តើអ្នកគួរកោររោម ក្លៀកយ៉ាងណា ដើម្បីឲ្យមាន សភាពរលោងស្អាត

សុក្រ ២៤ សីហា, ២០១២ ម៉ោង ១៥:៣០

១- ងូតទឹករួចសឹមកោរ
ការកោររោមក្លៀកត្រូវធ្វើឡើង ក្រោយពេលងូតទឹករួច ព្រោះទឹកក្តៅឧណ្ណៗនឹងជួយឲ្យរោមមៅបរិវេណនោះទន់ ទើបធ្វើឲ្យអ្នកកោររោមបានងាយស្រួល។

២- ខាត់មុនកោរ
អ្នកមិនត្រូវភ្លេចកម្ចាត់កំណកផលិតផលបំបាត់ក្លិនកាយ ដែលស្ថិតនៅ បរិវេណស្បែកក្រោមក្លៀក ចេញឲ្យអស់ នៅ ពេល ងួត ទឹក ដោយប្រើប្រាស់ផលិតផលខាត់ស្បែកខ្លួន ដើម្បីអាចកោររោមចេញបានយ៉ាងរាបរលោង។

៣- ជ្រើសរើស ផ្លែឡាមមានដងកាន់
ធ្វើឲ្យកោrឆាប់រហ័សហើយស្រួលកោrមិនភ្លាត់មុតសាច់។ បន្ទាប់ពីលាបក្រែមកោររោមរួចរាល់ហើយ លើកដៃ ឡើងលើឲ្យខ្ពស់ ជួយឲ្យស្បែកក្លៀកតឹងរួចផ្តើមកោរ ដោយអូសផ្លែឡាមកោរឡើងលើចុះក្រោមកាន់តែខ្លាំងឡើង និងត្រូវលាបផ្លែឡាមញឹកញាប់ក្នុងអំឡុងពេលកោរ ដើម្បីជួយឲ្យកោរបានស្អាតល្អ ព្រោះមិនឲ្យកកស្ទះនៅផ្លែ ឡាម។

៤ កុំឲ្យផ្លែឡាមរឹល
ត្រូវប្រាកដថា ផ្លែឡាមនៅមុតជានិច្ចរាល់ពេលដែលអ្នកកោរ បើសង្កេតឃើញថា ផ្លែឡាមរឹលមុខហើយគួរប្តូរថ្មី ភ្លាម នឹងមិនត្រូវប្រើផ្លែឡាមដដែលៗលើសពី២ឬ៣ដងនោះទេ៕

www.dap-news.com

 

 

 

 

 

 

 

 

 

 

 

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ខេមរៈ សេរីមន្ត សូមចុចទីនេះ
787 អ្នកបានគាំទ្រ

មតិ (Comments)