ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស បន្ទាប់​ពី​ធ្លាក់​លើ​ម៉ូតូ​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​នឹង​២០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​កោង​ជិត​ផ្លូវ​ចូល​ទៅ​ភូមិ​ជ​ន្លា​វ និង​ភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខណៈ​ដែល​បុរស​រង​គ្រោះ​បាន​ត្រឡប់​ពី​ចូលរួម​ពិធី​មង្គលការ​វិញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ នុ​ត លួ​ន អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ម្លូរ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ត្រឡប់​ពី​ចូលរួម​មង្គលការ​គេ​វិញ​នៅ​ឃុំ​ពង្រ ដោយ​ជិះ​ម៉ូតូ​ពីរ​នាក់​បុរស​ម្នាក់​ទៀត​ឈ្មោះ សាំង ឈឿ​ន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា​ដែល​ជា​អ្នក​ឌុ​ប​ជន​រង​គ្រោះ​ពីក្រោយ​លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុរស​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ក្រាំង​ស្គា​តែ​មិន​អាច​ជួយ​បាន ព្រោះតែ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​សាកសួរ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​សមត្ថកិច្ច​សង្ស័យ​ថា បុរស​រង​គ្រោះ​ស្រវឹង​ហើយ​ងោក​ធ្លាក់​ពីលើ​ម៉ូតូ ៕

បុរស​ម្នាក់​បាន​ស្លាប់​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]