ជនសង្ស័យ​លួច​ទូរស័ព្ទ​ត្រូវម្ចាស់​​ គេទាន់​ចាប់​បានទាំងព្រឹក នៅក្រុងប៉ោយប៉ែត

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:៥៤

ជនសង្ស័យម្នាក់ដែលជាប់ចោទ លួចទូរស័ព្ទគេបម្រុងរត់គេចខ្លួន តែត្រូវម្ចាស់ដឹងទាន់ និងប្រជាពលរដ្ឋដេញចាប់បានបង្កឱ្យភ្ញាក់ ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រោយប៉ោយប៉ែត ។


ហាយ​ប្រ៊ី​ត​កូ​ន​មន្ត្រី ប៉េ​អឹម​​បុ​ក​គ្នា​ជា​មួយ​ ហ៊ី​ណូ​ដឹក​អង្ករ​របួស​ធ្ងន់​ម្នាក់​ ស្រាល​២នាក់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:០៦

មនុស្សម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្តហាយប្រ៊ីត ពណ៌ស្ករ ជិះគ្នា៣នាក់បើកបុកគ្នាជាមួយហ៊ីណូដឹកអង្ករពេញទំហឹង កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៥ ឧសភា ២០១៣ នៅចំណុចខាងកើតរង្វល់ មូលនាគព័ន្ធ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។


បាក់ស្រុតថ្នល់ បណ្ដាលឲ្យមនុស្ស ៥នាក់បានស្លាប់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ១០:០២

កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ ប្រហែលជាម៉ោង ៩យប់ ផ្លូវ Henggang ក្នុងតំបន់ Shenzhen Longgang ស្រាប់តែស្រុតចុះ ដែលបានក្លាយជាប្រហោងដ៏ធំ និងបានសម្លាប់មនុស្សអស់ ៥នាក់។


បោកកុហកឲ្យគេ រួមភេទជាមួយ រួចក៏ចោទថា រំលោភទៅវិញ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:១៩

ប៉ូលីសនៅក្នុងខេត្ដ Chungcheong កូរ៉េខាងត្បូង បានប្រទះឃើញ ករណីឧក្រិដ្ឋកម្មរបស់ក្មេងទំនើងមួយក្រុម ដែលបោកបន្លំឲ្យបុរសរៀបការហើយ មករួមភេទជាមួយនឹង សមាជិកណាម្នាក់នៃក្រុមក្មេងទំនើងនេះ រួចក៏ចោទប្រកាន់ថា រំលោភទៅវិញ។

 


នារីវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួន និងពិន័យជាទឹកប្រាក់ពី បទប៉ុនប៉ងសំលាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៩:០១

នារីវ័យក្មេង អាយុ២៤ឆ្នាំ ដែលជាជនជាតិ Ethiopian ម្នាក់បានប៉ុនប៉ងសំលាប់ខ្លួន តែមិនបានសំរេច ហើយត្រូវប៉ូលីសចាប់ខ្លួន និងពិន័យជាទឹកប្រាក់ថែមទៀតផង។


យុវជនម្នាក់​តូច​ចិត្ត​ខ្ចី​លុយ ម្តាយមិនបាន​លោត​ទឹកសម្លាប់ខ្លួន

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៥០

យុវជនម្នាក់ចិត្តហួសប៉ែត បានជិះម៉ូតូឌុបមក លោតទឹកសម្លាប់នៅលើស្ពានជ្រោយ ចង្វាខាងលិច តែមិនសម្រេចដោយសារយុវជន នោះចេះហែលទឹក ក៏ហែលមកច្រាំងទន្លេវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៣ ដោយសារខឹងសុំលុយម្តាយ ៣០០០ដុល្លារទិញម៉ូតូមិនបាន ។


ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​បាញ់​អ្នកយាម​ម្នាក់​ស្លាប់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៨

យុវជនម្នាក់បានស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអាធ័ម ក្នុងអំពើបាញ់ប្រហារប្លន់យក ម៉ូតូមួយគ្រឿងនៅចំណុចផ្ទះលេខ61 ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង3នឹង30 នាទីទាបភ្លឺ ថ្ងៃទី25 ឧសភា 2013។ 


ងងុយដេក​បើក​រថយន្ត​កូរ៉ូឡា​ ជ្រុល​បុក​របាំង​ដែក​ចែក ​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង ​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៤៥

 របាំងដែកចែកទ្រូងផ្លូវ ចំនួន ៣ផ្ទាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវរងនៅការខូចខាតទាំងស្រុង ខណៈបុរសម្នាក់វ័យជាង ៣០ ឆ្នាំ ងងុយដេកបើករថយន្តកូរ៉ូឡា លឿនរេចង្កូត បុករះកាលពីវេលាម៉ោង ១២ នឹង ២០ នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៣ ។ 


ជិះ​ម៉ូតូឌុប​ស្រី​ស្នេហ៍​ បុក​គូទ​រថយន្ត​គេ​ដួល លើក​ម៉ូតូ​ឡើង​ជិះ​រត់ ចោល​គូរ​ស្នេហ៍​ទៅ​បាត់​

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:៣៧

 រឿងរ៉ាវដ៏គួរឲ្យអស់សំណើច មួយបានកើតឡើង ក្នុងខណៈពេលដែលគូរស្នេហ៍១គូរ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។


បងប្អូនប្រុស ១០នាក់ សម្លាប់នារី ៣នាក់ ដើម្បីការពារកិត្ដិយសគ្រួសារ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:២៨

កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុង អេស៊ីប បានឃាត់ខ្លួន បងប្អូនប្រុស ១០នាក់ ដែលជាប់ពាក់ព័ន្ធនឹង ការសម្លាប់ ម្ដាយ និងបងប្អូនស្រី ២នាក់ទៀត ដោយសារតែ ការធ្វើខុសនឹងក្រមសីលធម៌។

 


ជន​​ខិល​​ខូ​ច​ប្រើ​​ឈ្មោះ ​​ឯក​ឧត្តម​ប៉ុន​ប៉ង ឆបោក​មន្ត្រីសង្កាត់​ជា​ ច្រើន​នាក់​​នៅ​​ខេត្តកំ​ពង់​ធំ

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៨:០៥

ជនដើរឆបោកតែងប្រើប្រាស់ គ្រប់រូបភាពគ្រប់ល្បិចកល ដើម្បីបញ្ឆោតយកប្រាក់ ពីប្រជាពលរដ្ឋ តាមរយៈការត្រូវរង្វាន់ជាម៉ូតូ និងបានប្រាប់ឱ្យផ្ញើលុយឱ្យពួកគេតាម សេវាផ្ទេរប្រាក់ដើម្បីជាសោហ៊ុយក្នុងការ ដឹកមកឱ្យជាដើម ។ សកម្មភាពរបស់ជនខិលខូចទាំងនេះកំពុង បង្កឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី និងសេវាវេរប្រាក់ ។


ឆក់កាបូប មិនបានសម្រេច តែត្រូវនគរបាល បឹងកេងកងទី១ ចាប់ខ្លួនបាន ទាំង២នាក់

សៅរ៍ ២៥ ឧសភា, ២០១៣ ម៉ោង ០៧:៥៩

ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ បឹងកេងកងទី១ សហការជាមួយ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីធ្វើសកម្ម ភាពឆក់កាបូបស្ពាយ ពីនារីម្នាក់ មិនបានសម្រេច កាលពីវេលាម៉ោង ១០និង ២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ កែង៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។


ម៉ូតូ​ស្គូពី​បុកបុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​រង​​របួស​​ធ្ងន់​​

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៩:១៩

បុរសម្នាក់ដើរឆ្លងផ្លូវមិន ប្រយ័ត្នត្រូវម៉ូតូម៉ាកស្គូពី បុកពេញទំហឹង បណ្ដាលឱ្យរងរបួលធ្ងន់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


ឃាត់ខ្លួនបុគ្គលិក ផ្នែកទីផ្សាររបស់ ក្រុមហ៊ុន សេង ហុងហេង ក្រោយលួចលុយ ក្រុមហ៊ុនជិត ១៤ម៉ឺនដុល្លារ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៨:៥៦

បុគ្គលិកមួយរូប ដែលបម្រើ ការងារផ្នែកទីផ្សារ នៅក្រុមហ៊ុនសេង ហុង ហេង ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោយពីជនសង្ស័យ រូបនេះ ត្រូវបានប្រធានក្រុមហ៊ុនដាក់ពាក្យ បណ្ដឹង ទៅសមត្ថកិច្ចដោយចោទប្រកាន់ ថា បានលួចលុយរបស់ក្រុមហ៊ុនជិត ១៤ម៉ឺន ដុល្លារ ពេលកំពុងបម្រើការងារនោះ ។


ទស្សនានូវការផាត់មុខរបស់ ក្មេងស្រីជំទង់ដូចទៅនិង Barbie ជប៉ុន

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៧:៣០

ការតុបតែងមុខពិត ជាមានសារៈសំខាន់សំរាប់ មនុស្សស្រីណាស់ មិនថាក្មេងមិនថាចាស់ឡើយ។ ជាពិសេសគឺក្មេងស្រីដែលមានវ័យ ជំទង់ផងដែរ។


មិនដល់ ១ខែទៀត ទីក្រុងភ្នំពេញ នឹងមាន អគ្គិសនី ផ្គត់ផ្គង់ គ្រប់គ្រាន់ហើយ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:៥៩

ក្នុងរយៈពេល យ៉ាងយូរ ១ខែទៀត ពោលគឺចុងខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបង្ក លក្ខណៈកាន់តែ ងាយស្រួល ចំពោះអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកប្រកបមុខរបរ រកស៊ីផងដែរ។


ស្ត្រីម្នាក់ ប្តឹងប៉ូលីស ឲ្យចាប់ខ្លួនកូនខ្លួនឯង ព្រោះតែរូបគេ លួចនំរបស់គាត់ (មានវីដេអូ)

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:៤៥

ស្រ្តីម្នាក់ នៅទីក្រុង Charlotte រដ្ឋ ញ៊ូការ៉ូលីណា សហរដ្ឋអាមេរិក បានប្តឹងប៉ូលីស អោយចាប់ខ្លួន កូនប្រុសបង្កើតរបស់ខ្លួន ក្រោយពីកូនប្រុសរបស់នាង បានលួចយកនំប្រអប់ Pop-Tarts កាលពីពេលថ្មីៗនេះ។


យកគ្រឿងធ្វើម្ហូប មកបង្កើតជាសិល្បៈលំនឹងដ៏អស្ចារ្យ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៦:២៨

ជាងថតរូបជនជាតិអ៊ីតាលីម្នាក់ Karsten Wegener និងសហការី Elena Mora បានរួមដៃគ្នា បង្កើតនូវរូបភាពលំនឹងដ៏អស្ចារ្យមួយ ដែលពណ៌នាពីគ្រឿងផ្សំមុខម្ហូបដែរចាំបាច់ ក្នុងការចំអិនម្ហូបផ្សេងឲ្យឆ្ងុយឆ្ងាញ់ពិសា។


ជួបជាមួយនិងឈុតសំលៀកបំពាក់ យ៉ាងសិចស៊ីរបស់តារាស្រីហូលីវូដ នៅក្នុងកម្មវីធី Billboard Music Awards

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៥:៤២

កាលពីថ្មីៗកន្លងទៅ នេះការប្រារព្ធធ្វើកម្មវីធី Billboard Music Awards បានចូលរួមដោយ តារាស្រីប្រុសហូលីវូដដ៏ល្បីជាច្រើន ហើយក៏បានបង្ហាញ នូវស្ទាយតុបតែងខ្លួន ស្រស់ស្អាត ខុសប្លែកគ្នាផងដែរ។


ក្មេងស្រីម្នាក់ ត្រូវមិត្តរួមបន្ទប់បីនាក់ វាយដំ យ៉ាងចាស់ដៃ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១៥:៣០

ក្មេងស្រីគួរអោយអាណិតម្នាក់ ត្រូវមិត្តរួមបន្ទប់ ចំនួន បីនាក់ វាយដំ យ៉ាងចាស់ដៃ បន្ទាប់ពីនាងបដិសេធមិនព្រមចូលដៃ ឈ្លោះប្រកែក ប្រឆាំង ជាមួយសិស្សប្រុស។


Advertise with us at board SPC1
Sponsored Links
Contact us