និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ត្រូវរថយន្ត តាកូម៉ា កិនបែកក្បាលស្លាប់
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១៣:១៣
ជនរងគ្រោះ អ៊ាន រ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានស្រុកកំណើតនៅផ្ទះ លេខ១០ ផ្លូវលំ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវរថយន្ត តាកូម៉ា កិនបែកក្បាលស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ និង២០ នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ តាមផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្មេងប្រុសម្នាក់ចូលក្នុងទូដែក ម្តាយច្រឡំបិទជាប់ចេញមិនរួច
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១២:៥៧
ប្រភពព័ត៌មាននៅជុំវិញផ្សារ ច្បារអំពៅបានឱ្យដឹងថា ក្មេងប្រុសរប៉ិលរប៉ូចម្នាក់បាន លួចចូលសំងំក្នុងទូដែក ខណៈម្តាយរបស់វាបើករកមើល វត្ថុមានតម្លៃ លុះពេលបិទវិញ មិនចាប់អារម្មណ៍ ឬជ្រុល... ក៏ជាប់ក្មេងនោះនៅក្នុងទូដែក ធ្វើឱ្យម្តាយនិងក្រុមគ្រួសាររត់ ឆ្លេឆ្លារកអ្នកជួយ ព្រោះតែអត់មានសោបើក ... ។
មកពីខេត្តបាត់ដំបង ដើម្បីចូលរួមមង្គលការបងប្អូននៅខេត្តកំពង់ឆ្នាំងក្រឡាប់រថយន្តសង្កត់ប្រពន្ធស្លាប់
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១១:១៦
ស្ត្រីម្នាក់ជាភរិយា អ្នកបើកបរបានស្លាប់នៅនឹងកន្លែង ខណៈដែលជិះរថយន្ត មកចូលរួមបង្គលការបងប្អូន នៅខេត្តកំពង់ឆ្នាំង ហើយក៏ជួប ឧបទ្ទវហេតុក្រឡាប់ រថយន្តវីហ្គោជាច្រើនត្រឡប់ ហើយត្រូវរថយន្តនោះកិនសង្កត់ពីលើ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៩ ឧសភា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
វីដេអូ៖ ចោរឆក់ទូរសព្ទ័ដៃម្នាក់ ត្រូវរថយន្តបុកពេញទំហឹង នៅពេលព្យាយាមរត់គេច
យោងតាមគេហទំព័រ mirror បានអោយដឹងថា ចោរម្នាក់ ឆក់ទូរសព្ទ័ដៃពីស្ត្រីម្នាក់បានសម្រេច ប៉ុន្តែ បែរជាត្រូវរថយន្តបុកពេញទំហឹង បន្ទាប់ពី ព្យាយាមរត់គេច។
ក្មេងស្រី ៨ឆ្នាំ ត្រូវពូរំលោភ និងទន្លាក់ចោលទៅតាមផ្លូវ
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១០:៥១
បុរសម្នាក់ដែលមានអាយុ ៥០ឆ្នាំ ដែលជាអ្នករស់នៅក្នុង អេស៊ីប ត្រូវបានជាប់ចោទពី បទរំលោភក្មួយស្រី អាយុ ៨ឆ្នាំ និងទន្លាក់នាងចោលនៅតាមផ្លូវ។
រោងចក្រវីងស្តារស៊ូទុស្សេខ្សែភ្លើង កម្មករភ័យដួលសន្លប់៨នាក់ទៀតផ្អើលទាំងព្រឹក
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១០:២៣
រោងចក្រផលិត ស្បែកជើងវីងស្តារស៊ូ ដែលធ្លាប់បាក់ប្លង់សេសង្កត់កម្មករស្លាប់៣នាក់ និងរបួសប្រហែល១០នាក់នោះ ឥឡូវនេះកម្មករបាន រងនូវការដួលសន្លប់៨នាក់ទៀតហើយ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២០ ឧសភា ២០១៣ ហើយភ្លាមៗនោះត្រូវបាន ចាត់បញ្ជូនអ្នកដួលសន្លប់ទៅកាន់ គ្លីនិកដើម្បីសង្គ្រោះ និងពិនិត្យសុខភាព ។
តាមប្លន់ដល់ក្នុងលំនៅឋាន ប៉ះចំមន្ដ្រី ប៉េអឹម ខ្លះរត់ ខ្លះរបួសដួលដេក
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១០:១៩
ជនសង្ស័យប្លន់ ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្សពួកច្រើននាក់ទៀត ត្រូវម្ចាស់ផ្ទះលេខ៥៤៤ ដែលមានទីតាំងស្ថិត នៅផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បានបាញ់ឱ្យរងរបួស ដេកដួលស្ទើរស្លាប់ស្ទើរ រស់នៅក្នុងផ្ទះ ខណៈដែលជន នេះនិងបក្សពួក ជាច្រើននាក់ទៀត ចូលធ្វើសកម្មភាពប្លន់ ដល់ក្នុងផ្ទះ កាលពីវេលា ម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ ឧសភា ។
រថយន្តវៀតណាម ២គ្រឿងចូលដឹកឈើ ប្រណីតក្នុងទឹកដីខ្មែរ ត្រូវចាប់ជាប់
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១០:១៥
សមត្ថកិច្ចព្រំដែន ប៉ុស្តិ៍ភ្នំក្រហម ចំណុះឲ្យវរសេនាតួចការពារ ព្រំដែនលេខ៦២៣បានចាប់រថយន្តម៉ាក ទូរីសចំនួន២គ្រឿងពាក់ស្លាកលេខ វៀតណាម ចូលដឹកឈើខុសច្បាប់ ក្នុងទឹកដីខ្មែរ ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ ។
ស្ត្រីម្នាក់ ចាក់មិត្តប្រុស ព្រោះផោមដាក់មុខរបស់នាង
យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ស្ត្រីម្នាក់ យកកាំបិត ចាក់មិត្តប្រុសរបស់នាង បន្ទាប់ពី មិត្តប្រុសនោះ ផោមដាក់មុខ របស់នាង។
វីដេអូ៖ តារាស្រីល្បីរបស់ហុងកុង លេចវីដេអូស្រើបស្រាលជាមួយនឹង អតីតមិត្ដប្រុស
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ១០:០៣
តារាស្រីហុងកុងគឺ Myolie Wu ត្រូវបានរងពាក្យចចាមអារ៉ាមថា នាងជាតួស្រីនៅក្នុងវីដេអូ ស្រើបស្រាលមួយ ដែលពេលនេះ ត្រូវបានល្បីល្បាញនៅក្នុងប្រព័ន្ធអ៊ិនធេើណេត ប្រហែលជា ២ថ្ងៃមកហើយ។
Canon រៀបចំការប្រកួតថតរូបប្រចាំឆ្នាំនៅកម្ពុជា លើកទី៤
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៩:៥០
កាប្រកួតថតរូបប្រចាំឆ្នាំនៅកម្ពុជា បានត្រលប់មកវិញ និងធំជាងមុននៅឆ្នាំនេះ ដេលរួមមានអ្នកចូលរួមប្រកួតថតរូប ប្រមាណជាង៥០០នាក់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភាម្សិលមិញនេះ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅសាលសន្និសិទ ចតុមុខ។
នគរបាលខណ្ឌដង្កោ ឃាត់រថយន្តមួយគ្រឿងសង្ស័យ បុកមនុស្សនៅផ្លូវជាតិលេខ២
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៩:១៩
ក្រុមគ្រួសារមួយក្រុម ជិះក្នុងរថយន្តនីសាន់ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-6930 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិ លេខ២ ក្នុងទិសដៅពីត្បូងមកជើង គឺពីខេត្តតាកែវ ចូលរាជធានីភ្នំពេញ ខណៈបើកមកដល់ចំណុច រង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។
វីដេអូៈ យកទិដ្ឋភាពនៃ កូនក្មេងគេងលក់ មក ច្នៃ ប្រឌិតជាសិល្បៈ យ៉ាងអស្ចារ្យ
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៩:១៨
វាជារឿង គួរអោយកោតសរសើរ ដល់គំនិតច្នៃប្រឌិត របស់ អ្នកម្ដាយ ជនជាតិជប៉ុន វ័យក្មេងម្នាក់ ឈ្មោះថា Mami Koide ដែល រូបនាងបាន នឹកឃើញ និងបង្កើត ជា ផ្ទាំងទស្សនីយភាព សិល្បៈ ថ្មី មួយយ៉ាងប្លែក អស្ចារ្យ ដោយ យកទិដ្ឋភាព កូនរបស់នាង ដែលកំពុងគេងលក់ យ៉ាងស្រណុកស្រួល មករៀបចំ រចនា បន្ថែម នូវ ការតាំងលម្អ ដោយអម ជាមួយ នឹងរូបភាពច្នៃ ប្រឌិតផ្សេងៗទៀត ដែលមើលទៅ គួរអោយទាក់ទាញ ចំណាប់អារម្មណ៍។
ប្រតិទិនធ្វើពីស្លឹកតែ អាចយកមកឆុងផឹកបាន
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៩:១១
ប្រតិទិន គឺជារបស់មួយសំរាប់មើលថ្ងៃ ខែ ឆ្នាំ និងសំរាប់រាប់ចំនួនថ្ងៃផងដែរ ហើយប្រតិទិនមានច្រើនសណ្ឋាន ខ្លះមានជាតារា១២ខែ ហើយខ្លះទៀតមានជាសន្លឹកៗ ៣៦៥ថ្ងៃ ឬ ៣៦៦ថ្ងៃ។ ជារៀងរាល់ថ្ងៃយើងតែងតែហែក សន្លឹកប្រតិទិនមួយសន្លឹកចេញ ឬ គូសវាលើតារាដើម្បីបញ្ញាក់ថា ថ្ងៃនោះបានកន្លងផុតបាត់ទៅហើយ។
គ្រាប់គុជ អាចបំផ្លាញដល់តម្រងនោម ដោយសារតែមានផ្ទុកអាស៊ីត maleic
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៩:១០
កាលពីពេលថ្មីៗនេះ ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំពេទ្យរបស់តៃវ៉ាន់ បានធ្វើការរំលឹកសារជាថ្មី ដែលទាក់ទង នឹងគ្រាប់គុជ ដែលមនុស្សសម័យថ្មីៗ តែងតែនិយមបរិភោគ បានឲ្យដឹងថា គ្រាប់គុជទាំងនេះ មានផ្ទុកសារធាតុអាស៊ីតម្យ៉ាង ដែលអាចបណ្ដាលឲ្យមានជំងឺ តម្រងនោម ក្នុងរយៈពេលវែង។
បុរសវ័យ ៤៥ឆ្នាំ ស្ទាបអង្អែលប្រដាប់ភេទក្មេងប្រុស ១៣ឆ្នាំ ត្រូវបានកាត់ទោស
កាលពីពេលថ្មីៗនេះ បុរសម្នាក់មានមុខងារ ជាភ្នាក់ងារខាងអចលនទ្រព្យវត្ថុ បានជាប់ចោទពីបទបៀតបៀន ផ្លូវភេទសិស្សសាលា អាយុ ១៣ឆ្នាំ នៅក្នុងផ្ទះរបស់ខ្លួន និងត្រូវជាប់គុក ចំនួន ២៤ខែ។
ស្រ្តីម្នាក់ស្លាប់ បុរស២នាក់ និងក្មេងស្រីម្នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៣ករណី
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៨:៣៦
យ៉ាងហោចណាស់ ស្ត្រីម្នាក់ បានស្លាប់ និងមនុស្ស ចាស់ ក្មេង ប្រុស ស្រី ចំនួន៣នាក់ បានរង របួសធ្ងន់ និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍ចំនួន ៣ករណី ផ្សេងគ្នាក្នុង ថ្ងៃតែមួយ នៅលើទឹកដីខេត្តកំពង់ឆ្នាំង ។
និស្សិតសាកលវិទ្យាល័យអន្តរជាតិ IU ធ្វើកូដកម្មតវ៉ា
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៨:៣៣
និស្សិតសាកលវិទ្យាល័យអន្តរជាតិ (IU) បានធ្វើកូដកម្មតវ៉ាកាល ពីវេលាម៉ោង១១និង១០នាទីព្រឹក ទី១៩ ឧសភា នៅមុខសាកលវិទ្យាល័យនេះតែម្តង ស្ថិតនៅតាម បណ្តោយផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅក្រោមកម្តៅថ្ងៃដែលក្តៅស្ទើរឆេះ ក្រុមនិស្សិតបានឈរតវ៉ានិងស្រែកថា កម្តៅថ្ងៃមិនក្តៅ ដូចក្តៅចិត្តដែលអ្នកគ្រប់គ្រង ធ្វើមកលើ ក្រុមនិស្សិតនោះទេ ។
ឡង់គ្រីស័រ បុករថយន្ត ដឹកទឹកកក ចតស្ងៀម ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ស្រាល៣នាក់
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៨:២៨
គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងកាល ពីវេលាម៉ោង២ រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុច ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទល់មុខនឹងស្នាក់ ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល។
តាមចាប់បក្ខពួក ចោរប្លន់បានម្នាក់ទៀត ក្រោយចាប់បាន ចំនួន៥នាក់
ច័ន្ទ ២០ ឧសភា, ២០១៣ ម៉ោង ០៨:២៥
ជនសង្ស័យម្នាក់ទៀត ជាដែលជាបក្ខពួក ក្រុមចោរប្លន់ ប្រដាប់អាវុធ ប្រមាណ១០នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បាន នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុង ខណ្ឌដូនពេញ ខណៈជនសង្ស័យ មួយចំនួនទៀត បាននិងកំពុង រត់គេចខ្លួន ។

Login