និស្សិតស្រីប្រទេសជប៉ុនមិនចាប់អារម្មណ៍នឹងការរួមភេទ
សៅរ៍ ១៨ សីហា, ២០១២ ម៉ោង ០៧:៥១តាមការស្ទង់មតិក្នុងឆ្នាំ ២០១២ របស់ សមាគមអប់រំសុខភាពផ្លូវភេទនៃប្រទេសជប៉ុន (JASE) សកម្មភាពនៃការរួមភេទ របស់យុវវ័យ ជាពិសេសយុវនារី នៃប្រទេសជប៉ុនបានថយចុះគូរឲ្យចាប់អារម្មណ៍។
តាមការស្ទង់មតិក្នុងឆ្នាំ ២០០៥ ៤៧% នៃនិស្សិតនារីធ្លាប់ឆ្លងកាត់ការ រួមភេទយ៉ាងតិចណាស់ក៏មួយដងដែរ។ ផ្ទុយទៅវិញអត្រានេះបានធ្លាក់មកត្រឹម ១៤% ក្នុងការស្ទង់មតិក្នុងឆ្នាំ ២០១២ ដែលមាននិស្សិតជិត ១០០០០ ចូលរួមក្នុងការស្ទង់មតិនេះ។ បើប្រៀបនឹងសហរដ្ឋអាមេរិក ៧០% នៃយុវវ័យអាមេរិកក្រោមអាយុ ១៩ ឆ្នាំ ធ្លាប់បានឆ្លងកាត់ការរួមភេទ។

លទ្ធផលស្ទង់មតិក៏បានបញ្ជាក់ថា ភាគរយនៃនិសិ្សតនារីដែលបានឆ្លងកាត់ ការថើបជាលើកដំបូងបានធ្លាក់ចុះពី ៤៨% ក្នុងឆ្នាំ ២០០៥ មកត្រឹមតែ ៣៧% ក្នុងឆ្នាំ ២០១២។ លទ្ធផលនេះជាការបារម្មណ៍ធំមួយដល់រដ្ឋាភិបាលប្រទេសជប៉ុន ដែលកំពុងមានវិបត្តិអត្រាកំណើតទាប ។ ជនជាតិជប៉ុនជាច្រើនមិនចង់ រៀបការមានគ្រួសារនោះទេ ព្រោះជីវិតនៅម្នាក់ឯងមានភាពងាយស្រួលជាង ។
តើប្រទេសកម្ពុជាគួរមានការស្ទង់មតិបែបនេះដែរឬទេ? បើមាន តើត្រូវធ្វើយ៉ាងណាដើម្បីបានលទ្ធផលមួយត្រឹមត្រូវ ព្រោះថាយុវវ័យភាគច្រើនពិតជា មិនចង់ប្រាប់ការពិត ពេលត្រូវគេសួរទាក់ទងនឹងប្រធានបទនេះ?


ដោយ វីន
Khmerload

Login
មតិ (Comments)