ទាហ៊ាននៅក្នុងប្រទេសចិនប្រើសំលីអនាម័យ ធ្វើជាទ្រនាប់ក្នុងនៃស្បែកជើង

ច័ន្ទ ២៧ សីហា, ២០១២ ម៉ោង ១៤:២៥

នេះគឺជារឿងមួយដែលយើងស្មានមិនដល់ ព្រោះទាហ៊ាននៅក្នុងប្រទេសចិនជាច្រើននាក់ ដែលទើបតែចូលវើកហាត់នោះ បានយកសំលីអនាម័យមកធ្វើជាទ្រនាប់ក្នុងនៃស្បែកជើង។

តាមប្រភពពត៌មានបានឲ្យដឹងថា ទាហ៊ាននៅក្នុងប្រទេសចិន ដែលទើបតែចូលទៅវើកហាត់នាពេលថ្មីៗនេះ បានប្រាប់ពីតិចនិចថ្មីរបស់ពួកគេ ដោយពួកគេបានយកសំលីអនាម័យ មកធ្វើជាទ្រនាប់ក្នុងនៃស្បែកជើង ព្រោះវាមិនបណ្តាលឲ្យបែកញើសជើង និងធ្វើឲ្យស្រួលជើងនៅពេលដែលបានពាក់វា។ បើតាមសំដីរបស់ទាហ៊ានម្នាក់បានប្រាប់ឲ្យដឹងថា នេះគឺជាការតម្រូវឲ្យធ្វើដូច្នេះសំរាប់ទាហ៊ាន ដែលមកធ្វើការវើកហាត់។ គាត់បានបន្តទៀតថា នៅក្នុងប្រទេសចិន ចំពោះនិសិត្សឆ្នាំទី១ ត្រូវតែចូលធ្វើការវើកហាត់ទាហ៊ាន ដែលមិនអាចខានបាននោះទេ ហើយនឹងត្រូវវើកហាត់រយៈពេលមួយខែ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

ដោយ ៖ Bi

ខ្មែរឡូត


បើអ្នកគាំទ្រ ណាំ ប៊ុណ្ណារ័ត្ន សូមចុចទីនេះ
369 អ្នកបានគាំទ្រ

មតិ (Comments)