កៅស៊ូក្រាលថ្នល់ទន្លាក់ខ្លួនមួយទំហឹង សង្កត់ម្ចាស់ម៉ូតូកូនទាមួយទំហឹងដូចគ្នា
សុក្រ ១៧ សីហា, ២០១២ ម៉ោង ១៤:៣៩សម្រាប់សង្គមបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយម្ចាស់ម៉ូតូកូនទាមួយគ្រឿង ត្រូវបានស្លាប់នៅកន្លែងកើតហេតុ នៅពេលដែលឡាន ដឹកកៅស៊ូក្រាលថ្នល់បានព្យាយាមគេច ពីម៉ូតូនេះ តែបែជាធ្វើឲ្យឡាននោះផ្អៀងម្ខាង និងបានចាក់ចោលរបស់ដែលឡាននោះផ្ទុក ដែលមានទំងន់ជាង ១០ តោន ទាំងអស់មកលើម្ចាស់ម៉ូតូទៅវិញ។ យោងទៅតាមសម្ដីរបស់ប៉ូលីស បាននិយាយថាម្ចាស់ឡានដឹកទំនិញនេះ មានឈ្មោះថា Yang Fu មកពី Yuhuan ក្នុងខេត្ដ Zhejiang បានព្យាយាម ទាញចង្កូតនិងចាប់ហ្វាំងឡានរបស់គាត់ នៅពេលដែល ម៉ូតូជនរងគ្រោះមកពីមុខឡានរបស់គាត់ ។ តែបែរជានៅពេលនោះកៅស៊ូក្រាលថ្នល់ បានចាក់ចោលទៅលើ បុរសនោះយ៉ាងពេញទំហឹង។ អ្វីដែលមិននឹកស្មានដល់នោះ គឺមានក្លិនម៉្យាងដូចជា កំពុងតែដុតអ្វី ដែលមុនដំបូងមានមនុស្សជាច្រើនបានស្រែក តែស្រាប់តែម្នាក់ៗ បាត់មាត់ឈឹង ព្រោះតែម្ចាស់ម៉ូតូកំពុងតែស្ថិត នៅក្រោមកៅស៊ូក្រាលថ្នល់ យោងទៅតាមសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់។
តើនេះជាកំហុសរបស់អ្នកណា ជាអ្នកបើកម៉ូតូកូនទា ឬ អ្នកបើកឡានធំ?




កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)