បុរសទំងន់ ៤០៦ គីឡូ ស្លាប់បាត់បង់ជីវិត នៅអាយុ ៣៩ឆ្នាំ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១១:០៩

យោងតាមគេហទំព័រ The Sun បានអោយដឹងថា បុរសម្នាក់ក្នុងចំណោមមនុស្សធាត់ជាងគេ បានស្លាប់នៅពេលដែលគាត់មាន អាយុ ៣៩ឆ្នាំ និង មានទំងន់ ៤០៦ គីឡូ។


ឃាត់​ខ្លួន​​យុវជនម្នាក់ពីបទលួច បន្ទាប់ពីគេចខ្លួន​ជាង​មួយឆ្នាំ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១០:៣៨

នគរបាលប៉ុស្តិ៍វាលវង់ នាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នេះ បានចាប់ឃាត់ខ្លួនយុវជន ម្នាក់ពីបទលួចម៉ូតូកាលពីថ្ងៃទី២៧ តុលា ២០១២ កន្លងមក ។


ស្រ្ដីម្នាក់ត្រូវអតីតមិត្តប្រុសរំលោភ បន្ទាប់ពីប្ដឹងប៉ូលីស តែប៉ូលីសមិនទំនេរ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ១០:២៥

ស្រ្ដីម្នាក់ត្រូវបានអតីតមិត្តប្រុសរំលោភ និងវាយធ្វើបាប ដោយសារតែគ្មានប៉ូលីសណាទំនេរ អាចមកជួយនាងបាន បន្ទាប់ពីនាងទូរស័ព្ទរកជំនួយ។


មន្រ្តីយោធាបើក​ រថយន្តទាំងស្រវឹង ទៅបុកដើមអម្ពិល របួសធ្ងន់

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៩:៥៥

មន្រ្តីយោធាម្នាក់ បានបើករថយន្ត របស់ខ្លួនទាំងស្រវឹង ទៅបុកដើមអម្ពិល កាលពី វេលាម៉ោង ១២និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចមុខរបងមន្ទីរ ពេទ្យកេតុមាលា តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


Psy ចំណាយប្រាក់ ៨,០០០ ដុល្លារអាមេរិកសម្រាប់ការគេងសណ្ឋាគារមួយយប់

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៩:៤៧

តារាចម្រៀងកូរ៉េដ៏ល្បីដែលមានឈ្មោះថា Psy បានធ្វើដំណើរ កំសាន្ដមកស្នាក់នៅ ជាលើកទី២នៅ សឹង្ហបុរី ដើម្បីចូលរួមកម្មវិធី សង្គមមួយ ដែលជាការទទួលពានរង្វាន់របស់អ្នកសិល្បះ ដែលនៅក្នុងនោះ Psy បានចំនាយប្រាក់ ១០,០០០ ដុល្លារសឹង្ហបុរី ឬ ៨,០០០ដុល្លារអាមេរិក មួយយប់ ដើម្បីសម្រាកនៅក្នុងសណ្ឋាគារមួយនៅក្នុងប្រទេសនេះ។


វាយ​សម្លាប់​ចៅ​អ​ធិកា​រ​វត្ត​សាវឌីតារាម​ សង្ស័យ​​ករណី​ប្លន់

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៩:៣០

ចៅអធិការវត្តសាវឌីតារាម ហៅវត្តខ្នាញស្ថិតក្នុងភូមិខ្នាញ សង្កាត់បាទី ក្រុងបាវិត បានត្រួវជនដៃដល់ វាយសម្លាប់កាលពីយប់ថ្ងៃទី២៣ ឧសភា បង្កឲ្យមានការភ្ញាក់ផ្អើល វេលាទៀបភ្លឺថ្ងៃទី២៤ ឧសភា ដោយមិនទាន់ដឹងពីមូលហេតុ តែគេសង្ស័យជាករណីប្លន់ ។


ក្មេងស្រីម្នាក់ ដុះរោមពេញខ្លួន គួរអោយអាណិត

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៩:២២

យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ក្មេងស្រី គួរអោយអាណិតម្នាក់ មានជំងឺហ្ស៊ែនដ៏កម្រ បណ្តាលអោយ នាងមាន រោមដ៏ក្រាស់ ដុះពេញមុខ និងខ្លួន។


សាកសពនារីវ័យក្មេងធា្លក់ ចូលលូ ត្រូវបានរកឃើញ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៩:១៣

នារីវ័យក្មេងម្នាក់ ដែលបានបាត់ខ្លួន កាលពីខែមីនា ឆ្នាំ ២០១៣ បន្ទាប់ពីធ្លាក់ចូលលូនោះ នៅពេលដែលមានខ្យល់ព្យុះធំនោះ នៅ ឆាងស៊ា ត្រូវបានរកឃើញ នៅក្នុងទន្លេ សៀងជា៊ង ក្នុងខេត្ដ ហូណាន កាលពីពេលថ្មីៗនេះ។


បុរសម្នាក់លោតពីលើអាគារសម្លាប់ខ្លួន តែបែរជាធ្លាក់ត្រូវក្មេង៥ឆ្នាំម្នាក់ស្លាប់

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:៥៧

យោងតាមប្រភពព័ត៌មានពី CNN បានឲ្យដឹងថា នៅប្រទេសកូរ៉េខាងត្បូង មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់បានស្លាប់ ដោយសារតែ បុរសម្នាក់លោតសម្លាប់ខ្លួន ពីជាន់ទី១១នៃកន្លែងស្នាក់នៅរបស់គេ មកសង្កត់លើក្មេងស្រីដែលនៅក្រោម។


សេវាកម្មជួញដូរ ផ្លូវភេទ នៅលើ ហ្វេសប៊ុក ជាបញ្ហា គួរអោយព្រួយបារម្ភ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:៥២

ថ្មីៗនេះ នៅលើ សារពត៌មានវៀតណាមមួយ បានអោយដឹងថា សេវាកម្ម ជួញដូរផ្លូវភេទ ប្រព្រឹត្តឡើង មិនថាតែ នៅអូតែល ឬ ក៏ផ្ទះសំណាក់នោះឡើយ សូម្បីតែ នៅតាម ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម ហ្វេសប៊ុក ក៏អាច ប្រព្រឹត្តទៅបានដោយ រលូនផងដែរ។


ស្ដ្រីម្នាក់ ស្រាត និងចុច iPad យ៉ាងព្រងើយនៅលើម៉េត្រូ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:៤០

នៅក្នុងសប្ដាហ៍នេះ មានភាពភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែស្ដ្រីម្នាក់ ដែលជិះម៉េត្រូនៅក្នុងស្រុក វ៉ូហាន់នៃ ខេត្ដហ៊ូប៊ី ប្រទេសចិន ហាក់ដូចជាសប្បាយរីករាយជាខ្លាំង ក្នុងការចុច iPad ដោយមិនខ្វល់ពីក្រសែភ្នែក ជាច្រើនគូកំពុងតែសម្លឹងមើលនាង ខណៈពេលដែលនាងអង្គុយចុចគ្មានសំលៀកបំពាក់។

 


ក្មេង​ប្រុស​អាយុ​8​ឆ្នាំ​ដេញ​វាយ​កណ្តុរ​ម៉ាស៊ីន​​ច្រូត​ស្រូវ​ថយ​ក្រោយ​កិន​បែក​ក្បាល​ស្លាប់​

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:២៦

ហេតុការណ៍ដ៏គួរឱ្យ រន្ធត់មួយបានបង្កឡើងដោយមា៉ស៊ីនច្រូត ស្រូវបើកថយក្រោយកិន ក្មេងប្រុសម្នាក់បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី២១ ឧសភា នៅឯវាលស្រែប្រាំង ព្រៃរនាមបឹងទន្លេសាប ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង  ។


រថយន្តដឹក ទឹកកក បុកគេហើយ បើករត់ពេលឃាត់បាន ដល់អធិការដ្ឋាន នគរបាល ក្រុងតាខ្មៅ មួយដង្ហើមចង្រិត ដោះលែងវិញ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:១៤

រថយន្តមួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តដឹកទឹកកក របស់ថៅកែម្នាក់ឈ្មោះ រឹទ្ធ នៅ ឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល បានបើកបុកស្រ្តីម្នាក់ បណ្តាលឲ្យសន្លប់ឈឹងនៅនឹង កន្លែងកើតហេតុ ហើយអ្នកបើកបរ បានបន្ថែមល្បឿន បើកគេច រហូតដល់សង្កាត់ជើងឯងទើបបញ្ជាការពារ ដេញតាមឃាត់បាន ទាំងរថយន្ត និងអ្នកបើកបរនោះ ប៉ុន្តែពេលបញ្ជូនមកដល់អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ បានបន្តិច ស្រាប់តែឃើញចេញទៅវិញយ៉ាងរំភើយ ទាំងស្រ្តីរង របួសនោះមិនទាន់ដឹងថា ជាយ៉ាងណាផង។


ដណ្តើមកាំភ្លើង ពីនគរបាល បាញ់នគរបាល ប៉ុន្តែបាញ់មិនចេញ ត្រូវចាប់ខ្លួនបញ្ជូន ទៅតុលាការ

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:១២

បុរសម្នាក់ ដោយសារតែ មានគំនុំជាមួយ សមត្ថកិច្ច នគរបាល ការពារក្រុមហ៊ុន ចំការកៅ ស៊ូ ជប់ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានធ្វើសកម្មភាព ប្រតាយប្រតប់ ជាមួយមន្ត្រីនគរបាល ការពារចំការ កៅស៊ូ ម្នាក់ក្នុងខណៈ កំពុងយាមចំការកៅស៊ូ ដណ្តើមយក អាវុធម៉ាក អាកា បានហើយ អាម៉េបាញ់ទៅលើ ម្ចាស់កាំភ្លើង។


អាសេលីកា បុករបាំងពុះចែក ទ្រូងផ្លូវអស់៥ផ្ទាំង អ្នកបើកបរ ដេកលក់រំភើយ នគរបាលសួរនាំថាអត់ដឹង

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៨:០៩

អ្នកបើកបរ រថយន្តម្នាក់ ក្នុងស្ថានភាព រវើយរវាយ ប៉ុន្តែពុំស្រវឹងស្រានោះទេ បានបើករថយន្ត ជ្រុលចង្កូតទៅបុករបាំង ពុះចែកទ្រូងផ្លូវដាច់រាបដល់ដី អស់ចំនួន៥កំណាត់រួចហើយដេកលក់ យ៉ាងរំភើយ ពេលនគរបាលចរាចរ ចុះមកដល់ហៅសួរនាំអ្នកបើកបរ ថាមិនបានបុកនោះទេ ។


នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់ មិន​ចេះ​អៀន​ខ្មាស​បណ្តោយ ឲ្យ​ប្រុស​ចាប់​សុដន់​ខ្លួន

សុក្រ ២៤ ឧសភា, ២០១៣ ម៉ោង ០៧:២៥

ថ្មីៗនេះ លើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់ បង្ហោះរូបភាព និងវីដេអូដែល សង្គមខ្មែរស្អប់ខ្ពើម និងប្រាសចាកពី ទំនៀមទំលាប់ខ្មែរជាច្រើន ។ មុននេះ បន្តិចមាន រូបថតមួយសន្លឹក ដែលបង្ហាញពី យុវនារីវ័យក្មេង ម្នាក់ស្លៀកសម្លៀក បំពាក់ឯកសណ្ឋាន ជាសិស្សសាលា បឺតម៉ាត់គ្នា ជាមួយប្រុសស្នេហ៍ នៅលើម៉ូតូ ខណៈម្តាយឪពុក ឲ្យមកសិក្សា ហើយត្រូវបានអ្នកប្រើប្រាស់ សង្គមហ្វេសប៊ុក យកមកបង្ហោះ និងត្រូវបានបណ្តាញ សារព័ត៌មានយកមក ចុះផ្សាយថែមទៀតផង ។


របួសធ្ងន់ស្រាល ៤នាក់ ខណៈម៉ូតូពីរគ្រឿង បុកគ្នានៅជិតទូតរុស្ស៊ី

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៩:០០

ភ្នំពេញ៖ ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកវ៉េវ និងមួយគ្រឿង ទៀតម៉ាកវីវ៉ា ត្រូវម្ចាស់ម៉ូតូបើក បុកគ្នាពេញទំហឹងនៅ នៅតាម បណ្តោយផ្លូវរដ្ឋសភា កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន កាលពី វេលា ម៉ោង ១១នឹង០០នាទីយប់ ថ្ងៃទី២២ ឧសភា ២០១៣ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង រងរបួសធ្ងន់ ស្រាល៤នាក់។


ដណ្តើមកាំភ្លើង ពីនគរបាល បាញ់នគរបាល ប៉ុន្តែបាញ់មិនចេញ ត្រូវចាប់ខ្លួនបញ្ជូន ទៅតុលាការ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៨:៥៥

កំពង់ចាម៖ បុរសម្នាក់ ដោយសារតែ មានគំនុំជាមួយ សមត្ថកិច្ច នគរបាល ការពារក្រុមហ៊ុន ចំការកៅ ស៊ូ ជប់ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានធ្វើសកម្មភាព ប្រតាយប្រតប់ ជាមួយមន្ត្រីនគរបាល ការពារចំការ កៅស៊ូ ម្នាក់ក្នុងខណៈ កំពុងយាមចំការកៅស៊ូ ដណ្តើមយក អាវុធម៉ាក អាកា បានហើយ អាម៉េបាញ់ទៅលើ ម្ចាស់កាំភ្លើង ប៉ុន្តែ សំណាងល្អ កាំភ្លើង បាញអត់ផ្ទុះ ហើយបុរសរូបនោះ ត្រូវសមត្ថកិច្ច នគរបាល ស្រុកត្បូងឃ្មុំឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី។


បុរសម្នាក់ ជាប់គុក ៧ឆ្នាំ ព្រោះតែបានសម្លាប់ សត្វស្វាមួយក្បាល នៅក្នុងសួនសត្វ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៧:១៥

យោងតាមប្រភពព័ត៌មាន រយទ័រ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានតុលាការ កាត់ទោស អោយជាប់គុក ចំនួន ៧ឆ្នាំ ព្រោះតែបានសម្លាប់ សត្វស្វាមួយក្បាល នៅក្នុងសួនសត្វមួយកន្លែង។


ចំណាយពេល ២ នាទីជាមួយនិងការផាត់មុខ យ៉ាងស្រស់ស្អាតបែបធម្មជាតិ

ព្រហស្បតិ៍ ២៣ ឧសភា, ២០១៣ ម៉ោង ១៧:០០

សព្វនេះពិតជាមានស្រ្តី ជាច្រើននាក់ណាស់ ដែលចូលចិត្ត នូវការតុបតែងមុខណាស់ ដើម្បីឲ្យមានមានភាពស្រស់ស្អាត។ ប៉ុន្តែចំពោះការផាត់មុខ ដែលមិត្តៗនារីចូលចិត្ត នោះគឺជាស្ទាយ ផាត់មុខបែបធម្មជាតិរបស់ នារីផងដែរ។


Advertise with us at board SPC1
Sponsored Links
Contact us