ចង់បានមុខមាត់ជាខ្លា តែបែរជាដូចជា ឆ្មារទៅវិញ
ច័ន្ទ ២៧ សីហា, ២០១២ ម៉ោង ១៤:៤៧តើប្រិយមិត្ដធ្លាប់ឃើញ បុរសឆ្មារដែរ ឬទេ?
Dennis Avner ត្រូវបានគេស្គាល់ថា ជាបុរសឆ្មារ ដែលគាត់ជាជនជាតិអាមេរិច បានព្យាយាមកែសម្ជស្សខ្លួនឯងក្លាយជា សត្វខ្លា។ គាត់បានចំនាយប្រាក់ជាច្រើន សម្រាប់ការកែប្រែខ្លួនឯង ទៅជាសត្វខ្លា។អ្វីដែលគេចាប់អារម្មណ៍ទៅលើ គាត់នោះគឺគាត់មានសាក់នៅលើ ផ្ទៃមុខប្រៀបដូចជាសត្វខ្លា។ ម្យ៉ាងវិញទៀត គាត់បានវះកាត់ បបូរមាត់ខាងលើរបស់គាត់ និងធ្វើការបណ្ដុះធេ្មញ២ ឲ្យមានចង្កូម ដែលមើលទៅរឹត តែដូចសត្វខ្លា។ ប៉ុន្ដែបន្ទាប់ពីធ្វើការវះកាត់ហើយ មុខមាត់របស់គាត់បែរជាដូច ឆ្មារទៅវិញ។
តើប្រិយមិត្ដយល់ថា គាត់មានរូបរាងសង្ហារដែរ ឬទេ បន្ទាប់ពីការកែសម្ជស្សរួចរាល់? សូមមើលរូបភាពគាត់ទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)