កីឡាការិនីតៃក្វានដូកម្ពុជា Sorn Davin នឹងប្រកួតនៅល្ងាចនេះ
សៅរ៍ ១១ សីហា, ២០១២ ម៉ោង ១៣:២០កីឡាការិនីកម្ពុជា Sorn Davin នឹងប្រកួតនៅល្ងាចម៉ោង ៦ កន្លះ ថ្ងៃនេះ ក្នុងវិញ្ញាសា តៃក្វានដូ គីឡួ ៦៧ ជាមួយកីឡាការិនី ESPINOZA Maria del Rosario មកពីប្រទេស ម៉ិចស៊ីកូ ដែលជាម្ចាស់មេដៃមាស ក្នុងកីឡាអូឡាំពិក ២០០៨ នៅទីក្រុង ប៉េកាំង ប្រទេសចិន។
កីឡាការិនី Sorn Davin មានអាយុ ២០ ឆ្នាំ និង កម្ពស់ ១៧៨ សង់ទីម៉ែត្រ ចំណែកឯកីឡាការិនី ESPINOZA Maria del Rosario មានអាយុ ២៤ ឆ្នាំ និងកម្ពស់ ១៧៣ សង់ទីម៉ែត្រ ។ សូមប្រិយមិត្ត ជួយគាំទ្រកីឡាការិនីឲ្យអស់ពីដួងចិត្ត ព្រោះថាកីឡាការិនី Sorn Davin ជាអ្នកតំណាងកីឡាចុងក្រោយ នៃប្រទេសកម្ពុជាដែលមិនទាន់បានប្រកួតក្នុងអូឡាំពិក ២០១២ នេះ។



ដោយ វីន
Khmerload

Login
មតិ (Comments)