ភ្ញៀវទេសចរម្នាក់ដេកលក់ក្នុងម៉ាស៊ីន X-ray

អាទិត្យ ១២ សីហា, ២០១២ ម៉ោង ០៩:៤៨

បុរសមិនស្គាល់ឈ្មោះម្នាក់អាយុ ៣៦ឆ្នាំ បានឡើងទៅលើ តុ check-in និងបានដេកលក់នៅលើខ្សែរដែលសំរាប់ យកវ៉ាលីអ្នកដំណើរទៅកាន់យន្តហោះ។

ពេលដែលខ្សែរមួយនេះចាប់ផ្តើមធ្វើចលនា គាត់បានធ្វើដំណើរអស់រយៈពេលប្រហែល 50 ម៉ែត្រ ដោយរមូលខ្លួន ដេកចំកោងខ្លួន។

គាត់នៅតែដេកលក់បន្ទាប់ពី បុគ្គលិកបានឃើញគាត់នៅក្នុងម៉ាស៊ីន X-ray និងបញ្ឈប់ខ្សែ រួចរាយការណ៍ទៅប៉ូលីស។

ភ្ញៀវទេសចរដែលបានផឹកស្រវឹង យ៉ាងខ្លាំងម្នាក់នេះ បច្ចុប្បន្នកំពុងនឹងប្រឈមមុខការចោទប្រកាន់ជាប់ទាក់ទង នឹងឧបទ្ទវហេតុនេះ។

ឧបទ្ទវហេតុនេះ​ បង្ករអោយមានការ ចោទសំនួរសួរទាក់ទងនឹងសន្តិសុខក្នុងព្រលានយន្តហោះមួយនេះ ប៉ុន្តែអ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយថា បុរសម្នាក់នេះមិនអាចចូលទៅដល់ទីតាំងសុវត្ថិភាព របស់ព្រលានយន្តហោះបានទេ។ ដោយសារ វាមានប្រព័ន្ធសុវត្ថិភាព ដែលប្រហែលជាអាចបើកបានសំរាប់ តែបុគ្គលិក ដែលផ្ទុកវ៉ាលីអ្នកដំណើរប៉ុណ្ណោះ។

 ដោយ នីតា


បើអ្នកគាំទ្រ លាង សុផាឡែន សូមចុចទីនេះ
125 អ្នកបានគាំទ្រ

មតិ (Comments)