វីដេអូ ៖ មនុស្សយន្ត បញ្ជាដោយខួរក្បាល

0 LIKES
0 COMMENTS
សុក្រ ១៦ វិច្ឆិកា, ២០១២ ម៉ោង ១៥:២៤

យោងតាមប្រភពពត៌មានពីគេហទំព័រ ជេផេនដេលីប៉្រេស (japandailypress) របស់ប្រទេស ជប៉ុន បានអោយដឹងថា ក្រុមអ្នកស្រាវជ្រាវបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើអោយ វិទ្យាសាស្រ្តដែលមានភាពប្រឌិត ក្លាយទៅជាការពិត។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ ជនជាតិបារាំង និង ជប៉ុន របស់មន្ទីរពិសោធន៍មនុស្សយន្ត CNRS-AIST នៅប្រទេសជប៉ុន កំពុងស្ថិតក្នុងដំណាក់កាល កែលំអ ប្រព័ន្ធបញ្ជាមនុស្សយន្ត តាមរយៈខួរក្បាលរបស់មនុស្ស អោយកាន់តែល្អឥតខ្ចោះបន្ថែមទៀត។

នៅក្នុងប្រព័ន្ធដំណើរការនេះ មានធាតុផ្សំដូចជា មួកពាក់សំរាប់ចាប់យកចលនាខួរក្បាល ប្រព័ន្ធដំណើរការដែលមានសញ្ញាសំរាប់បកស្រាយចលនាខួរក្បាល ហើយ បកប្រែទៅជា ភាសាមនុស្សយន្ត និងចុងក្រោយ គឺ មនុស្សយន្តសំរាប់ភ្ជាប់ជាមួយការបញ្ជាពីមួក។ អ្វីដែលចាំបាច់បំផុត នៅក្នុងការងារនេះ គឺមនុស្សត្រូវសំឡឹងទៅ អេក្រង់កុំព្យូទ័រ ដែលមានភ្លើងលោត ជាសញ្ញាសំរាប់បញ្ជាទៅមនុស្សយន្ត។

ទោះបីជាវានៅមានភាពសាមញ្ញធម្មតា យ៉ាងណាក៏ដោយ ក៏នេះជាការបោះជំហ៊ានធំមួយផង ដែរ សំរាប់ការឈានឆ្ពោះទៅរកបច្ចេកវិទ្យាទំនើប នាពេលអនាគត។

សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការរកឃើញនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

0 LIKES
0 COMMENTS
សុក្រ ១៦ វិច្ឆិកា, ២០១២ ម៉ោង ១៥:២៤

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload