ឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភ ក្មេងស្រី អាយុ ៤ឆ្នាំ
ច័ន្ទ ២០ សីហា, ២០១២ ម៉ោង ១៦:១៣កម្លាំងអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ នៅចំណុចភូមិ សង្កាត់អូរចារ ក្រុងបាត់ដំបង ពីបទរំលោភក្មេងស្រី អាយុ៤ឆ្នាំ ដែលបានប្រព្រឹត្ត កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃដដែល នាំយកមកទីបញ្ជាការដើម្បីសាកសួរ រួចកសាង សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហាន ហឿន ហៅម៉ៅ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ ៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាងលើ។
លោក សំ វីឡុង បានបន្តថា យោងតាមបណ្តឹង របស់ឪពុកម្តាយជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុកាលពីវេលាម៉ោង១១ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ កូនស្រីរបស់គាត់ បានដើរមកលេងផ្ទះជនសង្ស័យ ព្រោះនាងឧស្សាហ៍មកលេងនៅទីនោះ ដោយសារផ្ទះនេះ មានលក់ចាប់ហួយ មានភាពអ៊ូអរ និងសម្បូរក្មេងៗលេង ជាមួយគ្នា។
លុះដល់វេលាម៉ោង១១ និង៣០នាទីថ្ងៃដដែល ជនសង្ស័យបានធ្វើសកម្មភាព ចាប់កូនស្រី ដាក់លើអង្រឹង ច្រកគាវពីលើ ហើយលាត់សំពត់នាង យកប្រដាប់ភេទ និងម្រាមដៃទៅញល់ និងរុកប្រដាប់ភេទក្មេង បណ្តាលឲ្យនាងឈឺ ស្រែកយំ ផ្អើលរត់ចុះពីលើផ្ទះ ហើយរត់សំដៅទៅ ប្រាប់ឪពុកម្តាយភ្លាមៗ ក្រោយពីបានដឹងរឿង រ៉ាវនេះហើយឪពុកម្តាយ បានដឹកកូនយកទៅមន្ទីរពេទ្យ តែត្រូវត្រឡប់មកវិញ ទៅមកចំនួន២ដង ដោយសារតែខ្លួនគិតថា ខ្លួនអត់លុយរហូតដល់ជនរងគ្រោះ មាន ការភ័យខ្លាចបានសន្លប់បាត់ស្មារតី បន្ទាប់មកអ្នកភូមិ និងសមត្ថកិច្ចអាវុធហត្ថក្រុង បានសហការជាមួយអង្គការ បន្ទាយស្រី ប្រចាំខេត្តបាត់ដំបង ជួយដឹកយកទៅមន្ទីរ ពេទ្យខេត្ត ដើម្បីឲ្យគ្រូពេទ្យពិនិត្យព្យាបាល និងធ្វើកោសល្យវិច័យតាមច្បាប់។ លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែល ទើបកម្លាំងអាវុធហត្ថក្រុង បានចុះធ្វើការឃាត់ខ្លួនជន សង្ស័យ នាំយកមកទីបញ្ជាការក្រុងដើម្បីសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកម្រាមដៃខ្លួនរុកប្រដាប់ភេទជនរងគ្រោះ ពិតប្រាកដមែន។ ដោយមុនពេលធ្វើសកម្មភាព ខ្លួន បានឃើញជនរងគ្រោះ មកលេងផ្ទះខ្លួន ហើយរូបគេបានយក ប្រដាប់បាយឡុកបាយឡក្មេងលេង មកដាក់ជិតអង្រឹងខ្លួនដេក ជាការបញ្ឆោតឲ្យក្មេងមកជិត រួចបាន ចាប់ក្មេងឲ្យជិះច្រកគាវ លើអង្រឹងសើយសំពត់ ហើយធ្វើសកម្មភាពយកដៃ រុកប្រដាប់ភេទនាង ពេលនាងឈឺ ក៏បានស្រែកយំ ហើយរត់ចេញទៅផ្ទះបាត់។ លុះដល់ ម៉ោង៤ល្ងាចថ្ងៃដដែល ស្រាប់តែឃើញកម្លាំងអាវុធហត្ថ មកចាប់ខ្លួនតែម្តង។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ថា ករណីនេះជនសង្ស័យ បានប្រព្រឹត្តទៅលើអនីតិជន ដែលច្បាប់ការពារ និងជាបទឧក្រិដ្ឋ មិនអាចលើកលែងបាន លោកបានបញ្ជាឲ្យកម្លាំងជំនាញ អាវុធហត្ថក្រុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕
].jpg)
].jpg)
ដោយ ៖ ជាយក្រុង
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)