បុរសម្នាក់ជិះម៉ូតូដៃម្ខាង ឯដៃម្ខាងទៀតកាន់ឥវ៉ាន់ល្បីពេញអិនធើណេត

ច័ន្ទ ២០ សីហា, ២០១២ ម៉ោង ១៦:៥៧

វាជារឿងមួយដែលគួរឲ្យឆ្ងល់ខ្លាំងណាស់ គ្រាន់តែបុរសម្នាក់ជិះម៉ូតូដោយប្រើតែដៃម្ខាង ហើយដៃម្ខាងទៀតរបស់គាត់ មានកាន់ឥវ៉ាន់សោះ អាចធ្វើឲ្យគាត់មានការល្បីល្បាញពេញអិនធើណេតដែរ។

តាមប្រភពពត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គេបានឃើញបុរសម្នាក់ ជិះម៉ូតូដោយប្រើតែដៃម្ខាង និងដៃម្ខាងទៀតរបស់គាត់បានកាន់ឥវ៉ាន់ ដែលមានទំងន់ធ្ងន់ ហើយត្រូវបានគេថតរូបគាត់យកទៅបង្ហោះក្នុងអិនធើណេត។ ប្រភពដដែលបានបន្តទៀតថា បុរសម្នាក់នេះរស់នៅក្នុងប្រទេស Singapore ដែលត្រូវបានអ្នកធ្វើតាមដងផ្លូវប្រទះឃើញ បុរសនោះធ្វើបែបនេះជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់អិនធើណេត ដែលបានដឹងអំពីរឿងរបស់គាត់បាននិយាយថា គាត់ធ្វើបែបនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះគាត់ជិះម៉ូតូដោយប្រើតែដៃម្ខាង ចំនែកឯដៃម្ខាងទៀតរបស់គាត់បានកាន់ឥវ៉ាន់យ៉ាងធ្ងន់ ដែលជាហេតុអាចបង្កឲ្យមានគ្រោះថ្នាក់បាន៕

តើប្រិយមិត្តទាំងអស់គ្នាមានមតិយ៉ាងណាដែរ ចំពោះបុរសម្នាក់នេះ?

ដោយ ៖ Bi

ខ្មែរឡូត


បើអ្នកគាំទ្រ មង្គល ទីណា សូមចុចទីនេះ
54 អ្នកបានគាំទ្រ

មតិ (Comments)