ឃាត់ខ្លួន បុរសបីនាក់ ពីបទញុះញង់ ឲ្យអនីតិជន ដើរសុំទាននៅ ប្រទេសវៀតណាម

សុក្រ ០៣ សីហា, ២០១២ ម៉ោង ១៤:១៣

ស្វាយរៀងៈ កម្លាំងនគរបាលការិយាល័យ ជួញដូរ និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសុក្រ ទី ៣ ខែ សីហា ឆ្នាំ ២០១២ បានឃាត់ខ្លួន បុរសបីនាក់ ដោយចោទ ប្រកាន់ថា បានញុះញង់ឲ្យ អនីតិជន ដើរសុំទាន នៅប្រទេសវៀតណាម។

បុរសទាំងបីនាក់ នោះទី១.ឈ្មោះ វន ទូច ភេទប្រុស អាយុ ២៦ ឆ្នាំ ទី២. ឈ្មោះ សេដ សាបាយ ភេទប្រុស អាយុ ៤៨ឆ្នាំ និងទី៣. ឈ្មោះ យឹម ប៉ូយ អាយុ៥១ ឆ្នាំ។

បុរសទាំងបីនាក់នេះ មិនត្រូវ បាននគរបាល នៃការិយាល័យ ជួញដូរ និងការពារ អនីតិជន ប្រាប់ឲ្យ លម្អិតថា មានទី លំនៅនៅ កន្លែងណា និងបានធ្វើការ ឃាត់ខ្លួននៅទីណានោះទេ ដោយនគរបាល បានត្រឹមតែប្រាប់ថា ការចាប់ខ្លួន បុរសទាំងបីនាក់នេះ គឺពាក់ព័ន្ធ ទៅនឹងការញុះញង់ឲ្យ អនីតិជន កម្ពុជាជាច្រើននាក់ ទៅសុំទាននៅ ប្រទេសវៀតណាមតែប៉ុណ្ណោះ ចំណែកឯព័ត៌មាន ពិស្ដារយ៉ាងណានោះ ត្រូវបានមន្រ្តី នគរបាលម្នាក់ ប្រាប់ឲ្យដឹងថា ចាំឆ្លង លោកស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌ ហែម សាបាន សិន ទើបអាច ប្រាប់ឲ្យបានលម្អិត។

បើតាមប្រភពខ្លះ បានប្រាប់ឲ្យដឹងថា ការដែលនគរបាល មិនហ៊ានប្រាប់ក្រុមអ្នកកាសែត ឲ្យបានពិស្ដារ នៃរឿងនេះ ព្រោះអីកំពុងតែមាន អ្នករត់ការដោះលែង ជនជាប់ចោទទាំងបី នាក់នេះ ពីសំណាក់បងប្អូន ជាថ្នូរ និងប្រាក់មួយ ចំនួនធំជូនដល់មន្រ្តី នគរបាលដែលកាន់រឿងនេះ ក៏ប៉ុន្តែរឿងពិត យ៉ាងណានោះ ដើមអម្ពិលនឹង ធ្វើការតាមដាន ជាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ សាពូន មីដាដា សូមចុចទីនេះ
127 អ្នកបានគាំទ្រ

មតិ (Comments)