រថយន្តកូរ៉េដឹកស្រូវដាច់កង់ក្រោយក្រឡាប់ភីង
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៥២
ខេត្តកំពត៖ រថយន្តចំណុះ២តោនកន្លះ ដឹកស្រូវទៅកាន់ច្រកទ្វារ ទ្វេភាគីតន់ហន់ បានដាច់កង់ក្រោយផ្នែក ខាងស្ដាំក្រឡាប់ខ្លួនឯងកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃទី២១ ឧសភា ២០១៣ នៅលើកំណាត់ផ្លូវលេខ៣៣ ត្រង់ចំណុចភូមិបឹងធំ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច។
រថយន្តដឹកសំបកដបស្រាបៀរ ក្រឡាប់ចាក់ចោលរាយប៉ាយខ្ទាតអំបែងដបពេញផ្លូវ
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៩
រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-7390 ដឹកសំបកដបស្រាបៀរពេញរថយន្ត បានបើកស្របទិសគ្នា ជាមួយម៉ូតូ១គ្រឿង មិនចាំម៉ាក ខណៈពេលម៉ូតូបើកពីខាងមុខ រថយន្តក៏ចាប់ហ្រ្វាំងដែរ បណ្តាលឱ្យក្រឡាប់ ចាក់ចោលសំបកដប បែកខ្ទាត់ខ្ចាយរាយប៉ាយពេញផ្លូវ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ឧសភា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។
មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ កសាងសំណុំរឿងរថយន្តដឹកឈើគ្រញូងក្រឡាប់ទៅតុលាការ
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៧
ខេត្តក្រចេះ៖មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ បានកសាងសំណុំរឿង រថយន្តឡង់គ្រីស្ស័រ ដឹកឈើគ្រញូងជាង ១ម៉ែត្រគូប និងមានតម្លៃច្រើនម៉ឺនដុល្លារ ដែលក្រឡាប់ នៅលើផ្លូវជាតិលេខ៧ កាលពីថ្ងៃទី១៥ ឧសភា ២០១៣ នៅចំណុចឃុំអូរគៀង ស្រុកសំបូរ ទៅតុលាការ និងបានធ្វើសេចក្ដីប្រកាសដើម្បីស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួន មកដោះស្រាយនៅចំពោះមុខច្បាប់។
ឃាត់ខ្លួនមនុស្ស៥នាក់ ពីបទឆបោករឿងអូមអាម
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៥
ខេត្តពោធិ៍សាត់ ៖ គ្រូអូមអាម ៥ នាក់ ជាបុគ្គលិកអង្គការ សុវណ្ណភូមិវង្សភ័ក្រ្តបូរី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ឧសភា ២០១៣ តាមបទបញ្ជា របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិសាត់ ដោយចោទប្រកាន់ពីបទឆបោក ។
ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ស្ទឹងត្រែង ឆែកផ្ទះអាវុធហត្ថ រកឃើញឈើ គ្រញូងជាច្រើនដុំ
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤២
ខេត្តស្ទឹងត្រែង៖ ឈើក្រញូងចំនួន២ទីតាំង ដែលលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអម សាលា ដំបូង ខេត្ត បានដឹកនាំកំលាំងសមត្ថកិច្ចចម្រុះ ប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង១២និង២២នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៣នៅភូមិ លើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
រថយន្ដបុកម៉ូតូ រងរបួស បុរសម្នាក់ នៅ សង្កាត់ផ្សារថ្មីទី៣
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤១
ភ្នំពេញ ៖ អ្នកបើកម៉ូតូម្នាក់បានរងរបួស ធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរបុកជា មួយរថយន្ដ កាលពីយប់ថ្ងៃទី២០ ខែឧសភា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវ លេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ។
គោយន្ដ បត់ចូលរោងការ ហាយឡែនឌឺ បុកចំពាក់កណ្ដាល របួសធ្ងន់ម្នាក់
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៣៨
កំពង់ធំ ៖ អ្នកបើកគោយន្ដម្នាក់ បានរង របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរជា មួយរថយន្ដហាយឡែនឌឺមួយគ្រឿង កាល ពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតនៅលើផ្លូវ ជាតិលេខ ៦ ក្នុងភូមិក្រសាំងគ ឃុំសានគ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ហើយបណ្ដាល ឱ្យទាំងគោយន្ដ និងរថយន្ដ ឡាយឡែនឌឺ ធ្លាក់ពីលើផ្លូវជាតិរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ។
Taylor Swift បានទទួលពានរង្វាន់ដល់ទៅ ៨ នៅក្នុងកម្មវីធី Billboard Music Awards ឆ្នាំ ២០១៣
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៧:៤៨
កាលពីម្សិលមិញ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹង ហើយថាគឺជាប្រារព្ធ កម្មវីធី Billboard Music Awards ក្នុងឆ្នាំ ២០១៣ នេះផងដែរ។
ចាប់ខ្លួន ក្មួយបង្កើត ដែលសម្លាប់ម្ដាយ មីង ជាស្ដ្រីមេម៉ាយកូន ២ រស់នៅម្ដាយ ចាស់ជរា
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:២៨
ក្រោយពីការស៊ើបអង្កេត និង ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រួចមក កម្លាំងនគរបាលមូលដ្ឋាន ស្រុកអង្គរជ័យ និងកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពត បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ការសម្លាប់ ស្ដ្រីមេម៉ាយកូន ២ រស់នៅជាមួយម្ដាយ ចាស់ជរា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៣ វេលាម៉ោង ៤ និង៥០នាទីទៀប ភ្លឺ ហើយជនសង្ស័យរូបនេះ ត្រូវជាក្មួយ បង្កើតរបស់ជនរងគ្រោះតែម្ដង ។
បដិមាករ ព្រះពុទ្ធរូប ខ្ពស់ជាងគេបំផុត លើពិភពលោក ត្រូវបានសាងសង់រួចរាល់
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:២៣
យោងតាមប្រភព ព័ត៌មានចិន បានឲ្យដឹងថា ពេលនេះ បដិមាករ ព្រះពុទ្ធរូប ដែលមានកម្ពស់ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរ កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ នៅក្នុងទីក្រុង ចៀជាំង ខេត្ត ចៀនស៊ី ប្រទេសចិន។
ស្រ្ដីម្នាក់ មានសត្វព្រូននៅក្នុងគ្រាប់ភ្នែកគួរឲ្យខ្លាច
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:០០
ស្រ្ដីម្នាក់ មានបំណងចង់ពិនិត្យភ្នែករបស់នាង នៅពេលដែលនាងមានអារម្មណ៍មិនស្រួល តាំងពីយូរណាស់មកហើយ ប៉ុន្តែអ្វីដែលបានរកឃើញនៅក្នុងភ្នែករបស់នាងនោះ គឺសត្វព្រូនល្អិតមួយនៅក្នុងនោះទៅវិញ ដែលវាចេញមកពីដំបៅក្លាយ។
វីដេអូ៖ នារីម្នាក់អាចបង្វិលជើងបាន ១៨០ឌឺក្រេ ដោយគ្មានការឈឺចាប់
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៥២
កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ នារីវ័យក្មេងម្នាក់ មានសមត្ថភាពពិសេស អាចបង្វិលជើង ខាងស្តាំរបស់នាង បាន ១៨០ឌឺក្រេ ដោយគ្មានការឈឺចាប់ និងមិនចាំបាច់ ខំប្រឹងខ្លាំងឡើយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា សឹងតែមិនជឿ ទៅលើសមត្ថភាពដ៏អស្ចារ្យនេះ។
ប្រើល្បិចហៅប្អូនថ្លៃមកកោសខ្យល់រួចចាប់នាងរំលោភ
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៤៨
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្អូនថ្លៃស្រីវ័យ១៤ឆ្នាំ ប្តឹងចោទថា បានព្យាយាមចាប់នាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ឧសភា ២០១៣ បន្ទាប់ពីជននេះប្រើល្បិចហៅ នាងទៅកោសខ្យល់ឱ្យនៅក្នុងផ្ទះ ដែលស្ថិតនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខណៈដែលប្រពន្ធមិននៅផ្ទះ ។
ទស្សនានូវការបង្ហាញម៉ូតសំលៀក បំពាក់បែបសិចស៊ីយ៉ាងស្រស់ស្អាត
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៤១
បច្ចុប្បន្នសំលៀកបំពាក់ គឺមានភាពចាំបាច់ណាស់ សំរាប់ស្រ្តីព្រោះ ការស្លៀកពាក់ គឺមានសារៈសំខាន់សំរាប់ខ្លួន ដើម្បីបង្កើននូវភាព ស្រស់ស្អាតផងដែរ។
ឆេះលំនៅឋានប្រជាពលរដ្ឋនៅខណ្ឌប្ញស្សីកែវស្លាប់ម្នាក់ (Video Inside)
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:០២
បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយជាប់នៅក្នុងផ្ទះដែលភ្លើងកំពុងឆេះ ហុយផ្សែងទ្រលោមមិនអាចចេញរួច ។ បុរសរងគ្រោះឈ្មោះយ៉ាំង វិចិត្រ អាយុ២៤ឆ្នាំ បានស្លាប់ចោលប្រពន្ឋ ដែលមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ។
សិស្សសាលាជប៉ុន ចូលចិត្តស្លៀកពាក់ដូចៗគ្នាទៅរៀន
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:៤៩
យោងតាមប្រភពព័ត៌មាន Rocketnews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ សិស្សសាលានៅក្នុងប្រទេសជប៉ុន បានបង្ហាញស្ទីលថ្មី លើការស្លៀកពាក់ ដោយបានស្លៀកពាក់ដូចៗគ្នា ទៅសាលារៀន ដើម្បីបង្ហាញពីមិត្តភាពរបស់ពួកគេ។
នារីម្នាក់ លាយសាប៊ូ ក្នុងអាហារ ចង់បំពុលសម្លាប់ មនុស្សមួយគ្រួសារ របស់ខ្លួន
ប្រភពព័ត៌មាន ហាហ្វីងតុនផុស បានឲ្យដឹងថា នារីម្នាក់ នៅរដ្ឋ ញ៊ូការ៉ូលីណា សហរដ្ឋអាមេរិក ត្រូវបានជាប់ទោស ពីបទបំពុលសមាជិក៥នាក់ ក្នុងគ្រួសាររបស់ខ្លួន ក្រោយពី សមាជិកម្នាក់ បានបដិសេធ មិនព្រមចែករំលែក អាហារខ្លះ (Cheese) មកអោយខ្លួន។
ទាហានម្នាក់ត្រូវ គ្រាប់កាំភ្លើងបាញ់ជាប់ក្បាល តែយកវាចេញដោយគ្មានការឈឺចាប់
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:២៥
វីដេអូឃ្លីបខាងក្រោម បានបង្ហាញពីទាហានជនជាតិរ៉ុស្ស៊ីម្នាក់ ហាក់ដូចជាមានក្បាលដែក ដោយក្បាលរបស់គាត់ត្រូវបាន គ្រាប់កាំភ្លើង AK-47 បាញ់ជាប់នៅនឹងថ្ងាស តែបែរជាមិនអី ព្រមទាំងអាចយកដង្កាប់ មកទាញគ្រាប់កាំភ្លើងចេញបានទៀត។
សមាជិកក្រុមចម្រៀង 4Minute រាំរហូតដល់របូតខ្សែអាវទ្រនាប់
អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:១២
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ណាំ ជី ហ៊ីយុន ដែលជាសមាជិក នៃក្រុមចម្រៀងស្រី 4Minute ត្រូវបានទស្សនិកជនប្រទះឃើញថា នាងបានរាំរហូតដល់របូត ខ្សែអាវទ្រនាប់របស់នាង ខណៈពេលកំពុងសម្តែង នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយ។
បុរសជាឪពុកម្នាក់ ត្រូវប៉ូលីសចាប់ខ្លួន ព្រោះតែបង្រៀនកូនស្រី អាយុ៩ឆ្នាំ បើកឡាន
យោងតាមប្រភពព័ត៌មានពី ហាហ្វីងតុនផុស បានឲ្យដឹងថា បុរស ជាឪពុក អាយុ ២៣ឆ្នាំ ម្នាក់ ត្រូវបានជាប់ទោស ក្រោយពីបានបង្រៀនកូនស្រី អាយុ ៩ឆ្នាំ របស់ខ្លួន អោយចេះបើកឡាន រួចមក។

Login