកមកឱ្យជាដើម ។ សកម្មភាពរបស់ជនខិលខូចទាំងនេះកំពុង បង្កឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី និងសេវាវេរប្រាក់ ។


ឆក់កាបូប មិនបានសម្រេច តែត្រូវនគរបាល បឹងកេងកងទី១ ចាប់ខ្លួនបាន ទាំង២នាក់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៧:៥៩

ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ សហការជាមួយ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីធ្វើសកម្ម ភាពឆក់កាបូបស្ពាយ ពីនារីម្នាក់ មិនបានសម្រេច កាលពីវេលាម៉ោង ១០និង ២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ កែង៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។


ម៉ូតូ​ស្គូពី​បុកបុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​រង​​របួស​​ធ្ងន់​​

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៩:១៩

បុរសម្នាក់ដើរឆ្លងផ្លូវមិន ប្រយ័ត្នត្រូវម៉ូតូម៉ាកស្គូពី បុកពេញទំហឹង បណ្ដាលឱ្យរងរបួលធ្ងន់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


ឃាត់ខ្លួនបុគ្គលិក ផ្នែកទីផ្សាររបស់ ក្រុមហ៊ុន សេង ហុងហេង ក្រោយលួចលុយ ក្រុមហ៊ុនជិត ១៤ម៉ឺនដុល្លារ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៨:៥៦

បុគ្គលិកមួយរូប ដែលបម្រើ ការងារផ្នែកទីផ្សារ នៅក្រុមហ៊ុនសេង ហុង ហេង ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោយពីជនសង្ស័យ រូបនេះ ត្រូវបានប្រធានក្រុមហ៊ុនដាក់ពាក្យ បណ្ដឹង ទៅសមត្ថកិច្ចដោយចោទប្រកាន់ ថា បានលួចលុយរបស់ក្រុមហ៊ុនជិត ១៤ម៉ឺន ដុល្លារ ពេលកំពុងបម្រើការងារនោះ ។


ទស្សនានូវការផាត់មុខរបស់ ក្មេងស្រីជំទង់ដូចទៅនិង Barbie ជប៉ុន

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៧:៣០

ការតុបតែងមុខពិត ជាមានសារៈសំខាន់សំរាប់ មនុស្សស្រីណាស់ មិនថាក្មេងមិនថាចាស់ឡើយ។ ជាពិសេសគឺក្មេងស្រីដែលមានវ័យ ជំទង់ផងដែរ។


មិនដល់ ១ខែទៀត ទីក្រុងភ្នំពេញ នឹងមាន អគ្គិសនី ផ្គត់ផ្គង់ គ្រប់គ្រាន់ហើយ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:៥៩

ក្នុងរយៈពេល យ៉ាងយូរ ១ខែទៀត ពោលគឺចុងខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបង្ក លក្ខណៈកាន់តែ ងាយស្រួល ចំពោះអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកប្រកបមុខរបរ រកស៊ីផងដែរ។


ស្ត្រីម្នាក់ ប្តឹងប៉ូលីស ឲ្យចាប់ខ្លួនកូនខ្លួនឯង ព្រោះតែរូបគេ លួចនំរបស់គាត់ (មានវីដេអូ)

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:៤៥

ស្រ្តីម្នាក់ នៅទីក្រុង Charlotte រដ្ឋ ញ៊ូការ៉ូលីណា សហរដ្ឋអាមេរិក បានប្តឹងប៉ូលីស អោយចាប់ខ្លួន កូនប្រុសបង្កើតរបស់ខ្លួន ក្រោយពីកូនប្រុសរបស់នាង បានលួចយកនំប្រអប់ Pop-Tarts កាលពីពេលថ្មីៗនេះ។


យកគ្រឿងធ្វើម្ហូប មកបង្កើតជាសិល្បៈលំនឹងដ៏អស្ចារ្យ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:២៨

ជាងថតរូបជនជាតិអ៊ីតាលីម្នាក់ Karsten Wegener និងសហការី Elena Mora បានរួមដៃគ្នា បង្កើតនូវរូបភាពលំនឹងដ៏អស្ចារ្យមួយ ដែលពណ៌នាពីគ្រឿងផ្សំមុខម្ហូបដែរចាំបាច់ ក្នុងការចំអិនម្ហូបផ្សេងឲ្យឆ្ងុយឆ្ងាញ់ពិសា។


ជួបជាមួយនិងឈុតសំលៀកបំពាក់ យ៉ាងសិចស៊ីរបស់តារាស្រីហូលីវូដ នៅក្នុងកម្មវីធី Billboard Music Awards

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៥:៤២

កាលពីថ្មីៗកន្លងទៅ នេះការប្រារព្ធធ្វើកម្មវីធី Billboard Music Awards បានចូលរួមដោយ តារាស្រីប្រុសហូលីវូដដ៏ល្បីជាច្រើន ហើយក៏បានបង្ហាញ នូវស្ទាយតុបតែងខ្លួន ស្រស់ស្អាត ខុសប្លែកគ្នាផងដែរ។


ក្មេងស្រីម្នាក់ ត្រូវមិត្តរួមបន្ទប់បីនាក់ វាយដំ យ៉ាងចាស់ដៃ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៥:៣០

ក្មេងស្រីគួរអោយអាណិតម្នាក់ ត្រូវមិត្តរួមបន្ទប់ ចំនួន បីនាក់ វាយដំ យ៉ាងចាស់ដៃ បន្ទាប់ពីនាងបដិសេធមិនព្រមចូលដៃ ឈ្លោះប្រកែក ប្រឆាំង ជាមួយសិស្សប្រុស។


ទើបចេញពីគុក ត្រូវប៉ូលីសចាប់ខ្លួនជាថ្មី ព្រោះទូរស័ព្ទមក ៩១១ អរគុណដល់ប៉ូលីស

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៥:១០

ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ស្រ្តីអាយុ ៥១ឆ្នាំ ម្នាក់ ឈ្មោះ Christina Lee Brown ដែលទើបចេញពីគុក ពេលនេះត្រូវបានប៉ូលីសចាប់ខ្លួន ជាថ្មី ក្រោយពីទូរស័ព្ទទៅកាន់ ប៉ូលីស (៩១១) ដើម្បីអរគុណ ដល់ប៉ូលីសម្នាក់។


និស្សិតម្នាក់ចាប់គ្រូពេទ្យគំរាម ដោយសារតែអត់លុយឲ្យថ្លៃថ្នាំ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៤:៤៨

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា និស្សិតប្រុសម្នាក់មានឈ្មោះថា ឈិន អាយុ ១៨ឆ្នាំ បានជិះកង់ទៅបុក ស្រ្តីវ័យ ៨០ឆ្នាំម្នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ហើយត្រូវគ្រួសារជនរងគ្រោះ បញ្ចូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Wuhan ប្រទេសចិន និងបានទាមទារសំណងចំនួន ៤៩,០០០ដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាល។


លេចធ្លាយវីដេអូសិច អតីតកំពូលអ្នកកីឡាកាស Hulk Hogan ប្តឹងទារ ១០០លានដុល្លារ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៤:៤២

ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា លោក Terry Bollea ដែលជាអតីត អ្នកកីឡាកាស របស់សហរដ្ឋអាមេរិក ដ៏ល្បីឈ្មោះបំផុត ហើយ មនុស្សភាគច្រើន នៅលើពិភពលោក ស្គាល់ឈ្មោះគាត់ថា Hulk Hogan នោះ នៅពេលនេះ បានធ្វើការប្តឹង ទាមទារ ១០០ លានដុល្លារអាមេរិក ចំពោះការលេចធ្លាយ ឃ្លីបវីដេអូសិច របស់ខ្លួន រួចមក។


Advertise with us at board SPC1
Sponsored Links
Contact us