តារាបង្ហាញម៉ូត ស្លៀកឈុតប៊ីគីនី នៅក្នុងកសិដ្ឋានចិញ្ចឹមមេគោ

ច័ន្ទ ២០ សីហា, ២០១២ ម៉ោង ២០:០១

កាលពីថ្ងៃទី ១៨ ក្នុងខែនេះ មានតារាម៉ូដែលជាច្រើននាក់ បាននាំគ្នាស្លៀកពាក់ ឈុតប៊ីគីនី នៅក្នុងកសិដ្ឋានចិញ្ចឹមគោ។

ពួកគេបានបង្កើតភាព ស្និតស្នាលជាមួយនឹងមេគោ នៅក្នុងទីក្រុង Shanyin ក្នុងខេត្ដ Shanxi ប្រទេសចិន។ ពួកតារាម៉ូដែលទាំងនេះ ត្រូវបានជួលដោយអជ្ញាធរនៅក្នុងតំបន់ ដើម្បីទាមទារចំណាប់អារម្មណ៍ ដើម្បីឲ្យអ្នកនៅក្នុងតំបន់ នេះមានភាពយកចិត្ដ ទុកដាក់និងផ្ដល់តម្លៃនៅក្នុងការចិញ្ចឹមគោ។

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ក៏មានកម្មវិធី ជ្រើសរើសតារាបង្ហាញម៉ូតដែល ដែលក្នុងនោះគេ ជ្រើសរើសយកមេគោជាប្រធាន បទដូចគ្នា។ កន្លងជាច្រើនម៉ោងផុតទៅ ការប្រលងនេះត្រូវបាន គណៈមេប្រយោគជ្រើសរើសយក កញ្ញាមេគោម្នាក់ ដោយធ្វើការដាក់ពិន្ទុ តាមរយៈ កាយវិការច្របាច់យកទឹកដោះពីមេគោរបស់អ្នកប្រលងនោះ ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការប្រលងបែបនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ សាន ផានិត សូមចុចទីនេះ
80 អ្នកបានគាំទ្រ

មតិ (Comments)