វីដេអូ៖ ការរចនាម៉ូតសក់ក្រង Upside Down យ៉ាងស្រស់ស្អាតប្លែក

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៥:០៨

បច្ចុប្បន្ននេះការរចនា ម៉ូតសក់ក៏ជាផ្នែកមួយ ដែលស្រ្តីម្នាក់ៗ គួរតែហាត់រៀន ក្នុងការធ្វើ។ ព្រោះការរចនា ម៉ូតសក់ក៏ជួយបន្ថែម នូវភាពស្រស់ស្អាត ដល់មិត្តៗនារីផងដែរ។


ដាំ​បាយ​រួច​មិន​ពន្លត់​ភ្លើង​ចង្រ្កាន​ដើរ​ទៅ​ដេក​ផ្ទះ​គេ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៥:០៧

 ផ្ទះស្រ្តីមេម៉ាយក្រីក្រម្នាក់ធ្វើអំពី ឈើដំបូលប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ត្រូវភ្លើងឆេះអស់សល់តែផេះផង់ ខណៈពេលដាំបាយរួច មិនពន្លត់ភ្លើងចង្រ្កាន ហើយដើរទៅដេកផ្ទះគេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោងជិត ៦ល្ងាច ថ្ងៃទី២១ ឧសភា ២០១៣ នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ។


ទឹកប្រាក់៣០ទៅ ៤០លានដុល្លារ និងត្រូវចំណាយលើការ សាងសង់ផ្លូវក្រោមដី នៅរាជធានីភ្នំពេញ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៥:០៥

ទំហំទឹកប្រាក់៣០ លាន ទៅ៤០ លានដុល្លារ និងត្រូវចំណាយទៅលើគម្រោង សាងសង់ផ្លូវ ក្រោមដី ប្រវែង៤៥០ម៉ែត្រ នេះ បើតាមរយៈការថ្លែងរបស់លោក ប៉ា សុជាតិវង្សអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ។


វីដេអូ៖ ក្មេងប្រុសពីរនាក់ បណ្តែតខ្លួនតាមទឹកនៅលើផ្លូវ មិនខ្លាចគ្រោះថ្នាក់

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៥:០២

កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ និងថតយកសកម្មភាព របស់ក្មេងប្រុសពីរនាក់ ដែលកំពុងតែបណ្តែតខ្លួន ទៅតាមទឹកហូរនៅលើផ្លូវ យ៉ាងសប្បាយ ដោយមិនខ្លាចគ្រោះថ្នាក់ ខណៈពេលដែលមានរថយន្តជាច្រើន កំពុងបើកបរនៅលើផ្លូវនោះ។


វីដេអូ៖ បុរសចាប់ជំរិតក្មេងម្នាក់ កាន់កាំបិត តទល់ជាមួយប៉ូលីស និង ប្រជាពលរដ្ឋ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:៥៤

ប្រភពព័ត៌មានចិន បានឲ្យដឹងថា កាលពីម្សិលមិញនេះ បុរសម្នាក់ បានកាន់កាំបិតក្នុងដៃ និង ចាប់ជំរិតក្មេងតូចម្នាក់ ក្នុងសង្កាត់ Jinniu នៅទីក្រុង ឆេងឌូ ខេត្តស៊ីឆ័ន ប្រទេសចិន ហើយសកម្មភាព ក្នុងការតទល់ ជាមួយ នឹងជនល្មើស ត្រូវបានថតជាប់ ផងដែរ។


ព្រៃដើមឈើកោង មើលទៅប្លែកភ្នែក

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:៤២

យើងធ្លាប់តែឃើញដើមឈើដែលមានកំពស់ខ្ពស់ ឬ ទាប និងតូច ឬ ធំ ប៉ុណ្ណោះ តែអ្វីដែលប្លែកក្នុងថ្ងៃនេះ ដែលខ្មែរឡូតបាននាំមកជូន ប្រិយមិត្តប្លែកភ្នែកនោះ គឺដើមឈើដែលមានដើមកោង នៅត្រង់គល់បន្តិច ហើយក៏ត្រង់ឡើងលើធម្មតា។


យី​ឌុប​ដឹក​ឈើ​ក្រ​ហម​ក្រឡាប់​សមត្ថ​កិច្ច​ស្រុក​ស្នួល​អត់​ឈឺ​ក្បាល​

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:៣៤

 រថយន្តយីឌុបមួយគ្រឿងដឹកឈើ ពេញបានប្រាស់ខ្លួនដេកនៅ លើចិញ្ចើមផ្លូវជាតិលេខ៧ ត្រង់ភូមិក្បាលត្រាច ស្រុកស្នួល ខណៈរថយន្តនេះបើកចៀស រថយន្តខូចមួយគ្រឿងទៀតនៅលើផ្លូវក៏ជ្រុលចង្កូតធ្លាក់ ស្នាមភ្លោះក្រឡាប់ធ្លាយចេញសុទ្ធតែឈើ។


ក្មេងប្រុសម្នាក់ដែលកើតនៅក្នុងគុក អាចជួយម្តាយរបស់ខ្លួន ចេញគុកមានសេរីភាព

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:៣៣

យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ក្មេងប្រុសម្នាក់មានធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៏ យ៉ាងខ្លាំង ដោយសារតែក្មេងប្រុសរូបនេះ កើតនៅក្នុងគុក ប៉ុន្តែចុងក្រោយជាអ្នក ជួយម្តាយបង្កើតរបស់ខ្លួន អោយចេញពីគុក មានសេរីភាព។


ដោយសារជម្លោះ ក្នុងគ្រួសារ បាញ់ ៣ គ្រាប់ ក្នុងហាងឆ្នេរទន្លេ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:៣០

ជនសង្ស័យម្នាក់ ដែលត្រូវ បានគេលួចបង្ហើបថា ជាកូនប្រុសរបស់ថៅ កែហាងឆ្នេរទន្លេ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដ កណ្ដាល បានបាញ់ចំនួន ៣គ្រាប់ ដោយ សារតែមានជម្លោះនៅក្នុងគ្រួសាររបស់ខ្លួន ប៉ុន្ដែ ជនបង្កវ័យក្មេងរូបនេះ ត្រូវបានសមត្ថ កិច្ចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយ ពីធ្វើការអប់រំរួច ។


វីដេអូ៖ តុបៀម៉ាជាំងស្វ័យប្រវត្តិថ្មី

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:២២

មនុស្សភាគច្រើន ដែលចេះ និងចូលចិត្តលេង បៀចិនម៉្យាង ដែលមានឈ្មោះថា ម៉ាជាំងនេះ សុទ្ធតែមានការលំបាក និងធុញទ្រាន់ នឹងការរៀបបៀម្តងទៀត នៅពេលដែល ការលេងមួយជុំ ត្រូវបានបញ្ចប់។


ក្មេងស្រីអាយុ ១២ឆ្នាំ ប្រើកាំភ្លើង បាញ់ចោរ ដើម្បីការពារខ្លួន ខណៈនៅផ្ទះម្នាក់ឯង

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៤:១០

យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ក្មេងស្រី អាយុ ១២ឆ្នាំ ម្នាក់ បានប្រើកាំភ្លើង បាញ់ទៅលើបុរសម្នាក់ អោយរបួស បន្ទាប់ ពីបុរសរូបនោះ បានឈ្លានពាន ចូលមកក្នុងផ្ទះ របស់នាង ខណៈពេល រូបនាង កំពុងនៅផ្ទះតែម្នាក់ឯង ស្ថិតនៅទីក្រុង Calera រដ្ឋ Oklahoma សហរដ្ឋអាមេរិក។


វីដេអូ៖ ការ Make-Up មុខ ដ៏អស្ចារ្យមិនគួរឲ្យជឿ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៣:៤៨

តើប្រិយមិត្តទាំងអស់គ្នាជឿ ឬមិនជឿ ថានារីដែលមុន មានកើតមុនធំៗយ៉ាងច្រើន អាចធ្វើការ Make-Up បំបាត់មុន មិនឲ្យឃើញសូម្បីតែមួយគ្រាប់ នឹងមានភាពស្រស់ស្អាត ជាងនារីធម្មតាទៅទៀត?


ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ វាយយ៉ាងដំណំ បន្ទាប់ពីគេបាន ធ្វើសកម្មភាព កាច់កម៉ូតូក្នុងវត្តខាន

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៣:៣៥

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍ ទន្លេបាសាក់ ចាប់ឃាត់ខ្លួន យកមក កាន់ទីស្នាក់ ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព កាច់កម៉ូតូហ្វីណូ មួយគ្រឿង ដែលចតស្ងៀម នៅក្នុងវត្តខាន់ តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៥នឹង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ។


ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ពីបទរួមភេទ ជាមួយក្មេងស្រី អនិតិជន

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៣:២៧

បុរសម្នាក់ ជាជាងផ្សារដែក ត្រូវបានអាណាព្យាបាល របស់ក្មេងស្រីរងគ្រោះម្នាក់ ប្តឹងថា បានពង្រត់ យកទៅ ភ្នំពេញ ហើយជនសង្ស័យ សមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ចាម បានឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ ក្រោយពីបានសាកសួរ និងបានដាក់បន្ទុកពីបទ រួមភេទជាមួយក្មេងស្រីក្រោមអាយុ១៥ឆ្នាំ កសាងសំណុំរឿង ទៅតាមនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។


រថយន្ដសាមុយមន្ទីរ ពេទ្យ ព្រលះលុច្សស៊ីស ៣០០ ឈ្លោះគ្នាបែកផ្សែង​ ព្រោះទាមទារ ត្រូវរៀងខ្លួន

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៣:២២

រថយន្ដសាមុយមន្ទីរ ពេទ្យព្រះកុសុមៈ បុករថយន្ដលុច្សស៊ីស៣០០ ពីក្រោយ ម្នាក់ៗជជែក យកត្រូវតែរៀងៗខ្លួន នាំឲ្យស្ទះចរាចរគេឯង ចំណែកនគរបាលវិញ មិនដឹងនៅឯណា នាំឲ្យមហាជន រិះគន់ថា ថាអ្នកបើកបរទៅ មិនចេះយល់យោគគ្នា ឫមិនទទួលខុសត្រូវ ចំពោះកំហុស របស់ពួកគេ ចុះ នគរបាលចរាចរវិញនៅទីណា បានជាទុកឲ្យភាគីទាំងពីរ ឈ្លោះគ្នាបែកផ្សែង នៅកណ្ដាលផ្លូវ ។


កែវ​ ពេជ្រពិសី​ ឈឺ​បី-បួន​ថ្ងៃ​មុន​ពេល​សម្តែង​​ផ្ទាល់​ជា​មួយ​ពស់ថ្លាន់ដ៏​ធំ​1ក្បាល

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៣:០៤

តារាសម្ដែងស្រគត់ស្រគំ និងជាតារាបង្ហាញម៉ូដនាងកែវ ពេជ្រពិសី បានតាំងចិត្តខ្ពស់ដើម្បីដណ្ដើមយកពាន រង្វាន់ឆ្នាំ២០១៣ ក្នុងកម្មវិធី Apsara Award ដោយហ៊ានសម្ដែងជាមួយសត្វពស់ ដ៏ធំនៅលើឆាកផ្សាយបន្ដផ្ទាល់ កាលពីពេលថ្មីៗនេះ ។ នេះជាភាពក្លាហានមួយរបស់កែវ ពេជ្រពិសី ចំណែកអ្នកសិល្បៈខ្លះមិនអាច សម្ដែងជាមួយពស់ពិតបានទេ ច្បាស់ជារត់ធ្លាក់ពីលើឆាកមិនខាន ។


រំលោភ​បង់​​ប្រាក់​1.800​$​នារី​រង​គ្រោះ​បាន​តែ​1.000​$​សល់​800$​ទន្សោង​គោ​ព្រៃ​

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១១:២៣

សាលាដំបូងខេត្ត បានសម្រេចដោះលែង ជនសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី២០ ឧសភា បន្ទាប់ពីត្រូវប៉ូលីសស្រុកកំពង់ត្រឡាច ចាប់ខ្លួនក្នុងបទចោទ ប្រកាន់ចាប់នារីអាយុ២០ឆ្នាំ រំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៩ ឧសភា កន្លងទៅ ។


ឧបករណ៏ធ្វើអោយមានត្របកភ្នែក ២ជាន់ ដោយមិនចាំបាច់វះកាត់

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១១:១២

មនុស្សស្រី តែងតែជឿថា មានត្របកភ្នែក២ជាន់ ជាសញ្ញាបញ្ជាក់ពី ភាពស្រស់ស្អាត រហូតមាន មនុស្សស្រី ត្របកភ្នែក ១ជាន់ ជាច្រើននាក់ បានសាកសួរ និងរកវិធីសាស្ត្រកែច្នៃ ភ្នែករបស់ពួកគេ អោយមាន ត្របកភ្នែក ២ជាន់ដែរ។


បញ្ហាទំនាក់ទំនង Peypey Ly និង ស្រីនាង នារីប៉ងសម្លាប់ខ្លួន និងបុរសសម្បូរស្នេហ៍ Panha

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១០:៤៧

ក្រោយពីរឿងរ៉ាវចាស់ មិនទាន់ស្ងប់ស្ងាត់ បានយូរប៉ុន្មានផងនោះ ស្រាប់តែពេលនេះ មានរឿងរ៉ាវថ្មីមួយទៀត ត្រូវបានបើកកកាយ ធ្វើអោយអ្នកលេងហ្វេសប៊ុក មានការចាប់អារម្មណ៍សារជាថ្មី។


ស្រ្ដីម្នាក់ត្រូវបានគេវាយធ្វើបាប ដោយសារតែមានមុខដូច Taylor Swift

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១០:៣៩

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា មាននារីម្នាក់មានមុខមាត់ ស្រដៀងទៅនឹងតារាចម្រៀង Taylor Swift ត្រូវបានគេវាយធ្វើបាប និងទាត់ចំមុខ ដោយសារតែពួកទាំងនោះ ច្រណែននឹងមុខរបស់នាង ដែលមានមុខដូចជាតារាល្បី។


Advertise with us at board SPC1
Sponsored Links
Contact us