និស្សិតស្រីនៅប្រទេសចិនជាច្រើននាក់ ធ្វើការសម្លុតទាមទារម្តាយ ដើម្បីទិញ iPhone4s, iPad3 និង Macbook

សុក្រ ២៤ សីហា, ២០១២ ម៉ោង ១៤:១៩

នេះគឺជារឿងមួយ ដែលវាមិនគួរគប្បីនឹងកើតសោះ ព្រោះដោយសារតែមាន និស្សិតស្រីជាច្រើននាក់នៅក្នុងប្រទេសចិន បានធ្វើការសម្លុតទាមទារទិញ នូវផលិតផល Apple ៣ប្រភេទ ពីក្រុមគ្រួសាររបស់ពួកគេជាដាច់ខាត។

តាមប្រភពពត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មាននិស្សិតស្រីជាច្រើននាក់នៅក្នុងប្រទេសចិន បានធ្វើការសម្លុតទាមទារទិញ នូវផលិតផល Apple ចំនួន ៣ប្រភេទ ដែលមានដូចជា iPhone4s , iPad3 និង Macbook សំរាប់ការសិក្សារបស់ពួកគេ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យរួចមក មាននិស្សិតស្រីជាច្រើននាក់ មានចិត្តទទូចចង់ទិញផលិតផល ៣ប្រភេទនោះ ដែលបានដាក់លក់នៅក្នុងហាងមួយ ដែលស្ថិតក្នុងទីក្រុង Beijing ប្រទេសចិន។ តាមសម្តីរបស់និស្សិតស្រីម្នាក់បាននិយាយថា នាងបានទាមទារទិញនូវឧបករណ៏ទាំង ៣ប្រភេទនោះ ពីម្តាយរបស់នាង ប៉ុន្តែម្តាយរបស់នាង គ្មានសម្ថភាពដើម្បីទិញឧបករណ៏ទាំងនោះទេ ហើយម្តាយរបស់នាងក៏បានយំ។ នាងបានបន្តទៀតថា បើសិនជាគ្មានឧបករណ៏ទាំងនោះទេ នាងនឹងអាប់មុខជាមិនខានទេ។។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?

ដោយ ៖ Bi

ខ្មែរឡូត


បើអ្នកគាំទ្រ បញ្ញា ពិសិដ្ឋ សូមចុចទីនេះ
130 អ្នកបានគាំទ្រ

មតិ (Comments)