ម្តាយថយរថយន្តមិនមើលក្រោយកិនកូនប្រុសបែកក្បាលធ្លាយខួរ
ច័ន្ទ ០៦ សីហា, ២០១២ ម៉ោង ១០:០៤រាជធានីភ្នំពេញ ៖ កុមារាម្នាក់អាយុ២ឆ្នាំ បានស្លាប់បាត់បង់ជីវិត ខណៈម្តាយបើករថយន្តអុីស៊ុយហ្ស៊ុយ ពណ៌ខ្មៅដឹកកូនបងទៅរៀន ថយក្រោយមិនបានមើលកិនកូនប្រុសបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី៦ សីហា ២០១២ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការឱ្យដឹងថា កុមារារងគ្រោះឈ្មោះលឹម រិទ្ធីសិទ្ធ មានម្តាយឈ្មោះឆោម ផារី អាយុ២៦ឆ្នាំ និងឪពុកឈ្មោះលឹម វុទ្ធី អាយុ៣៥ឆ្នាំ ជាអ្នកលក់ដូរ មានកូន៣នាក់ ប្រុស២ ហើយកុមារារងគ្រោះជាកូនទី៣ ក្នុងគ្រួសារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)