ឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​រោង​ចក្រ​អេច​យីង​

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១០:១០

ពេលនេះភ្លើងកំពុងឆាបឆេះ ឃ្លាំងស្តុកក្រណាត់របស់រោងចក្រអេចយីង ស្ថិតនៅភូមិជ្រា សង្កាត់ស្ទឹងមានជ័យ នាវេលាមោង៩ និង៣០នាទី ថ្ងៃទី១៩ ឧសភា ២០១៣ នេះ។


បុរសម្នាក់អង្គុយលើបង្កាន់ដៃស្ពានលេង ពោរពេញដោយគ្រោះថ្នាក់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ១០:០១

យោងតាមប្រភពព័ត៌មាន Stomp របស់សិង្ហបុរីបានឲ្យដឹងថា មានបុរសម្នាក់ បានអង្គុយលើបង្កាន់ដៃស្ពាន ដែលនៅពីលើផ្លូវហាយវេមួយ ក្នុងប្រទេសសិង្ហបុរី មានរថយន្ដបើកបរយ៉ាងមមាញឹក។


ស្ត្រីចំណាស់ជាងគេ ដែលទម្លាក់ខ្លួនចុះដី តាមខ្សែរពួរ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៩:៤៥

យោងតាមគេហទំព័រ Dailymail បានអោយដឹងថា លោកយាយទួត អាយុ៩៩ ម្នាក់ ក្លាយជាស្ត្រីចំណាស់ជាងគេ ដែលអាចទម្លាក់ខ្លួនចុះដី តាមខ្សែរពួរ ពីអគារជាន់ទី ១១ បានដោយជោគជ័យ។


វីដេអូ ៖ អ្នកត្រួតត្រាបុគ្គលិកម្នាក់ ប្រើអំពើហិង្សាលើបុគ្គលិក

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៩:២៣

កាលពីពេលថ្មីៗនេះ មានគេប្រទះឃើញវីដេអូមួយ ចេញពីប្រទេសសិង្ហបុរី ដែលបានបង្ហាញពី អ្នកត្រួតត្រាបុគ្គលិកក្នុងក្រុមហ៊ុនមួយ បានប្រើអំពើហិង្សាទៅលើបុគ្គលិករបស់ខ្លួន នៅពីមុខបុគ្គលិកដ៏ទៃទៀត។


ស្ត្រី​ម្នាក់​ចេញពី​ណាហ្គា​មក​ផ្អើល​បាត់​កូនស្រី​3​នាក់ សង្ស័យ​ត្រូវគេ​ចាប់​បាត់

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៨:៣៤

ស្ត្រីម្នាក់ចេញពីណាហ្គាមក ស្រែកផ្អើលឆោឡោថា បាត់កូនស្រី៣នាក់ ដែលមានវ័យ១៥ឆ្នាំ-៩ឆ្នាំ និង៤ឆ្នាំ មិនដឹងជាទៅណាឡើយ។


ស្រវឹងស្រា ជិះម៉ូតូធ្លាក់ជង្ហុកបណ្តាលឲ្យដួល បែកមុខបែកមាត់ រងរបួសស្រាល

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៨:២៥

បុរសម្នាក់បានរងរបួសស្រាល បែកមុខបែកមាត់ ក្នុងខណៈដែលរូបគេកំពុងជិះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ពណ៌ស្លែ តាមបណ្តោយផ្លូវណតប្រីត កែងផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី១៨ ឧសភា ២០១៣ គេចពីជង្ហុក ក៏បណ្តាលឲ្យដួលរងរបួសស្រាលតែម្តង។


រថយន្ត​ដឹក​ត្រី​មិន​ប្រយ័ត្ន​ បើក​ជ្រុល​ទៅបុក​ដើម​ផ្កាត្របែកព្រៃ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៨:១៤

រថយន្តដឹកត្រីមួយគ្រឿងម៉ាក នីសាន់ បើកបរដោយបុរសពីនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៣នឹង៥០នាទីទាបភ្លឺ ថ្ងៃទី១៨ ឧសភា ២០១៣។

 


បើករថយន្ត​បុក​របាំ​ង​ថ្ម​ ចែក​ទ្រូងផ្លូវ​បាក់​អស់​១២​កង់​ ទាំង​ព្រលឹម​អុរ

អាទិត្យ ១៩ ឧសភា, ២០១៣ ម៉ោង ០៨:០៨

រថយន្តមួយគ្រឿងម៉ាកម៉ុងតេរ៉ូស្ព័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2F2186 បើកបរដោយបុរសម្នាក់ជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវបាក់អស់១២កង់ ទាំងព្រលឹមអុរថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣។ 


៥ នាក់ចូលប្លន់ផ្ទះប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះបាញ់របួសធ្ងន់

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ២២:១០

ក្រុមចោរប្រដាប់អាវុធ មានគ្នា៥នាក់ នៅវេលាម៉ោង ៨និង២០ មុននេះ (យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣) បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅ ក្នុងសង្កាត់ទួលទំពូង១


ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ត្រូវ​ម្ចាស់ផ្ទះ​បាញ់​ ក្នុង​ផ្ទះកើតហេតុ

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ២១:៤៩

រាជធានីភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ត្រូវម្ចាស់ផ្ទះលេខ៥៤៤ ដែលមានទីតាំងស្ថិតនៅផ្លូវ១៦៣ ក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន


វីដេអូ៖ ជួបជាមួយនិងការផាត់មុខ របស់បុរសជនជាតិកូរ៉េដែលមិនគួរឲ្យជឿ

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៧:១៨

យើងបានបង្ហាញ នូវការតុបតែងមុខ របស់ស្រ្តីជាច្រើន ជូនដល់ប្រិយមិត្ត ទស្សនានិងយកទៅ អនុវត្តន៍ផងដែរនោះ។


ទស្សនានូវការរចនាម៉ូតសក់ក្រង​ យ៉ាងស្រស់ស្អាតនិងគួរឲ្យស្រឡាញ់

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៥:៣៩

ការរចនាម៉ូតសក់ ដែលធ្វើឲ្យនារីៗ មានភាពស្រស់ស្អាត បែបទន់ភ្លន់និង គួរឲ្យស្រឡាញ់ នោះគឺជាម៉ូតសក់ដែលមាន លក្ខណៈសាមញ្ញ តែមានភាពស្រស់ស្អាត ហើយម៉ូតសក់នោះ គឺម៉ូតសក់ក្រងផងដែរ។


វីដេអូ៖ បុរសម្នាក់ច្រៀងបំពេរកូនឆ្កែ រហូតដល់ពួកវាដេក

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៥:០៨

វីដេអូមួយខ្សែ បានបង្ហាញពីបុរសម្នាក់ ដែលបានច្រៀងបំពេរ កូនឆ្កែចិញ្ចឹមរបស់ខ្លួន ចំនួន ៥ក្បាល ធ្វើឲ្យពួកវាងងុយដេក ហើយក៏បានដេកលក់តែម្តង។ វីដេអូមួយនេះ ក៏មានការល្បីល្បាញផងដែរ នៅលើវេបសាយ YouTube ដែលមានអ្នកទស្សនា រហូតដល់ទៅ ៨លាននាក់ឯណោះ។


ស្រ្តីម្នាក់បានវះកាត់សុដន់ចេញ ដើម្បីជៀសវាងកើតជំងឺមហារីក

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៤:៣៩

ស្រ្តីម្នាក់មានភាពក្លាហាន ដូចទៅនឹងតារាស្រី Angelina Jolie ដែរ ដែលនាងបាន ធ្វើការវះកាត់សុដន់ចេញ ដើម្បីជៀសវាងកើតជំងឺមហារីក។


អ្នកបើកបររថយន្តឡាំបូហ្គីនី បើកបុករថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៤:១៤

យោងតាមប្រភពព័ត៌មាន Chinasmack របស់ប្រទេសចិន បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង ៤០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ មានហេតុការណ៏គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តទំនើប ឡាំបីហ្គីនី និងរថយន្ត ហ៊ីយុនដាយ រួមទាំងម៉ូតូមួយគ្រឿងទៀតផងដែរ។


សមត្ថកិច្ច ប្រគល់ម៉ូតូ ម៉ាកស្កូបពី ឲ្យម្ចាស់វិញ បន្ទាប់ពីចោរលួច បាន ១ សប្តាហ៍

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៤:០២

 សមត្ថកិច្ច ការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ បានប្រគល់ម៉ូតូ ម៉ាកស្កូបពីមួយគ្រឿងឲ្យទៅឈ្មោះ ពេជ្រ ស៊ីណេត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករផែស្វយ័តក្រុងព្រះសីហនុ  ដែលជាម្ចាស់របស់វាយកទៅប្រើប្រាស់វិញ ។


ប្រជាពល​រដ្ឋ នាំគ្នា​បិទ​ផ្លូ​វ​ជាតិ​លេខ​៥ តវ៉ា​តម្លៃ​អគ្គិសនី​ឡើង​ខ្ពស់​កប់ពពក​

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៣:៣៨

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៣០០នាក់ តំណាងឲ្យ៣០០គ្រួសារ មកពី៦ភូមិស្ថិតក្នុង ឃុំបន្ទាយនាង ស្រុកមង្គលបុរី បានប្រមូលផ្តុំគ្នា បិទផ្លូវជាតិលេខ៥ តវ៉ាតម្លៃអគ្គិសនីឡើង ខ្ពស់កប់ពពកទាំងមេឃកំពុងបង្អុរភ្លៀង បង្កឲ្យមានការកកស្ទះចរាចរណ៍រថយន្ត និងអ្នកដំណើរជាច្រើនណែនណាន់ តាន់តាប់ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៨ ឧសភា ២០១៣ ។


ហ្វ្រេស៊ីហ្គើល​បដិសេធ​ព័ត៌មាន​​ដែល​បាន​ផ្សព្វ​ផ្សាយ

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៣:៣៥

រាជធានីភ្នំពេញ ៖ អត្ថបទចេញផ្សាយថ្ងៃទី១៦ ឧសភា កន្លងមកនេះ ទាក់ទិននឹងព័ត៌មាន ដែលទាក់ទងនឹងកញ្ញាហ្វ្រេស៊ីហ្គើល លេខ១ ឆ្នាំ២០១២ ថា មានការគប់ដបស្រាបៀរ ដាក់រថយន្តមួយគ្រឿង ក្រោយពេលកើតមានការកៀរគ្នា រវាងរថយន្តកាមរីហាយ ប្រ៊ីដ និងរថយន្ត២បាំងពាក់ស្លាកលេខរដ្ឋ ។


នគរបាលឆែកផ្ទះសំណាក់ គជ់ហង្ស ឃាត់ខ្លួនជន សង្ស័យ៦នាក់ ពាក់ព័ន្ធថ្នាំញៀន

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១៣:៣០

 កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ ថ្មីទី២ សហការជាមួយកម្លាំងការិយាល័យ  ការសម្អាតប្រាក់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៣ បានធ្វើការ ឆែកឆេរផ្ទះសំណាក់គង់ហង្ស ដែលមានទី តាំងលេខ១៧-១៩ ផ្លូវលេខ៨១ សង្កាត់ផ្សារ ថ្មីទី២ ខណ្ឌដូនពេញ ។


កម្ម​ករ​សំណង់​ធ្លាក់ពី​លើ​រន្ទា​ស្លាប់

សៅរ៍ ១៨ ឧសភា, ២០១៣ ម៉ោង ១១:១៣

កម្មករសំណង់ម្នាក់ស្លាប់ ខណៈពេលបញ្ជូនទៅមណ្ឌលសុខភាព ទួលគោក បន្ទាប់ពីកម្មកររូបនេះឡើងរន្ទា ដើម្បីចាក់បេតុងស៊ីម៉ងត៍ ហើយក៏បាក់ធ្លាក់ចុះមក កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី១៨ ឧសភា ២០១៣ នៅផ្ទះលេខ២ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ កម្មករសំណង់នេះ ត្រូវបានគេស្គាល់ឈ្មោះសុង ទីថា អាយុ៣៣ឆ្នាំ រស់នៅភូមិពារាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។


Advertise with us at board SPC1
Sponsored Links
Contact us