ស្រ្ដីអាយុ៤១ឆ្នាំ ល្បីឈ្មោះពាសពេញអិនធើណេត ដោយសារសម្រស់របស់នាង
សុក្រ ០៣ សីហា, ២០១២ ម៉ោង ១៣:៥៧តើអាចជឿជាក់ដែរ ឬទេថារូបភាពដែលអ្នកកំពុងតែឃើញនេះ គឺជាស្រ្ដីអាយុ៤១ឆ្នាំ?
យោងទៅតាមប្រភពពត៌មានរបស់ ChinaBuzz បានឲ្យដឹងថា ស្រ្ដីមេផ្ទះដ៏ស្រស់ស្អាតនេះ មានឈ្មោះថា Zhang Tingxuan មានអាយុ៤១ឆ្នាំមកពីតៃវ៉ាន់ បានក្លាយជាមនុស្សម្នាក់ ដែលល្បីឈ្មោះនៅក្នុង ប្រព័ន្ធអិនធើណេត បន្ទាប់ពីនាង បានដាក់បញ្ចូលរូបភាពជាច្រើននៅក្នុង គេហទំព័រមួយរបស់ប្រទេសចិន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឹអ្នកគាំទ្ររបស់នាងបាននិយាយ ថា Zhang ធ្លាប់មានកូន២រួចមកហើយ ប៉ុន្ដែនាងនៅតែអាចរក្សារូបរាង ដ៏ល្អរបស់នាងនៅដដែល។
ប្រសិនជាមើលធម្មតាយើងនឹងគិតថា នាងមានអាយុប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ។ ស្រ្ដីមេផ្ទះនេះបានប្រាប់ទៅកាន់អ្នកកាសែតថា រូបមន្ដដែលធ្វើឲ្យនាងនៅតែ រក្សារូបរាងបែបនេះបាន ដោយសារតែនាង ចូលចិត្ដហាត់ប្រាណ និងញាំផ្លែឈើជារៀងរាល់ថ្ងៃ។
សូមប្រិយមិត្ដមើលរូបភាពរបស់ស្រ្ដីដែលមានអាយុ៤១ឆ្នាំនេះ៖





កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)