អគារដែលមានរាងខោមួយ ត្រូវបានទទួលការចាប់អារម្មណ៏ម្តងទៀត បន្ទាប់ពីអគារនេះបានចេញជារូបរាង។

អគារឈ្មោះ Gate to the East ដែលកំពុងសាងសង់នៅ ទីក្រុង Suzhou ប្រទេសចិន មានកំពស់រហូតដល់ 301.8 ម៉ែត្រ ហើយបានចំនាយប្រាក់ប្រមាណ៧០០លានដុល្លារ។ អគារនេះនឹងធ្វើរូចរាល់នៅចុងឆ្នាំនេះខាងមុខនេះ ហើយនឹងក្លាយជាអគារសំរាប់សំគាល់ ទីក្រុង Suzhou។  លើសពីនេះបើសិនអគារនេះធ្វើរូចរាល់វាអាច ក្លាយជាអគារដែលមានរូបរាង ចំលែកធំជាងគេក្នុងពិភពលោក ដែលមាន ហាង៦៩ សណ្ឋាគារ ការិយាល័យ និង ផ្សារទំនើបជាច្រើន។ រូបរាងនេះត្រូវបានរចនាដោយស្ថាបត្យករជនជាតិអង់គ្លេស ហើយការរចនា នេះត្រូវបានជ្រើសរើសពីការរចនាដទៃទៀត របស់ក្រុមហ៊ុនស្ថាបត្យកម្មអន្តជាតិជាង១០ក្រុមហ៊ុន។ បើតាមរដ្ឋាភិបាលចិន និងក្រុមហ៊ុនស្ថាបត្យកម្មអន្តជាតិរបស់ប្រទេសអង់គ្លេស ក៏យល់ស្របគ្នាថា  អគារនេះបាន ឆ្លុះបញ្ចាំងពីរូបរាងនៃច្រកផ្លូវទំនៀមទំលាប់របស់ប្រទេសចិន និងច្រកផ្លូវទីក្រុងមួយនេះ។

ផ្ទុយទៅវិញអ្នកប្រើប្រាស់អ៊ិនធើណេត របស់ចិនជាច្រើន មិនបានស្ងើចសរសើរចំពោះការរចនារបស់អគារនេះទេ។ បែរជាពួកគេសើចចំអកថាអគារដ៏ចំលែកនេះថាមានរូបរាងដូចជា ខោដ៏ធំមួយ ហើយពូកគេក៏តែងតែប្រៀបធៀបអគារនេះជាមួយអគារកណ្តាលរបស់ CCTV ដោយពួកគេនិយាយលេងសើចថា ខោយក្សរបស់ទីក្រុងSuzhou សាកសមនិង ខោខ្លីយក្សរបស់ ទីក្រុងBeijing។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអគារនេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]