ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរ​ជាតិ​ពិភពលោក​ ​​មកដល់​​កម្ពុជា​!

សុក្រ ២៤ សីហា, ២០១២ ម៉ោង ១៥:៤៤

ប្រធាន សភាយុវពាណិជ្ជករអន្តរជាតិ ហៅកាត់ថា JCI ថ្នាក់ ពិភពលោកប្រចាំឆ្នាំ២០១២ គឺលោក Bertolt Daems បានមកប្រទេសកម្ពុជាកាលពីព្រឹកមិញ។ ដំណើរទស្សនកិច្ចរបស់លោក គឺស្របពេលដែល សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កំពុងតែរៀបចំកម្មវិធីសម្អាត រាជធានីដ៏ធំ «Let’s Do It!» ឬ « ចាំអង្កាល់ទៀត!»។

លោក Bertolt Daems ត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់ពី សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានបង្កើតនៅឆ្នាំ២០១០ បានធ្វើការងារដូចគ្នានឹងសភាយុវពាណិជ្ជករអន្តរជាតិដែរ គឺការនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ តាមគម្រោង លោក Bertolt Daemsនឹងចូលរួមក្នុងកម្មវិធីសំអាតទីក្រុង «ចាំអង្កាល់ទៀត!» ដែលនឹងធ្វើនៅថ្ងៃអាទិត្យទី២៦ខែសីហានេះ ៕

អត្ថបទផ្ដល់ដោយ Sabay


បើអ្នកគាំទ្រ ហង្ស ឧត្តមម៉ានី សូមចុចទីនេះ
120 អ្នកបានគាំទ្រ

មតិ (Comments)