រថ​យន្ត​កូ​រ៉េ​ដឹក​ស្រូវ​ដាច់​កង់​ក្រោយ​ក្រ​​ឡាប់​​ភីង

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៥២

ខេត្តកំពត៖ រថយន្តចំណុះ២តោនកន្លះ ដឹកស្រូវទៅកាន់ច្រកទ្វារ ទ្វេភាគីតន់ហន់ បានដាច់កង់ក្រោយផ្នែក ខាងស្ដាំក្រឡាប់ខ្លួនឯងកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃទី២១ ឧសភា ២០១៣ នៅលើកំណាត់ផ្លូវលេខ៣៣ ត្រង់ចំណុចភូមិបឹងធំ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច។


រថយន្ត​​ដឹកសំបក​ដប​ស្រា​បៀរ​ ក្រឡាប់​ចាក់​ចោល​រាយប៉ាយ​ខ្ទាត​អំបែង​ដប​ពេញផ្លូវ

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៩

រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-7390 ដឹកសំបកដបស្រាបៀរពេញរថយន្ត  បានបើកស្របទិសគ្នា ជាមួយម៉ូតូ១គ្រឿង មិនចាំម៉ាក ខណៈពេលម៉ូតូបើកពីខាងមុខ រថយន្តក៏ចាប់ហ្រ្វាំងដែរ បណ្តាលឱ្យក្រឡាប់ ចាក់ចោលសំបកដប បែកខ្ទាត់ខ្ចាយរាយប៉ាយពេញផ្លូវ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ឧសភា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។


​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រ​ចេះ ​កសាង​សំណុំ​រឿង​រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រ​ឡាប់​ទៅតុលា​ការ

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៧

ខេត្តក្រចេះ៖មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ បានកសាងសំណុំរឿង រថយន្តឡង់គ្រីស្ស័រ ដឹកឈើគ្រញូងជាង ១ម៉ែត្រគូប និងមានតម្លៃច្រើនម៉ឺនដុល្លារ ដែលក្រឡាប់ នៅលើផ្លូវជាតិលេខ៧ កាលពីថ្ងៃទី១៥ ឧសភា ២០១៣ នៅចំណុចឃុំអូរគៀង ស្រុកសំបូរ ទៅតុលាការ និងបានធ្វើសេចក្ដីប្រកាសដើម្បីស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួន មកដោះស្រាយនៅចំពោះមុខច្បាប់។


ឃាត់​ខ្លួន​មនុស្ស​៥នាក់​ ពី​បទឆបោក​រឿង​អូម​អាម​

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤៥

ខេត្តពោធិ៍សាត់ ៖ គ្រូអូមអាម ៥ នាក់ ជាបុគ្គលិកអង្គការ សុវណ្ណភូមិវង្សភ័ក្រ្តបូរី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ឧសភា ២០១៣ តាមបទបញ្ជា របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិសាត់ ដោយចោទប្រកាន់ពីបទឆបោក ។


ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ស្ទឹងត្រែង ឆែកផ្ទះអាវុធហត្ថ រកឃើញឈើ គ្រញូងជាច្រើនដុំ

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤២

ខេត្តស្ទឹងត្រែង៖ ឈើក្រញូងចំនួន២ទីតាំង ដែលលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអម សាលា ដំបូង ខេត្ត បានដឹកនាំកំលាំងសមត្ថកិច្ចចម្រុះ ប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង១២និង២២នាទីថ្ងៃត្រង់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៣នៅភូមិ លើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។


រថយន្ដបុកម៉ូតូ រងរបួស​ បុរសម្នាក់ នៅ សង្កាត់ផ្សារថ្មីទី៣

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៤១

ភ្នំពេញ  ៖ អ្នកបើកម៉ូតូម្នាក់បានរងរបួស ធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរបុកជា មួយរថយន្ដ កាលពីយប់ថ្ងៃទី២០ ខែឧសភា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវ លេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ។


គោយន្ដ បត់ចូលរោងការ ហាយឡែនឌឺ បុកចំពាក់កណ្ដាល របួសធ្ងន់ម្នាក់

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៨:៣៨

កំពង់ធំ ៖ អ្នកបើកគោយន្ដម្នាក់ បានរង របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរជា មួយរថយន្ដហាយឡែនឌឺមួយគ្រឿង កាល ពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី២១  ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតនៅលើផ្លូវ ជាតិលេខ ៦ ក្នុងភូមិក្រសាំងគ ឃុំសានគ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ហើយបណ្ដាល ឱ្យទាំងគោយន្ដ និងរថយន្ដ ឡាយឡែនឌឺ ធ្លាក់ពីលើផ្លូវជាតិរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ។


Taylor Swift បានទទួលពានរង្វាន់ដល់ទៅ ៨ នៅក្នុងកម្មវីធី Billboard Music Awards ឆ្នាំ ២០១៣

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៧:៤៨

កាលពីម្សិលមិញ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹង ហើយថាគឺជាប្រារព្ធ កម្មវីធី Billboard Music Awards ក្នុងឆ្នាំ ២០១៣ នេះផងដែរ។


ចាប់ខ្លួន ក្មួយបង្កើត ដែលសម្លាប់ម្ដាយ មីង ជាស្ដ្រីមេម៉ាយកូន ២ រស់នៅម្ដាយ ចាស់ជរា

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:២៨

ក្រោយពីការស៊ើបអង្កេត និង ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រួចមក កម្លាំងនគរបាលមូលដ្ឋាន ស្រុកអង្គរជ័យ និងកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពត បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ការសម្លាប់ ស្ដ្រីមេម៉ាយកូន ២ រស់នៅជាមួយម្ដាយ ចាស់ជរា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៣ វេលាម៉ោង ៤ និង៥០នាទីទៀប ភ្លឺ ហើយជនសង្ស័យរូបនេះ ត្រូវជាក្មួយ បង្កើតរបស់ជនរងគ្រោះតែម្ដង ។


បដិមាករ ព្រះពុទ្ធរូប ខ្ពស់ជាងគេបំផុត លើពិភពលោក ត្រូវបានសាងសង់រួចរាល់

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:២៣

យោងតាមប្រភព ព័ត៌មានចិន បានឲ្យដឹងថា ពេលនេះ បដិមាករ ព្រះពុទ្ធរូប ដែលមានកម្ពស់ ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរ កាលពីថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ នៅក្នុងទីក្រុង ចៀជាំង ខេត្ត ចៀនស៊ី ប្រទេសចិន។


ស្រ្ដីម្នាក់ មានសត្វព្រូននៅក្នុងគ្រាប់ភ្នែកគួរឲ្យខ្លាច

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៦:០០

ស្រ្ដីម្នាក់ មានបំណងចង់ពិនិត្យភ្នែករបស់នាង នៅពេលដែលនាងមានអារម្មណ៍មិនស្រួល តាំងពីយូរណាស់មកហើយ ប៉ុន្តែអ្វីដែលបានរកឃើញនៅក្នុងភ្នែករបស់នាងនោះ គឺសត្វព្រូនល្អិតមួយនៅក្នុងនោះទៅវិញ ដែលវាចេញមកពីដំបៅក្លាយ។


វីដេអូ៖ នារីម្នាក់អាចបង្វិលជើងបាន ១៨០ឌឺក្រេ ដោយគ្មានការឈឺចាប់

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៥២

កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ នារីវ័យក្មេងម្នាក់ មានសមត្ថភាពពិសេស អាចបង្វិលជើង ខាងស្តាំរបស់នាង បាន ១៨០ឌឺក្រេ ដោយគ្មានការឈឺចាប់ និងមិនចាំបាច់ ខំប្រឹងខ្លាំងឡើយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា សឹងតែមិនជឿ ទៅលើសមត្ថភាពដ៏អស្ចារ្យនេះ។


ប្រើ​ល្បិច​ហៅ​ប្អូន​ថ្លៃ​មក​កោស​ខ្យល់​រួច​ចាប់​នាង​រំលោភ​

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៤៨

 បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្អូនថ្លៃស្រីវ័យ១៤ឆ្នាំ ប្តឹងចោទថា បានព្យាយាមចាប់នាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ឧសភា ២០១៣ បន្ទាប់ពីជននេះប្រើល្បិចហៅ នាងទៅកោសខ្យល់ឱ្យនៅក្នុងផ្ទះ ដែលស្ថិតនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខណៈដែលប្រពន្ធមិននៅផ្ទះ ។


ទស្សនានូវការបង្ហាញម៉ូតសំលៀក បំពាក់បែបសិចស៊ី​យ៉ាងស្រស់ស្អាត

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:៤១

បច្ចុប្បន្នសំលៀកបំពាក់ គឺមានភាពចាំបាច់ណាស់ សំរាប់ស្រ្តីព្រោះ ការស្លៀកពាក់ គឺមានសារៈសំខាន់សំរាប់ខ្លួន ដើម្បីបង្កើននូវភាព ស្រស់ស្អាតផងដែរ។


​ឆេះលំនៅ​ឋាន​ប្រជា​ពលរដ្ឋនៅ​ខណ្ឌប្ញស្សីកែវស្លាប់ម្នាក់ (Video Inside)

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៥:០២

បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយជាប់នៅក្នុងផ្ទះដែលភ្លើងកំពុងឆេះ ហុយផ្សែងទ្រលោមមិនអាចចេញរួច ។ បុរសរងគ្រោះឈ្មោះយ៉ាំង វិចិត្រ អាយុ២៤ឆ្នាំ បានស្លាប់ចោលប្រពន្ឋ ដែលមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ។


សិស្សសាលាជប៉ុន ចូលចិត្តស្លៀកពាក់ដូចៗគ្នាទៅរៀន

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:៤៩

យោងតាមប្រភពព័ត៌មាន Rocketnews24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ សិស្សសាលានៅក្នុងប្រទេសជប៉ុន បានបង្ហាញស្ទីលថ្មី លើការស្លៀកពាក់ ដោយបានស្លៀកពាក់ដូចៗគ្នា ទៅសាលារៀន ដើម្បីបង្ហាញពីមិត្តភាពរបស់ពួកគេ។


នារីម្នាក់ លាយសាប៊ូ ក្នុងអាហារ ចង់បំពុលសម្លាប់ មនុស្សមួយគ្រួសារ របស់ខ្លួន

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:៤៥

ប្រភពព័ត៌មាន ហាហ្វីងតុនផុស បានឲ្យដឹងថា នារីម្នាក់ នៅរដ្ឋ ញ៊ូការ៉ូលីណា សហរដ្ឋអាមេរិក ត្រូវបានជាប់ទោស ពីបទបំពុលសមាជិក៥នាក់ ក្នុងគ្រួសាររបស់ខ្លួន ក្រោយពី សមាជិកម្នាក់ បានបដិសេធ មិនព្រមចែករំលែក អាហារខ្លះ (Cheese) មកអោយខ្លួន។


ទាហានម្នាក់ត្រូវ គ្រាប់កាំភ្លើងបាញ់ជាប់ក្បាល តែយកវាចេញដោយគ្មានការឈឺចាប់

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:២៥

វីដេអូឃ្លីបខាងក្រោម បានបង្ហាញពីទាហានជនជាតិរ៉ុស្ស៊ីម្នាក់ ហាក់ដូចជាមានក្បាលដែក ដោយក្បាលរបស់គាត់ត្រូវបាន គ្រាប់កាំភ្លើង AK-47 បាញ់ជាប់នៅនឹងថ្ងាស តែបែរជាមិនអី ព្រមទាំងអាចយកដង្កាប់ មកទាញគ្រាប់កាំភ្លើងចេញបានទៀត។


សមាជិកក្រុមចម្រៀង 4Minute រាំរហូតដល់របូតខ្សែអាវទ្រនាប់

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:១២

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ណាំ ជី ហ៊ីយុន ដែលជាសមាជិក នៃក្រុមចម្រៀងស្រី 4Minute ត្រូវបានទស្សនិកជនប្រទះឃើញថា នាងបានរាំរហូតដល់របូត ខ្សែអាវទ្រនាប់របស់នាង ខណៈពេលកំពុងសម្តែង នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយ។


បុរសជាឪពុកម្នាក់ ត្រូវប៉ូលីសចាប់ខ្លួន ព្រោះតែបង្រៀនកូនស្រី អាយុ៩ឆ្នាំ បើកឡាន

អង្គារ ២១ ឧសភា, ២០១៣ ម៉ោង ១៤:០៥

យោងតាមប្រភពព័ត៌មានពី ហាហ្វីងតុនផុស បានឲ្យដឹងថា បុរស ជាឪពុក អាយុ ២៣ឆ្នាំ ម្នាក់ ត្រូវបានជាប់ទោស ក្រោយពីបានបង្រៀនកូនស្រី អាយុ ៩ឆ្នាំ របស់ខ្លួន អោយចេះបើកឡាន  រួចមក។


Advertise with us at board SPC1
Sponsored Links
Contact us