ឪពុក​មា​ចិត្ត​​ពាល ​ចាប់​ក្មួយ​ស្រី​បង្កើត​​អាយុ​​ជាង​​​3ឆ្នាំ​​ រំលោភ​បានសម្រេច​

ច័ន្ទ ២០ សីហា, ២០១២ ម៉ោង ១៥:៤៦

ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុជាង៣ឆ្នាំម្នាក់បានត្រូវឪពុកម្តាយដឹកយកមក សង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីត្រូវឪពុកមាចិត្តពាល ចាប់រំលោភបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ សីហា នៅក្នុងខ្ទមស្រែស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខណៈកុមារីរងគ្រោះទៅមើលស្រែជាមួយឪពុកមារូបនោះ ។ ទោះយ៉ាងណា ឪពុកមារូបនេះត្រូវបានមន្ត្រីប៉ូលិសចាប់ឃាត់ខ្លួនភ្លាមៗដែរ ។

មន្ត្រីប៉ូលិសស្រុកទឹកផុសនិយាយថា ឪពុកមាដែលរំលោភក្មួយស្រីឯងបង្កើតនេះអាយុ១៦ឆ្នាំ ។ ប្រភពដដែលបានស្រង់ចម្លើយជនសង្ស័យរូបនោះថា មុនពេលកើតហេតុឪពុកមា និងក្មួយស្រីប្រុស២នាក់ដែលជាបងប្អូនបង្កើតបាននាំគ្នាទៅ មើលស្រែ ហើយនាំគ្នាអង្គុយក្នុងខ្ទមស្រែដោយឪពុកមារែងទ្រូចំណែក ក្មួយទាំង២នាក់អង្គុយមើល ប៉ុន្តែពេលនោះបងប្រុសកុមារីរងគ្រោះត្រឡប់មកផ្ទះមុន ឪពុកមាឃើញឱកាសស្ងាត់ល្អ ក៏ចាប់ក្មួយស្រីរំលោភរហូតបានសម្រេច ។

ក្រោយពីរំលោភហើយ កុមារីរងគ្រោះបានរត់ទាំងធ្លាក់ឈាមមកប្រាប់ម្តាយ ហើយក៏បាននាំមកសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ចំណែកឪពុកមាចិត្តពាលក៏ត្រូវមន្ត្រីប៉ូលិសចាប់ខ្លួនភ្លាមៗ ។នៅក្នុងមន្ទីរពេទ្យម្តាយកុមារីរងគ្រោះនិយាយថា កូនស្រីគាត់រងរបួសជាទម្ងន់ដែលគ្រូពេទ្យដេរមុខរបួសជាច្រើនថ្នេរ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ ខាន់ ជេមស៍ សូមចុចទីនេះ
58 អ្នកបានគាំទ្រ

មតិ (Comments)