នារីលេបថ្នាំ សម្លាប់ខ្លួន ត្រូវបានជួយសង្រោះទាន់ពេល

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ២០:៥៤

ក្រោយពីវីឌីអូឃ្លីប នៃការលេបថ្នាំ សម្លាប់ខ្លួន របស់នារីវ័យក្មេងម្នាក់ ត្រូវបានបង្ហោះចែកចាយ យ៉ាងទូលំទូលាយ លើបណ្តាញទំនាក់ទំនងសង្គម  រួចមក ឃើញថា អ្នកប្រើប្រាស់ហ្វេសប៊ុក ស្ទើរតែទាំងអស់ នៅកម្ពុជា កំពុងមានការងឿងឆ្ងល់ និង ចង់ដឹង ជាខ្លាំង អំពីវាសនាចុងក្រោយ របស់នាង ថាតើនាងនៅមានជីវិត ឬ ក៏ទៅជាយ៉ាងណា ទៅហើយនោះ។


ល្បិច​ស្ទើរ​ៗ​សាកល្បងលួចក្រែងលោ​គ្រប់​ ស្រាប់​តែ​មិន​ប្រសប់​ម្ចាស់​គេ​ចាប់​​ជាប់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៨:៥១

ភាពផ្អើលឆោឡោ នៅក្នុងផ្សារស្ទឹងត្រែង គ្រាន់តែមួយព្រឹក អ្នកទៅទិញម្ហូបអាហារ បាត់លុយកាក់ និងរបស់របរជាច្រើន ហើយនាំគ្នា ទៅដាក់ពាក្យបណ្តឹង នៅបន្ទាយអាវុធហត្ថខេត្ត ។


ចាប់មុខសញ្ញា ក្រុមចោឆក់ ទ្រព្យសម្បត្តិ ភ្ញៀវទេសចរ បរទេស នៅក្រុងព្រះសីហនុ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៨:៣៥

មុខសញ្ញាចោរឆក់ យ៉ាងសកម្ម នៅក្នុង ក្រុងព្រះសីហនុ ហើយបានរត់គេចខ្លួនមួយ រយៈបន្ទាប់ពីបក្ខពួក ដែលជាបងប្អូនជីដូនមួយនិងគ្នា របស់គេចំនួន២នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាល ពីប៉ុន្មានខែមុន ហើយនៅល្ងាចវេលាម៉ោង១៧ ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៣ កម្លាំងនគរបាល បានពើបប្រទះមុខសញ្ញា ដែនជាជនសង្ស័យទី៣ នៅចំណុច ស្ថានីយ៍ ប្រេងតេលា ខណៈដែលជនសង្ស័យរូបនេះ កំពុងចាក់សាំងម៉ូតូរបស់ខ្លួន ស្ថិតនៅក្នុងក្រុម២ ផ្លូវឯករាជ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។


ប៉ូលីសស្រីម្នាក់ សុំជំនួយ ក្រោយបាញ់ត្រូវខ្លួនឯង ដោយមិនដឹងខ្លួន ស្មានតែត្រូវគេបាញ់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៧:៤៤

យោងតាមប្រភពព័ត៌មាន ហាហ្វីងតុនផុស បានឲ្យដឹងថា ប៉ូលីសស្រីមួយរូប ដែលត្រូវបាន រាយការណ៍ថា ទទួលរងការបាញ់ប្រហារ កាលពីយប់ថ្ងៃសៅរ៍ នោះ តាមពិតទៅ គឺនាង បានរងរបួស ដោយការបាញ់ត្រូវខ្លួនឯង តែប៉ុណ្ណោះ។


វិដេអូ សម្លាប់ខ្លួន របស់នារីខ្មែរម្នាក់ ព្រោះស្នេហា ផ្អើលពេញហ្វេសប៊ុក

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៧:០៨

ប្រមាណជា ៤០ នាទីមុន នេះ នារីវ័យក្មេងម្នាក់ បានបង្ហោះ វីឌីអូឃ្លីប រយៈពេល ៥នាទី បង្កអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ហើយនៅពេលនេះមាន មានអ្នកចែករំលែកបន្ត នូវវីឌីអូនេះ រហូតដល់ទៅជាង ១០០០ ដង ឯណោះ។


៥ករណី ដែលទាក់ទងនឹងការបាត់បង់ប្រដាប់ភេទ របស់បុរស

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៦:៥៤

ខាងក្រោមនេះគឺជាករណី ដ៏រន្ធត់ៗទាំង៥របស់បុរស ដែលទាក់ទងនឹងការបាត់បង់ ប្រដាប់ភេទ ដ៏ឈឺចាប់បំផុត។


ឃាត់ខ្លួនបុរសម្នាក់ តាមដីកាពីបទឆបោក

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៦:២៥

កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសវ័យ ៤៧ឆ្នាំម្នាក់ តាមអំណាចដីកាតុលាការខេត្ត ពោធិ៍សាត់ ពីបទឆបោកនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងចំការរបស់ជនជាប់ចោទតែម្តង ស្ថិតនៅភូមិ ក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។


និស្សិតមួយក្រុម ទាមទារសិទ្ធិអោយមនុស្សភេទទី៣ ដោយធ្វើជាដេកស្លាប់កណ្តាលផ្លូវ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៥:៣២

កាលពីថ្ងៃព្រហស្បត ទី១៦ ខែឧសភា មាននិស្សិត ចំនួន ៦នាក់ បានតុបតែងខ្លួន និង ធ្វើពុតហាក់ដូចជា ដេកស្លាប់កណ្តាលផ្លូវ ដើម្បីទាមទារអោយ មនុស្សភេទទី ៣ មានសិទ្ធិស្មើរភាព ដូចមនុស្សធម្មតា។


ក្មេងៗចេញពីរៀន នាំគ្នាមុជទឹកស្រះ លង់ស្លាប់កុមារី ២នាក់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៥:២៥

កុមារី ៦នាក់ ចេញពីរៀននាំគ្នាជិះកង់ដើរលេង និងទៅមុជទឹកស្រះបណ្តាលឲ្យលង់ស្លាប់២នាក់ កាល ពីម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចស្រះទឹកហេងឆាត ដែល មានជម្រៅ ៤ម៉ែត្រ និងមានទំហំផ្ទៃ ២រ៉ៃ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល។


ទស្សនា ហាងកាហ្វេ ធ្វើពីទឹកកក ដ៏អស្ចារ្យ នៅឌូបៃ អារ៉ាប់រួម (មានវីឌីអូ)

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៥:១៩

នៅក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់រួម ជាកន្លែងស៊ីវីល័យ ដែលសំបូរទៅដោយ អ្នកមានស្តុកស្តម្ភ ជាច្រើនរស់នៅ ហើយ អ្វីគ្រប់យ៉ាង នៅទីនោះ គឺសុទ្ធតែទំនើប ពិសេស និង ប្លែកៗផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។


បើក​រថយន្ត​វ៉ា​ម៉ូតូ​លឿន​ពេក​ ជ្រុល​ទៅ​បុកដើម​ឈើ​ នៅ​មុខ​ស្ថាន​ទូត​ម៉ាឡេស៊ី

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៤:៥៥

រថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ស បើកបរដោយបុរសម្នាក់បានជ្រុលល្បឿន ទៅបុកដើមឈើនៅមុខស្ថានទូតម៉ាឡេស៊ី នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ឧសភា ២០១៣ បណ្ដាលមកពីអ្នកបើកបរប្រញាប់ ទៅដឹកត្រីក៏ជ្រុលទៅបុកដើមឈើទៅមុខលែងរួចតែម្ដង។


វីដេអូ៖ ស្ត្រីម្នាក់បើករថយន្ត ទៅបុករថយន្តចតស្ងៀម ធ្លាក់ចូលអាងទឹកទាំងកម្រោល

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៤:៤៦

យោងតាមគេហទំព័រ Telegraph បានអោយដឹងថា មានអ្នកបើកបរ បាត់បង់ម្ចាស់ការ ភេទស្រី ម្នាក់ បានបើករថយន្តរបស់ខ្លួន សម្រុកទៅបុករថយន្តចតស្ងៀម មួយគ្រឿង បណ្តាលអោយធ្លាក់ អាងទឹករបស់សណ្ឋាគារមួយ ទាំងកម្រោល។


បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីបង្ខំឲ្យសង្សារពន្លួតកូន

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៤:៤៣

លោក Welden កំពុងតែប្រឈមមុខនឹងការកាត់ទោស ក្នុងបទប្រើឧបាយកលឲ្យសង្សាររបស់ខ្លួន Remee Lee អាយុ២៦ឆ្នាំ លេបថ្នាំពន្លួតកូន។


ស្រោមដៃធ្វើពីស្បែកត្រីឆ្លាម ដែលពាក់ហើយ មិនងាយដោះចេញវិញបាន

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៤:៤២

អ្នកឆ្នៃម៉ូត ជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ Sruli Recht បានបង្កើតនូវស្រោមដៃ យ៉ាងចម្លែក ជាទីបំផុត ដោយទ្រនាប់ខាងក្នុង ធ្វើពីស្បែក របស់ត្រីឆ្លាមម្យ៉ាង ដែលពូជរបស់វា មានឈ្មោះ ជាភាសាអង់គ្លេសថា basking shark ។


វីឌីអូ៖ នារីវ័យក្មេងម្នាក់ បានរាំស្រើបស្រាល នៅលើរថយន្តរបស់ប៉ូលីស

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៤:១៦

យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ បានបង្កការភ្ញាក់ផ្អើល ដោយសារតែឡើងរាំ នៅលើ រថយន្ត របស់ប៉ូលីស នៅក្នុងក្រុង Jiangmen ខេត្ត Guangdong ប្រទេសចិន។


ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំចុងសប្តាហ៍

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៣:៤៩

ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។


យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយសារជិះម៉ូតូ បុករថយន្តមិនស្គាល់ម៉ាក

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៣:៤៩

យុវជនម្នាក់បានស្លប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងបួសធ្ងន់ត្រូវបានគេបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថ្នាល់ទទឹង បន្ទាប់ពីពួកគេជិះម៉ុតូមួយគ្រឿងម៉ាក់ស្គូពី ឌុបគ្នាហើយបានជ្រុលទៅបុករថយន្តដែលមិនស្គាល់ម៉ាក់ពេញទំហឹង។

 


ចុះឆែកឆេរ កន្លែងស្នាក់នៅ ក្រុមចោរធ្វើសកម្មភាពប្លន់ កាលពីយប់មិញ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៣:២១

កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ របស់លោក ប៊ន សំ អាត ជាច្រើននាក់ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ នៅវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ បានចុះឆែកឆេរ កន្លែងស្នាក់នៅ របស់ក្រុមចោរប្លន់ ដែលធ្វើសកម្មភាពកាលពីយប់មិញនៅសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន។


និស្សិតពេទ្យជិត ៥០០នាក់តវ៉ាឲ្យ សាលាកំណត់ពេល ប្រឡងច្បាស់លាស់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១៣:១៩

ក្រុមនិស្សិតពេទ្យជិត៥០០នាក់ ដែលបានបញ្ចប់ការ សិក្សាឆ្នាំទី៦នៃ មហាវិទ្យាល័យ សុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាតវ៉ា ជាលក្ខណៈ ទ្រង់ទ្រាយ ធំមួយ ដើម្បីទាមទារឲ្យ សកលវិទ្យាល័យកំណត់ ថ្ងៃប្រឡងឲ្យបានច្បាស់លាស់។


អគ្គិភ័យឆាបឆេះ កន្លែងស្តុកក្រណាត់ ក្នុងរោងចក្រ H&Ying តែជួយពន្លត់ទាន់ពេល

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១០:៥៨

រោងចក្រកាត់ដេរសម្លៀកបំពាក់ H&Ying បន្ទាប់ពីមិនបើកប្រាក់ខែឲ្យកម្មករ អស់រយៈពេល៣ខែ រហូត បង្កឲ្យបាតុកម្មនោះ នៅវេលាម៉ោង ៩ និង១០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ បានរងនូវការឆាបឆេះ កន្លែងស្តុកកម្ទេចក្រណាត់ទាំងមិនដឹងមូលហេតុ តែសំណាងល្អត្រូវបានក្រុមកម្មករ ជួយពន្លត់ទាន់ពេលវេលា។


Advertise with us at board SPC1
Sponsored Links
Contact us