វីដេអូ៖ យាយ! បងធំ! ប្រើ សម និងកន្ដ្រៃ ធ្វើការវាយប្រហារជាមួយនឹងចោរដែលគាស់ផ្ទះ
សុក្រ ២៤ សីហា, ២០១២ ម៉ោង ១៤:៤១យោងទៅតាមការដកស្រង់ពី ហាសសិនប៉ុស្ដន៍ បានឲ្យដឹងថា ស្រ្ដីម្នាក់ដែលមានឈ្មោះថា Margaret Jackson និងមានអាយុ៧៣ឆ្នាំ ដែលគេអាចហៅគាត់ថា លោកយាយទៅហើយ នៅតែមានកំលាំងក្នុងការប្រឆាំងជាមួយនឹង ចោរដែលបានចូលក្នុងផ្ទះគាត់ នៅ Houston ក្នុងសហរដ្ឋអាមេរិច។
ចោរដែលមានបំណងចង់លុកលុយ ក្នុងផ្ទះរបស់គាត់ត្រូវបាន គាត់ចាក់ដោយប្រើ សម និងកន្ដ្រៃ ដែលសម្រាប់ដោតសាច់នៅពេលអាំងសាច់ ជាច្រើនដង។ ហេតុការណ៍នេះបានកើតឡើងនៅពេលល្ងាច នៅពេលនោះឆ្កែរបស់ Jackson បានព្រុស ហើយគាត់ក៏បានក្រឡេកមើលទៅ ក្រៅបង្អួតនិងបានឃើញក្រុមក្មេង វ័យជំទង់បាននាំគ្នាផ្លោះរបង។ ដូចនេះនាងបានកាន់ សម ដែលគេសម្រាប់ដោតសាច់នោះ និងកន្ដ្រៃទៅទ្វារខាងក្រោយ។ តែនៅពេលដែលបើកទ្វារគាត់បានឃើញ ចោរទាំងនោះ ហើយចោរទាំងនោះបានរុញគាត់ និងវាយគាត់។ នៅក្នុងពេលនោះ ពួកចោរបានព្យាយាមរត់គេច ប៉ុន្ដែនាងបែរជាមិនឲ្យទៅ និងបានប្រើ សម ចាក់ ក ចោរទាំងនោះ តែពួកវានៅតែអាចរត់បានដោយផ្លោះរបងទៅវិញ យោងទៅតាមសម្ដីដែល Jackson បានប្រាប់ New York Daily News ។ យ៉ាងណាមិញប៉ូលីសបានទៅដល់នៅពេល ដែលចោរគាស់ផ្ទះបានចាកចេញទៅ តែ Jackson ត្រូវបានគេដាក់ឈ្មោះថា លោកយាយ !បងធំ! ។ អ្វីដែលពិសេសនោះគាត់បាន និយាយថា គាត់ប្រហែលជាបើកថ្នាក់បង្រៀនសម្រាប់ អ្នកណាម្នាក់ចង់រៀនពីការប្រើប្រាស់ សម ដើម្បីការពារខ្លួន។
តើប្រិយមិត្ដអាចធ្វើដូចជា រូបគាត់ដែរ ឬទេ?

កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)