កាសែត ឌឹសាន់ ត្រៀមចេញផ្សាយ រូបភាពអាក្រាត របស់ព្រះអង្គម្ចាស់ ហារី
សុក្រ ២៤ សីហា, ២០១២ ម៉ោង ១៣:៥៩ស៊ីអិនអិន៖ និពន្ធនាយកកាសែត ឌឹសាន់ របស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ ថា ខ្លួនគ្រោងនឹងបោះពុម្ពរូបថតអាក្រាតកាយ ក្នុងពេលវិស្សមកាល របស់ព្រះអង្គម្ចាស់ហារី ដើម្បីធ្វើឲ្យរឿងនេះ ក្លាយជារឿងដែលជក់ចិត្តដំបូងគេលើទំព័រកាសែត។
យោងតាមគេហទំព័រស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១២ថា រូបភាពអាក្រាតកាយរបស់ព្រះអង្គម្ចាស់ ហារី ក្នុងសណ្ឋាគារពេលធ្វើវិស្សមកាល នៅទីក្រុង ឡាស់ វីហ្គាស់ សហរដ្ឋអាមេរិក ត្រូវបានគេបង្ហោះយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណែត ក្រោយពេលដែលវែបសាយ TMZ បានផ្សាយរូបភាពទំាងនោះ កាលពីថ្ងៃអង្គារ កន្លងទៅ ប៉ុន្តែសារព័ត៌មានរបស់អង់គ្លេស បានបដិសេធក្នុងការផ្សព្វផ្សាយរូបថតទំាង នោះ។
និពន្ធនាយក ឌឹសាន់ លោក ដេវីដ ឌីនស្ម័រ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រុម ការងាររបស់លោក បានគិតយ៉ាងយូរ និងល្អិតល្អន់ ប៉ុន្តែក្រោយមក យើងក៏បានសម្រេចចិត្តធ្វើការបោះពុម្ពរឿង នេះឡើង ដើម្បីបំពេញចិត្តអតិថិជននៅកន្លែង ដទៃទៀត»។
លោកថា «នេះជាស្ថានការណ៍ដែលគួរឲ្យអស់សំណើច ជារូបភាពដែលមនុស្សរាប់រយលាននាក់ ជុំវិញពិភព លោក បានឃើញតាមប្រព័ន្ធអ៊ីនធ័រណែត ប៉ុន្តែអ្នកអានកាសែតនៅប្រទេសអង់គ្លេស ចំនួន ៨លាននាក់ ដែល អានកាសែតជារៀងរាល់ថ្ងៃមិនទាន់បានឃើញនៅឡើយទេ»។
លោកបន្តថា ឌឹសាន់ គ្រោងនឹងធ្វើការបោះពុម្ពផ្សាយរូបភាពទំាងនេះ នៅថ្ងៃសុក្រ នេះដែរ ហើយ ឌឹសាន់ គឺជា កាសែត ដែលទទួលខុសត្រូវមួយ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសាររាជវង្ស ថែមទាំងបានយកចិត្តទុក ដាក់លើព្រះរាជហឬទ័យរបស់ព្រះអង្គទៀតផង។
លោកបន្ថែមថា «យើងក៏បានគាំទ្រយ៉ាងខ្លំាងដែរ ទៅលើព្រះអង្គម្ចាស់ហារី ទំាងការងារ ក្នុងប្រទេស និងកិច្ចការ យោធា យើងមិនប្រឆំាងនឹងព្រះអង្គនោះទេ ប៉ុន្តែនេះជាសេរីភាពសារព័ត៌មាន»៕


ប្រែសម្រួលៈ ដើមអម្ពិល (DAP)
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)