មើលការប្រកួតកីឡាការិនី អូឡាំពិក Sorn Davin ក្នុង Youtube

អាទិត្យ ១២ សីហា, ២០១២ ម៉ោង ០៩:៣២

កីឡាការិនីកម្ពុជា Sorn Davin បានប្រកួតនៅល្ងាចម៉ោង ៦ កន្លះ ថ្ងៃទី ១១ ខែ សីហា ក្នុងវិញ្ញាសា តៃក្វានដូ គីឡួ ៦៧ ជាមួយកីឡាការិនី ESPINOZA Maria del Rosario មកពីប្រទេស ម៉ិចស៊ីកូ ដែលជាម្ចាស់មេដៃមាស ក្នុងកីឡាអូឡាំពិក ២០០៨ នៅទីក្រុង ប៉េកាំង ប្រទេសចិន។

កីឡាការិនី Sorn Davin មានអាយុ ២០ ឆ្នាំ និង កម្ពស់ ១៧៨ សង់ទីម៉ែត្រ ចំណែកឯកីឡាការិនី ESPINOZA Maria del Rosario មានអាយុ ២៤ ឆ្នាំ និងកម្ពស់ ១៧៣ សង់ទីម៉ែត្រ ។ កីឡាការិនី Sorn Davin ចាញ់កីឡាការិនី ម៉ិចស៊ីកួ ដោយពិន្ទុ ២ ទល់ នឹង ៣ ។ ការប្រកួតមាន ៣ តង់ ដោយក្នុងតង់ទី ១ កីឡាការិនីទាំងពីរ បានពិន្ទុ ១ ស្មើ ក្នុងតង់ទី ២ កីឡាការិនីកម្ពូជាហាក់ដូចជាទាត់ត្រួវ ក្បាលកីឡាការិនី ម៉ិចស៊ីកូ ដែលគួរបាន ៣ ពិន្ទុ បើតាមការពិនិត្យ លើរូបភាពយឺតៗ ស្នើរដោយគ្រូបង្វឹកកម្ពុជា ប៉ុន្ដែគណៈកម្មការសម្រេចមិនឲ្យពិន្ទុដល់កីឡាការិនីខ្មែរ ។

កីឡាការិនីខ្មែរដូចជាមិនខ្លាចជើងឯកមេដៃមាស អូឡាំពិក ២០០៨ ឡើយ ហើយធ្វើឲ្យកីឡាការិនី ម៉ិចស៊ីកូ ដួលជាច្រើនលើក។ កីឡាការិនីម៉ិចស៊ីកូ បានពិន្ទុឈ្នះចុងក្រោយដោយ ការដាល់ក្នុងកំឡុង ១៥ វិនាទីចុងក្រោយនៃតង់ទី ៣ ។

ដើម្បីមើលការប្រកួតរបស់កីឡាការិនីខ្មែរ សូមចុច Sorn Davin រួចហើយជ្រើសរើស យកកីឡា Taekwondo ថ្ងៃទី 11th August និង ចុចយកវីដេអូទីមួយ ។ រួចហើយខារវីដេអូ Youtube ទៅនាទី 3:38:00។ សូមើលរូបខាងក្រោម

ដោយ វីន

Khmerload


បើអ្នកគាំទ្រ អ៊ីវ៉ា សូមចុចទីនេះ
345 អ្នកបានគាំទ្រ

មតិ (Comments)