កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ម្សិលមិញនេះ ក្រុមចម្រៀងស្រីថ្មី IZ*ONE បានចូលរូមធ្វើជា Special Guest ក្នុងកម្មវិធី “Idol Room”។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះផងដែរ ពិតជាធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយមែនទែន ជាមួយការលេងហ្គេមសប្បាយៗ និងប្លែកៗជាមូយនារីស្រីស្អាតៗទាំង១២នាក់ ដែលជាសមាជិកក្រុម។

ក្នុងនោះដែរ ស្រាប់តែតារាស្រីម្នាក់ដែលជាសមាជិកក្រុម ឈ្មោះថា Miyawaki Sakura នាងបានចេញមុខទម្លាយអាថ៌កំបាំងខ្លួនថា នាងមានជំនាញពិសេសអាចមើលដឹងប្រភេទឈាមមនុស្ស ដោយគ្រាន់តែមើលតាមកាយវិការ និងទឹកមុខតែប៉ុណ្ណោះ។

តួយ៉ាង គ្រប់គ្នានៅក្នុងកម្មវិធីពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលលឺនាងនិយាយបែបនេះ ព្រោះថា Sakura នាងមិនដែលប្រាប់រឿងនេះទៅសមាជិកក្នុងក្រុមនោះទេ។

លើសពីនេះ គ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែក នៅពេលដែល Sakura ទាញត្រូវប្រភេទឈាមរបស់ពួកគេ ដោយគ្មានខុសអ្វីបន្តិចនោះទេ។ ម៉្យាងវិញទៀត ពិធីករបានសួរទៅនាងថា តើនាងចេះរបៀបនេះពីបណ្តាញសង្គមមែនទេ? នាងក៏ឆ្លើយបដិសេធភ្លាមៗថា ទេ ហើយនេះគឺជាការចេះ មើលដោយអារម្មណ៍តែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Miyawaki Sakura
សកម្មភាពក្នុងកម្មវិធី
សកម្មភាពក្នុងកម្មវិធី
សកម្មភាពក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]